ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ…អត់​លំៗទេ​ ​​សមត្ថកិច្ចចម្រុះចេញ​ធ្វើការឡើងក្តៅសាច់​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ​សីហា មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អធិការដ្ឋា​ន​នគរបាល​ខណ្ឌដង្កោ និង​កម្លាំង​អាវុធហត្ថ​បាន​​បើក​ការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​បំផុត និង​បាន​ប្រមូល​ពាក្យបណ្តឹង​ពី​តាម​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​​​ទាំង​២៥​រាជធានី​-​ខេត្ត…

រាជធានីភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ​សីហា មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អធិការដ្ឋា​ន​នគរបាល​ខណ្ឌដង្កោ និង​កម្លាំង​អាវុធហត្ថ​បាន​​បើក​ការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​បំផុត និង​បាន​ប្រមូល​ពាក្យបណ្តឹង​ពី​តាម​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​​​ទាំង​២៥​រាជធានី​-​ខេត្ត គឺ​ពុំ​មានបាន​ទទួល​បណ្តឹង​ពី​អ្នក​អាណាព្យាបាល​ក្មេង​ស្រី​ជាង​១០​នាក់​ផ្សេង​ទៀតដែល​ថា ​បាន​បាត់​កូន​របស់​ខ្លួន​នោះ​ទេ ។ ពាក់ព័ន្ធរឿង ៖ ផ្អើល​ចាប់​នាង​ក្រមុំ​ទៅ​បង្ខាំង​… ពោរពេញ​ទៅ​ដោយ​អាថ៌​កំបាំង​ណាស់

ដូច្នេះ​ ការ​និយាយ​របស់​​យុវតី​ឈ្មោះ ស៊ុំ ណា​វិ​ន ដែល​ថា​ មាន​យុវតី​ជាង​១០​នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ​បង្ខាំង​ទុក​យកទៅ​លក់​នោះ​​ អាច​ជា​រឿងប្រឌិត​ដើម្បី​ឆ្លើយ​យករួចខ្លួន​ពី​ឪពុក​ម្តាយ​របស់​នាង ដោយសារ​នាង​បាន​ចេញពីផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ ក្រែង​ឪពុក​ម្តាយ​រករឿង​ទើប​នាង​ឆ្លើយ​យ៉ាងដូច្នេះ ។

ទោះជា​យ៉ាងណា ឪពុក​យុវតី​រូប​​នេះ​​នៅ​តែអះអាង​ថា កូនស្រី​គាត់​ត្រូវ​គេ​ចាប់​ញាត់​ចូល​រថយន្ត​ដឹក​យក​ទៅ​បង្ខាំង​ទុកជា​មួយ​ក្មេង​ស្រី​១០​នាក់​ផ្សេង​ទៀត ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា រូប​គាត់​ក៏​បាន​នាំ​សមត្ថកិច្ច​ទៅ​​ចង្អុលបង្ហាញ​ចំណុច​ដែល​ពួក​ជនសង្ស័យ​ចាប់​កូនស្រី​របស់​គាត់ ។

ទីបំផុត តើ​េ​ជា​រឿង​ពិត ​ឬ​ជា​ការ​ប្រឌិត​នោះ សមត្ថកិច្ច​នៅ​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ និង​រង់ចាំ​យុវតី​ខាងលើ​ចេញពី​មន្ទីរពេទ្យ​សិន ដោយសារ​តែ​ពេល​នេះ នាង​​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រោះ​អាការ​របស់​នាង​ត្រូវ​បាន​ឪពុក​អះអាង​ថា ពុំ​ទាន់​បាន​ធូរស្បើយ​នៅឡើយ​ ។

ដោយសារ​តែ​ការ​តាម​ប្រមាញ់​ព័ត៌មាន ក្រុមអ្នកកាសែត​ជា​ច្រើន​បាន​ព្យាយាម​ទៅ​ស្វែងរក​ព័ត៌មាន​ដល់​លំនៅ​ឋាន​យុវតី​នោះ តែ​មិន​ត្រូវបាន​ក្រុម​គ្រួសារ​នាង​ស្វាគមន៍​ទេ និង​បាន​ចាក់សោ​របង​ផ្ទះ​មិន​ឱ្យ​ចូល បើ​និយាយ​ឱ្យ​ច្បាស់លាស់​ទៅ​នោះ គឺ​មិន​ចង់ឱ្យ​មានការ​សាកសួរ​កូនស្រី​របស់​គាត់​ទេ ៕

អត្ថបទសរសេរ ដោយ