ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដងនេះ​នគរបាល​ចាប់​បាន អ្នក​ជួញដូរ​គ្រឿងញៀ.ន​សុទ្ធតែ​ស្រី​ៗ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​សុទ្ធតែ​នារី​ៗ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​ក្រុង​តា​ខ្មៅ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ រដ្ឋបាល…

ខេត្តកណ្តាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​សុទ្ធតែ​នារី​ៗ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​ក្រុង​តា​ខ្មៅ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ រដ្ឋបាល តា​ក្តុល ធ្វើការ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​ថ្ងៃ​ទី​៩​ខែ សីហា​ឆ្នាំ​២០១៨ ចំណុច​ក្នុង​បន្ទប់​ជួល​ជន​ស​ង្ស​យ័ ភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​០១-​ឈ្មោះ វ៉ា​ន់ ស្រី​ភ័​ស្ត ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បម្រើ​ការងារ​ក្នុង​ហាង ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ទី​០២-​ឈ្មោះ សុខ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ទី​០៣-​ឈ្មោះ ហួយ ស្រី​មុំ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

លោក​អធិការ​បញ្ជាក់​ថា វត្ថុ​តាង​ដកហូត​បាន​មេ​តំ​ហ្វេ​តា​មីន ice ចំនួន​០៦​កញ្ចប់​ធំ ( ច្រក​ថង់​ថ្មី​)​។ លោក​អធិការ​បញ្ជាក់​ថា នៅ​ថ្ងៃខែ​ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា មាន​ជនសង្ស័យ​កំពុង​ជួញដូរ​ថ្នាំ​ញៀន​នៅ​ចំណុច កើតហេតុ​ខាងលើ ភ្លាម​នោះ​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ តា​ក្តុល។

បាន​ចុះ​ធ្វើ​រដ្ឋបាល​នៅផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដោយ​មានការ​សង្ស័យ​ក៏​បាន​បាន​ឆែកឆេរ​បន្ទប់​ជួល លេខ​k១១ ហើយ​ក៏​បាន​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​០៦ កញ្ចប់​ធំ​(​ច្រក​ថង់​ថ្មី​)​។ ភ្លាម​នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​រួម​ទាំង​វត្ថុ​តាង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ