ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា! កូន​ស្រី​គង់ ច័ន្ទ​ស្រី​មុំ ទើប​ប្រមាណ​​១​ខែ​ក្លាយ​ជា​អ្នក​តំណាងហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ ក្រោយ​ពេល​សម្រាល​កូនស្រី​លើក​ដំបូង​ប្រមាណ​​ជា​មួយ​ខែ​មក​ឃើញ​ថា ​អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ ​និង​ស្វាមី​រឹ​ត​តែ​មាន​សុភមង្គល​ទ្វេ​ឡើង​ក្នុង​គ្រួសារ​ ដោយសារ​ក្តី​​ប្រាថ្នា​របស់​អ្នក​ទាំង​២​បាន​សម្រេច​ដូច​​ការ​គ្រោងទុក​។​ មិន​ត្រឹមតែ​ដូចនេះ​ទេ ​កូន​របស់​អ្នក​ទាំង​២​បាន​​ក្លាយជា​អ្នកតំណាង​ផលិតផល​ទឹកដោះគោ​​ដ៏​ពេញ​និយម​ទាំង​ទារក​…

រាជ​ធានី​ភ្នំពេញ ៖ ក្រោយ​ពេល​សម្រាល​កូនស្រី​លើក​ដំបូង​ប្រមាណ​​ជា​មួយ​ខែ​មក​ឃើញ​ថា ​អ្នក​នាង គង់ ច័ន្ទ​ស្រី​មុំ ​និង​ស្វាមី​រឹ​ត​តែ​មាន​សុភមង្គល​ទ្វេ​ឡើង​ក្នុង​គ្រួសារ​ ដោយសារ​ក្តី​​ប្រាថ្នា​របស់​អ្នក​ទាំង​២​បាន​សម្រេច​ដូច​​ការ​គ្រោងទុក​។​ មិន​ត្រឹមតែ​ដូចនេះ​ទេ ​កូន​របស់​អ្នក​ទាំង​២​បាន​​ក្លាយជា​អ្នកតំណាង​ផលិតផល​ទឹកដោះគោ​​ដ៏​ពេញ​និយម​ទាំង​ទារក​ និង​អ្នក​ម្តាយ​ទាំងឡាយ ដែល​នឹក​​ស្មាន​មិន​ដល់​។

ជំ​ហ៊ាន​ដំបូង​នេះ នាង​បាន​សម្រេចចិត្ត​ថា នឹង​ឲ្យ​កូនស្រី​របស់​នាង ក្លាយជា​អ្នកតំណាង​ផលិត​ផល​ម្សៅ​ទឹកដោះគោ​ ហើយ​ដែល​នាងជឿជាក់​ថា ទឹកដោះគោ​ដែល​មានគុណ​ភាព ព្រោះ​នាង​បាន​សាកល្បង​ប្រើប្រាស់ផ្ទាល់​ ហើយ​​ក្លាយជា​អ្នកតំណាង​ផង​ដែរ​។

ដោយ​មានការ​ជឿជាក់​បែប​នេះ​ហើយ ក្រោយ​ពេល​សម្រាល​កូនស្រី ដំបូង​កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ​ឆ្នាំ​២០១៨ កន្លង​មកនេះ នាង​បាន​ផ្តល់​ទឹកដោះគោ​នោះ​សម្រាប់​​​កូនស្រី​របស់​នាង ដោយសារ​តែ​ទទួល​បាន​លិទ្ធ​ផល​ជាទី​ពេញចិត្ត​ ទើប​នាង​សម្រេចចិត្ត​ថា នឹង​ឲ្យ​កូនស្រី​របស់​នាង ឈ្មោះ គី​ម សីហ៍​មរកត ធ្វើ​អ្នកតំណាង​របស់​ផលិតផល​ម្សៅ​ទឹកដោះគោ​​នោះ​រយៈពេល​មួយ​ឆ្នាំ​។

ស្រី​មុំ ក៏​បាន​​បញ្ជាក់​ថា រឿង​តំលៃសុំលាក់​សិន ព្រោះ​នៅ​មាន​កុងត្រា​ផ្សេង​​ទៀត​ ប៉ុន្តែ​អ្វី​ដែល គង់ ច័ន្ទ​ស្រី​មុំ អាច​ប្រាប់​បាន​នាង​គ្រាន់តែ​ប្រាប់​ថា មិន​ក្រោម​មួយ​ម៉ឺន​ដុល្លារ​នោះ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ