ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​បើក​យន្តហោះ​មួយ​ធ្វើ​អត្តឃា.ត​ (មានវីដេអូ)

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អ្នក​លើកដាក់​ឥ​វ៉ា​ន់​ម្នាក់​​អាយុ​២៩​ឆ្នាំ ដែល​គេ​ចាត់​ទុក​ថា​ ជា​អ្នក​ខូច​ចិត្ត បាន​លួច​យន្តហោះ​ម៉ា​ស៊ី​ន​២​មួយ​គ្រឿង​ពុំ​មាន​ដឹក​អ្វីនោះ​អី​ កាលពី​យប់​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០១៨ នៅ​ព្រ​លាន​យន្តហោះ​ក្រុង​…

សហរដ្ឋអាមេរិក ៖ អ្នក​លើកដាក់​ឥ​វ៉ា​ន់​ម្នាក់​​អាយុ​២៩​ឆ្នាំ ដែល​គេ​ចាត់​ទុក​ថា​ ជា​អ្នក​ខូច​ចិត្ត បាន​លួច​យន្តហោះ​ម៉ា​ស៊ី​ន​២​មួយ​គ្រឿង​ពុំ​មាន​ដឹក​អ្វីនោះ​អី​ កាលពី​យប់​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០១៨ នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ SEATTLE ​ហើយ​បើក​ចេញ​ក្រោម​ការ​ដេញ​​​​តាម​របស់​យន្តហោះ​ប្រដេញ​ធុន​ F-15 ​ពីរ​គ្រឿង មុន​ពេល​យន្តហោះ​នោះ​ធ្លាក់​ក្នុង​ឆក ​SEATTLE ​ហើយ​​យន្តហោះ​នោះ​ធ្លាក់​ក្នុង​ព្រៃ​មួយ​នៃ​កោះ ​KETRON បណ្តាល​រូបគេ​​​​ឆេះ​ស្លាប់​ ចំណែក​យន្ត​ហោះ​ក៏ឆេះ​ខ្ទេច​ជា​មួយ​គ្នាផង​ដែរ។

បើ​តាម​ប៉ូលិស​ភ្លាម​ៗ​បាន​​បដិសេធ​រាល់​លក្ខណៈ​ភេរវកម្ម​នៃ​ការ​លួច​យន្តហោះ​នោះ ដោយ​អះអាង​ថា និយោជិត​រូប​នេះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ HORIZON AIR​ មាន​បំណង​​ធ្វើ​អត្តឃាត ​ហើយ​រូប​គេ​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង​។

បើ​​នៅ​​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​កាលពី​ថ្ងៃ​ទី​១១ ​សីហា នាយក​ប្រតិបត្តិ​របស់​ព្រលាន​យន្តហោះ​ ​SEATTLE TACOMA​ លោក ​MIKE EHL​បាន​និយាយ​ថា ពុំ​មានការ​រំលោភ​បំពាន​ណាមួយ​ដល់​សន្តិសុខ​ព្រ​លាន​ឡើយ​។​ ចំណែក​លោក ​BRAD TILDEN អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍​ ALASKA AIRLINES ​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​HORIZON AIR ក៏​បាន​​គូសបញ្ជាក់​ថា ក្នុង​ឋានៈ​ជា​អ្នក​លើកដាក់​ឥ​វ៉ា​ន់ បុរស​រូប​នេះ​ត្រូវ​បាន​​អនុ​ញ្ញាត​ឲ្យ​ស្ថិត​ក្នុង​តំបន់​ដែល​យន្តហោះ​ចត​។​ ហើយ​លោកក៏​​រំលឹក​​ផង​ដែរ​ថា​ បណ្ដា​យន្តហោះ​ពាណិជ្ជកម្ម​ពុំ​មាន​សោ ហើយ​ពុំ​ចាំបាច់​សោ​កុងតាក់​សម្រាប់​បញ្ឆេះ​ឡើយ គឺ​ផ្ទុយខុស​​ពី​រថយន្ត​។

ក្រោយ​ពេល​ឧប្បត្តិហេតុ​នោះ​​កើត​ឡើង គេ​ហាក់​ពុំ​មានការ​ពន្យល់​ថា ​ហេតុ​អី​​បាន​ជា​បុរស​​នេះ ដែល​គ្មាន​បទ​ពិសោធ​ន៍​បើក​យន្តហោះ​សោះ បែរ​ជា​អាច​ធ្វើ​ឲ្យ​យន្តហោះ​​កង្ហារ​ម៉ា​ស៊ី​ន​២​ ធុន BOMBARDIER Q400​ មាន​៩០​កៅអី​នោះ អាច​ហោះ​ឡើងបាន ថែម​ទាំង​អាច​​បើក​ចេញ​​ទៅ​បានដោយ​ងាយ​បែប​នេះ​។

នៅ​ក្នុង​វី​ដេ​អូ​ គេ​ឃើញ​យន្តហោះ​នោះ​ហោះ​ប៉ប្រះ​ទឹក​មុន​ឡើង រួច​អ្វី​ៗ​ត្រូវ​បាន​តាមដាន​ដោយ​​យន្តហោះ​ F-15​ ពីរ​គ្រឿង​ដែល​មក​ដល់​កន្លែង​យ៉ាង​រហ័ស​។​ ប៉ុន្តែ​វី​ដេ​អូ​​នោះ​ពុំ​មាន​​បង្ហាញ​រូបភាព​យន្តហោះ​ធ្លាក់​ក្នុង​ព្រៃ​មួយ​នៃ​កោះ ​KETRON លើ​ឆក​ SEATTLE​ដែល​តាម​អាជ្ញាធរ​ថា​ ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​នៅ​លើ​ដី​ឡើយ​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ Tony’s – 24/7 Eyes

https://www.youtube.com/watch?v=x9tvPduKM30

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ