ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​តន្ត្រីបុរាណ​ត្រៀម​ប្រគំ​បទ​ភ្លេង​និពន្ធ​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ក្រុម​តន្ត្រីបុរាណ​ខ្មែរ​មួយ​ក្រុម​មានឈ្មោះ​ថា «​យ​សោ​» កំពុង​ហាត់​សម​ស្នាដៃ​ថ្មី​សម្រាប់​ការ​សម្ដែង​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ បរិវេណ​វត្ត​បុរាណ រាជ​បូព៌ ក្រុង​សៀមរាប ។…

រាជធានី​ភ្នំពេញ​៖​ក្រុម​តន្ត្រីបុរាណ​ខ្មែរ​មួយ​ក្រុម​មានឈ្មោះ​ថា «​យ​សោ​» កំពុង​ហាត់​សម​ស្នាដៃ​ថ្មី​សម្រាប់​ការ​សម្ដែង​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ បរិវេណ​វត្ត​បុរាណ រាជ​បូព៌ ក្រុង​សៀមរាប ។

សមាជិក​ក្រុម​យ​សោ គឺជា​តន្ត្រីករ​ពី​រាជធានី​ភ្នំពេញ និង​សៀមរាប​សរុប​៨​នាក់ និង​មាន​ជំនាញ​ឧបករណ៍​ភ្លេង​ជា​ច្រើន​ប្រភេទ ។ លក្ខណៈ​ពិសេស​នៃ​ស្នាដៃ​កំពុង​ហាត់​សមនេះ គឺជា​ការ​ប្រគំ​រួម​គ្នា​នៃ​ឧបករណ៍​ភ្លេង​ចម្រុះ​ពី​វង់ភ្លេង​ការ​បុរាណ មហោរី និង​ពិ​ពាទ្យ ហើយ​តន្ត្រីករ នីមួយ​ៗ នឹង​ហាត់រៀន​លេង​ឧបករណ៍​ភ្លេង​លើស​ពី​មួយ​ប្រភេទ​ដើម្បី​បង្កើត​រូបារម្មណ៍​ក្នុង​សាច់ភ្លេង ដែល​ទស្សនិកជន​នឹង​ទទួល​បាន​អារម្មណ៍​ថា ពួក​គេ​ហាក់ដូចជា​កំពុង​ធ្វើ​ដំណើរ និង​បានឃើញ​ប្រទេស​កម្ពុជា​ទាំងមូល ។

យ​សោ គឺជា​ក្រុម​តន្ត្រីករ​ដែល​បង្កើត​ស្នាដៃ​តន្ត្រីបុរាណ​និពន្ធ​ថ្មី ។ ពួក​គេ​កំពុង​តែ​ចូលរួម​សិក្ខាសាលា​នៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​របស់​យើង ខេត្តសៀមរាប ។ ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​ពួក​គេ​នឹង​ធ្វើការ​ស្ថាបនា​លើ​ស្នាដៃ​តន្ត្រី​របស់​ពួក​គេ និង​បណ្តុះបណ្តាល​អ្នកដឹកនាំ​ក្រុម​ម្នាក់​ដែល​នឹង​ត្រូវ​ដឹកនាំ​ការ​ហាត់​សមជា​ប្រចាំ​នៅ​ខេត្តសៀមរាប​។

គម្រោង​និវេសនដ្ឋាន​តន្ត្រី​នេះ ផ្ដួចផ្ដើម​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ និង​ជា​លើក​ទី​ពីរ​ហើយ​ដែល​បាន​រៀបចំ​នៅ​ខេត្តសៀមរាប​។ គោលបំណង​នៃ​គម្រោង គឺ​ជំរុញ​ឲ្យ​តន្ត្រីករ​ភ្លេងបុរាណ​ខ្មែរ​បង្កើត​ស្នាដៃ​ថ្មី​ដោយ​ឈរ​លើ​មូលដ្ឋាន​ចាស់ ព្រមទាំង​បណ្ដុះបណ្ដាល​ប្រធាន​ក្រុម​ចេញពី​សមា​ជិក​តន្ត្រីករ​ខេត្តសៀមរាប ដែល​នឹង​មាន​សមត្ថភាព​គ្រប់គ្រង​ការ​ហាត់​សម​ក្រុម​ជាប់​ជា​ប្រចាំ​ក្រោយ​​គម្រោង ។

នៅ​ចុងបញ្ចប់​គម្រោង​ដែល​មាន​រយៈពេល​ជិត​ពី​រស​ប្ដា​ហ៍​នេះ ក្រុម​យ​សោ នឹង​បង្ហាញ​ស្នាដៃ​ដែល​ពួក​គេ​រួម​គ្នា​បង្កើត​ជូន​ដល់​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី ជា​ពិសេស​អ្នក​រស់នៅ​ខេត្តសៀមរាប ។  កម្មវិធី​សម្ដែង គឺ​នៅ​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០១៨ ពី​ម៉ោង​៧-៨​យប់ នៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ