ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​រឿង​ដែលធ្វើឱ្យផ្អើល​​ប៉ូលិស​អស់​មួយ​​​ប្រទេស…«កូនស្រីខូចខ្លាច​ខ្មាស​គេ»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌដង្កោ​បាន​បំបែកសំណុំរឿង​ភូត​កុហក ដែល​ជា​ល្បិច​ដើម្បី​លាក់បាំង​កំហុស​​កូនស្រី បែរជា​ឪពុក​បំប៉ោង​បំភ្លៃ​សភាពការណ៍ ។ ការ​បំប៉ោង​សភាពការណ៍​នេះ បានធ្វើ​ឱ្យ​ញ័រ​កក្រើក​ទៅ​ដល់​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​បាន​ចាត់វិធានការ​ភ្លាម​ៗ ឱ្យ​​ស្រាវជ្រាវ​ពី​ករណី​នេះ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌដង្កោ​បាន​បំបែកសំណុំរឿង​ភូត​កុហក ដែល​ជា​ល្បិច​ដើម្បី​លាក់បាំង​កំហុស​​កូនស្រី បែរជា​ឪពុក​បំប៉ោង​បំភ្លៃ​សភាពការណ៍ ។ ការ​បំប៉ោង​សភាពការណ៍​នេះ បានធ្វើ​ឱ្យ​ញ័រ​កក្រើក​ទៅ​ដល់​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​បាន​ចាត់វិធានការ​ភ្លាម​ៗ ឱ្យ​​ស្រាវជ្រាវ​ពី​ករណី​នេះ ។

រឿងរ៉ាវ​បាន​កើតឡើង បន្ទាប់​ពី​បុរស​ជា​ឪពុកបាន​រាយការណ៍​ប្រាប់​ក្រុម​អ្នកកាសែត ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា កូនស្រី​របស់​គាត់​ម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​១​ក្រុម​ចាប់​ញាត់​ចូល​រថយន្ត ខណៈ​​នាង​កំពុង​ជិះ​ម៉ូតូ​ចេញ​ពីផ្ទះ​ទៅ​រៀន​កួ​ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣ ​សីហា ។

ជន​មិន​ស្គាល់​មុខបាន​ដឹក​នាង​យក​ទៅ​បង្ខាំង​ទុក​ក្នុងភូមិ​គ្រឹះ​មួយ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​ចំការមន ព្រមទាំង​យក​ម៉ូតូ​១​គ្រឿង​និង​សម្ភារ​ជាប់​ខ្លួន​របស់​នាង​អស់​គ្មាន​សល់​ថែម​ទៀត​ផង ។ មិន​តែ​ប៉ុណ្ណោះ​ បាន​បំផ្លើស​ទៀត​ថា ក្រៅពី​កូនស្រី​គាត់​ក៏​មាន​ក្មេង​ស្រី​១០​នាក់​ផ្សេង​ទៀត ត្រូវ​គេ​ចាប់​បង្ខាំង​នៅ​ក្នុងភូមិ​គ្រឹះ​នោះ​ដែរ លុះ​៣​ថ្ងៃ​ក្រោយមក កូនស្រី​គាត់​មាន​សំណាង​បាន​រត់គេច​ខ្លួន​រួច ។ប៉ុន្តែ​ការ​អះអាង​ខាងលើ គឺជា​ការ​បំប៉ោង​សភាពការណ៍ ដើម្បី​បញ្ចៀស​ការ​ខ្មាស​អៀនអ្នក​ភូមិ​តែ​ប៉ុណ្ណោះ ហើយ​ទីបំផុត​ការ​ពិត​ត្រូវ​បាន​ទម្លាយ គឺ​កូនស្រី​ដើរ​លេង​ជ្រុលខ្លួន លក់​ទាំង​ម៉ូតូ​ចាយ​អស់​គ្មាន​សល់​ទើប​ចូល​ផ្ទះ​វិញ ។

គួររំលឹកថា ៖ នោះ…អត់​លំៗទេ​ ​​សមត្ថកិច្ចចម្រុះចេញ​ធ្វើការឡើងក្តៅសាច់​ហើយ

យុវតី​ខាងលើ​នេះ ​ឈ្មោះ ស៊ុំ ដា​វី​ន អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​១២B១ នៃ​វិទ្យាល័យ​ទួល​អំពិល ឪពុក​ឈ្មោះ ស៊ុំ វ​ឌ្ឍ​នា អាយុ​៤៤​ឆ្នាំ សព្វថ្ងៃ​មាន​ទីលំនៅ​ក្នុងភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ បុរស​ជា​ឪពុក​នេះ​ ជា​អ្នក​​និយាយ​បំផ្លើស បង្ក​ឱ្យ​មានរឿង​មិន​ពិត​កើតឡើង និង​មានការ​ជ្រួលច្របល់​ទៀត​ផង ហើយ​នគរបាល​ក៏​កំពុង​តាម​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​ឡើង​វិញ​ផង​ដែរ ព្រោះ​ខុស​ទាំងស្រុង​លើ​ពាក្យបណ្តឹង ។

លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​ បានឱ្យ​ដឹង​ក្នុង​សន្និសីទកាសែត ​នា​រសៀល​ថ្ងៃ​ទី​៩ សីហា ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ដ៏​រសើប​បែប​នេះ កម្លាំង​នគរបាលខណ្ឌ ​មិន​បាន​ជឿជាក់​ទាំងស្រុង​លើ​រឿង​នេះ​ទេ និង​បាន​ព្យាយាម​សុំ​ជួប​បំភ្លឺ​ផ្ទាល់​ពី​យុវតី​រូប​នោះ​។ ប៉ុន្តែ​អាណាព្យាបាល​មិន​ព្រមឱ្យ​ជួប​បំភ្លឺ​ឡើយ​និង​អះអាង​ថា កូនស្រី​គាត់​មាន​អាការ​ៈខ្សោយ​ និង​សម្រាក​នៅ​មន្ទីរពេទ្យ ។

ទោះជា​បែប​នេះ​ក្ដី លោក​បាន​ដឹកនាំ​កងកម្លាំង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត រហូត​ដល់​ការ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ នៅចំណុច​ដែល​ឪពុក​របស់​នាង​ប្រាប់​ថា ជា​កន្លែងដែល​កូនស្រី​របស់​ខ្លួន ​ត្រូវ​គេ​ចាប់​ដាក់​រថយន្ត​ទៀត ប៉ុន្តែ​តាម​រូបភាព​ក្នុង​កាមេរ៉ា​ គឺ​ឃើញ​តែ​កូនស្រី​គាត់​ដើរ​និយាយ​ទូរស័ព្ទ​ធម្មតា​ប៉ុណ្ណោះ គ្មាន​​ឃើញ​សកម្មភាព​អ្វី​ដែល​សង្ស័យ​ឡើយ ។

ជាងនេះ​ទៀត កម្លាំង​នគរបាល​ខណ្ឌ​ បាន​សហការ​ជាមួយ​នគរបាល​ក្រសួងមហាផ្ទៃ ប្រមូល​របាយការណ៍​ពី​គ្រប់​បណ្ដា​ខេត្ត ក្រុង​ទូ​ទាំង​ប្រទេស អត់​មាន​បណ្តឹង​ណាមួយ​ពី​ក្មេង​ស្រី​ណា​ម្នាក់​បាត់​ខ្លួន​ឡើយ ។ ចាប់តាំង
ពី​ពេល​ភ្ញាក់ផ្អើល​រហូត​មក​លោក​សង្ស័យ​ថា​ ជា​រឿងប្រឌិត​យ៉ាង​ពិតប្រាកដ ។ ទីបំផុត ការ​សង្ស័យ​មិន​ខុស​មែន ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៩ ខែសីហា ក៏​បាន​បំបែកសំណុំរឿង​មួយ​នេះ ហើយ​ការ​ពិត​ត្រូវ​បាន​ទម្លាយ​ទាំងស្រុង ។

យុវតី​សិស្សសាលា​ម្នាក់​នេះ មិន​ត្រូវ​បាន​គេ​ចាប់​បង្ខាំង​ឡើយ តាម​ពិត​នាង​មានគំនិត​ខិលខូច​ដើរ​លេង​ជា​មួយ​ភឿន​បន ដោយ​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១BO​-៩៩២៧ របស់​ខ្លួន​ទៅ​លក់​នៅ​ម្តុំ​គិរី​រម្យ ខណ្ឌ​៧​មក​រា បាន​លុយ​៦៥០​ដុល្លារ ។ បន្ទាប់​មក នាង​យក​លុយ​នោះ​ទៅ​ទិញ​ម៉ូតូ​កូន​ទា​១​គ្រឿង ​តម្លៃ​៥០០​ដុល្លារ ហើយ​ដក​លុយ​១៥០​ដុល្លារ​ដើរ​ស៊ីចាយ​អស់ ក៏​យក​ម៉ូតូ​កូន​ទា​នេះ​ លក់​ក្នុង​តម្លៃ​៥០០​ដុល្លារ​វិញ ។

ក្រោយ​ពី​បាន​លុយ ក៏​ដើរ​ស៊ីចាយ​បន្ត​ជាមួយ​មិត្តភក្ដិ​រហូត​ដល់​អស់ តែត្រឹម​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ ។ នៅ​ពេល​អស់​លុយ នាង​ក៏​បាន​ទូរស័ព្ទ​ហៅ ឪពុក​ឲ្យ​ទៅ​យក​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​២ ដោយ​ប្រឌិត​រឿង​បំប៉ោង​សភាពការណ៍​ថា​ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់​ញាត់​ចូល​រថយន្ត​យក​ទៅ​បង្ខាំង​ទុក បង្អត់អាហារ និង​ធ្វើ​ជា​មាន​អាការ​ល្ហិតល្ហៃ​ទៀត​ផង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មានការ​ចលាចល ព្រោះ​ការ​ខ្មាស់​គេ​ពេក​ទើប​ប្រឌិត​រឿង​បែប​នេះ​ឡើង ។

លោក​អធិការ ជឹ​ម ស៊ី​ថា បន្ត​ថា ម៉ូតូ​ទាំង២​គ្រឿង​នេះ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ហើយ គឺ​នៅ​កន្លែង​ទិញ​លក់​-​ម៉ូតូ​ម្តុំ​គិរី​រម្យ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ និង​បាន​ដកហូត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ហើយ​ក៏​កំពុង​ធ្វើការស្រាវ​ជ្រាវ​បន្ត​ទៀត ។ នៅ​ក្នុង​សន្និសីទកាសែត​មុខ​អធិការដ្ឋាន​ខណ្ឌដង្កោ បុរស​ជា​ឪពុក​បាន​សារភាព​ថា គាត់​និយាយ​នេះ​ទៅ​តាម​កូន​ដែល​កុហក ។

លោក​អធិការ​បាន​អំពាវនាវ​ផង​ដែរ​ថា សូម​អាណាព្យាបាល​ទាំងអស់​បើ​ដឹង​ថា កូន​មាន​កំហុស​ហើយ មិន​ត្រូវ​បិទ​បាំង​ស៊ុមគ្រលំ​ជាមួយ​កូន​បែប​នេះ​ទេ ហើយ​ការ​បំប៉ោង​សភាព​ការណ៍​បែប​នេះ​ គឺ​ធ្ងន់ធ្ងរ​ណាស់​ដែល​ប៉ះពាល់​ដល់​ការងារ​សន្តិសុខ​ផង​ដែរ ។ ​

អត្ថបទសរសេរ ដោយ