ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចង់​ចំណាយ​លុយ​អស់​ច្រើន​ខុស​ទិស​ដៅ នេះ​៥​ចំណុច «​ត្រូវធ្វើ​» នៅ​បាងកក​!

5 ឆ្នាំ មុន
  • ភ្នំពេញ

បាងកក ៖ សម្រាប់​បងប្អូន​ដែល​ធ្វើ​ដំណើរ​កំសាន្ត​ទេសចរណ៍​ក្រៅប្រទេស​ញឹកញាប់ គឺ​ពោរ​ពេញ​ដោយ​បទ​ពិសោធន៍​ក្នុង​ការ​ចាយវាយ​លុយកាក់​ឲ្យ​ត្រូវ​ទិស​ដៅ ។ យ៉ាង​ណា​មិញ​​សម្រាប់​អ្នកទេសចរ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​​ថៃ សម្រាប់​ទេសចរណ៍​សុខភាព ហើយ​មិន​ចង់​ខ្ជះខ្ជាយ​លុយ​ខុស​ទិស​ដៅ ដើម្បី​​ភ្លក​រសជាតិ​អាហារ…

បាងកក ៖ សម្រាប់​បងប្អូន​ដែល​ធ្វើ​ដំណើរ​កំសាន្ត​ទេសចរណ៍​ក្រៅប្រទេស​ញឹកញាប់ គឺ​ពោរ​ពេញ​ដោយ​បទ​ពិសោធន៍​ក្នុង​ការ​ចាយវាយ​លុយកាក់​ឲ្យ​ត្រូវ​ទិស​ដៅ ។ យ៉ាង​ណា​មិញ​​សម្រាប់​អ្នកទេសចរ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​ទៅ​កាន់​ទីក្រុង​បាងកក ប្រទេស​​ថៃ សម្រាប់​ទេសចរណ៍​សុខភាព ហើយ​មិន​ចង់​ខ្ជះខ្ជាយ​លុយ​ខុស​ទិស​ដៅ ដើម្បី​​ភ្លក​រសជាតិ​អាហារ និង​ជីវិត​បែប​ស៊ី​វិ​ល័យ​នៃ​ប្រទេស​ជឿនលឿន​មួយ​នេះ ដូច្នេះ​នេះ​ជា​រឿង​៥​យ៉ាង​ដែល​លោក​អ្នក​ត្រូវធ្វើ​ពេល​ទៅ​ដល់ទី​ក្រុង​បាងកក​ ៖

ក​- ភ្លក​រសជាតិ​អាហារ​តាម​ដងផ្លូវ ៖ ការ​ញ៉ាំ​អាហារ​នៅ​តូប​លក់​តាម​ដងផ្លូវ គឺ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​អាហារ​អាហារ​ដ្ឋា​ន​ទំនើប​ៗ​។ ក៏​ប៉ុន្តែ​ម្ហូបអាហារ​តាម​ដងផ្លូវ​នៅ​ទីក្រុង​បាងកក កំពុង​​តែ​ពេញ​និយម​បំផុត​ពី​ភ្ញៀវ​បរទេស និង​អ្នកស្រុក ហើយ​រសជាតិ​មាន​គ្រប់យ៉ាង​គ្រប់​​ជម្រើស ។ សម្រាប់​តម្លៃ​ប្រហែល​ពី 60 បាត​ទៅ 100 បាត អ្នក​អាច​រក​ឃើញ​អាហារ​ថៃ​ទាន់សម័យ​ដែល​មាន​រសជាតិ​ឆ្ងាញ់​នៅ​ក្នុង​បរិយាកាស​តាម​ដងផ្លូវ​នៅ​ទីក្រុង​បាងកក។

លោកស្រី ស្រី​ផុ​ន ផេ​កា​ណា​ន់​ដា​ណា (Sripon Bhekanandana) អនុប្រធាន​នាយក​ដ្ឋាន​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក​នៃ​អាជ្ញាធរ​ទេសចរណ៍​ថៃ (Tourism Authority of Thailand) បាន​ឲ្យ​ដឹង​ថា អាហារ​តាម​ដងផ្លូវ (Street Foods) គឺ​កំពុង​ទទួល​បានការ​ពេញ​និយម​បំផុត​នៅ​ប្រទេស​ថៃ ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​។

ខ​- ចូល​ទិញ​ឥ​វ៉ា​ន់​នៅ​ផ្សារ​តំបន់ ប្រា​ទូ​ណា​ម (Pratunam Markets) ៖ អ្នក​អាច​ទិញ​សំលៀក​​បំពាក់ និង​គ្រឿងអលង្ការ​គ្រប់​ប្រភេទ ក្នុង​តម្លៃ​ថោក​ជាង​នៅ​តាម​ទីផ្សារ​ទំនើប​ជា​ច្រើន​។ ហេតុ​ដូច្នេះ​ហើយ​ផ្សារ​លក់ដុំ និង​លក់រាយ​នៅ Pratunam គឺ​ទាក់ទាញ​បាន​អ្នក​ទេសចរណ៍​ជា​ច្រើន​ទៅ​ជាវ​ឥ​វ៉ា​ន់ ។ នៅ​ក្នុង​តំបន់​ប្រា​ទូ​ណា​ម គឺជា​តំបន់​ទេសចរ​ដ៏​ពេញ​និយម​ជាងគេ​នៅ​បាងកក ជា​ពិសេស​អាជីវករ​ខ្មែរ​តែងតែ​ទៅ​យក​ទំនិញ​នៅ​ផ្សារ​ប្រា​ទូ​ណា​ម ។

គ​- ត្រូវ​ចរចា​តម្លៃ​ទំនិញ ៖ សម្រាប់​តម្លៃ​ដំបូង​នៃ​ឥ​វ៉ា​ន់​ដែល​ដាក់​លក់​នៅ​តាម​ផ្សារ​នានា​ក្នុង​ក្រុង​បាងកក គឺ​មិនមែន​សុទ្ធ​ជា​តម្លៃ​ទីផ្សារ​នោះ​ទេ (​មិនមែន​តម្លៃ​លក់​ពិតប្រាកដ​) ដូច្នេះ​អ្នក​ត្រូវ​ឆ្លាត​វ៉ៃ​ក្នុង​ការ​ចរចា​តម្លៃ​ជា​មុន​ទើប​ប្រសើរ ជា​ជាង​ត្រូវ​ចំណាយ​លុយ​អស់​ច្រើន​ឥតប្រយោជន៍​។ ជា​បទ​ពិសោធន៍ អ្នក​អាច​ដើរ​ចេញ​ទៅ​ហាង​ផ្សេង​ៗ​ទៀត បើសិន​មិន​ទទួល​បាន​តម្លៃ​សមរម្យ​ក្រោយ​ការ​ចរចា​តម្លៃ​ឥ​វ៉ា​ន់​ដែល​អ្នក​ចង់​ទិញ ។

ឃ​- ទៅ​កំសាន្ត​នៅ​រដូវ​មិនសូវ​សំបូរ​ភ្ញៀវ (Low Season) ៖ ថ្លៃ​សណ្ឋាគារ ផ្ទះសំណាក់​ក៏​ដូច​ជា​ខុន​ដូ នៅ​បាងកក គឺ​ប្រែប្រួល​ពេញ​មួយ​ឆ្នាំ តែ​វា​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ។ ប្រសិនបើ​អ្នក​ចង់​សន្សំ​ប្រាក់​លើ​កន្លែង​ស្នាក់​នៅ អ្នក​គួរ​ទៅ​កំសាន្ត ឬ​ពិនិត្យ​សុខភាព នៅ​ទីក្រុង​បាងកក​ក្នុង​រដូវវស្សា (​ពី​ខែឧសភា ដល់​ខែកញ្ញា​) ព្រោះ​ពេល​នោះ​តម្លៃ​នៃ​កន្លែង​ស្នាក់​នៅ គឺ​ធ្លាក់​ចុះ​ប្រមាណ​ជា 50% បើ​ធៀប​នឹង​រដូវ​កាល​សំបូរ​ភ្ញៀវ (High Season) ។ ស្តាប់​ទៅ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​ពេល​ដំបូង ប៉ុន្ដែ​ត្រូវ​ដឹង​ថា «​រដូវវស្សា​» មិន​មាន​ន័យ​ថា វា​តែងតែ​ភ្លៀង​រហូត​នោះ​ទេ ។

ង​- ទិញ​ប័ណ្ណ​ធ្វើ​ដំណើរ​សម្រាប់​តាម​រថភ្លើង BTS Skytrain (​ប្រភេទ Rabbit) ៖ ប្រសិន​បើ​អ្នកមាន​គម្រោង​ទៅ​កម្សាន្ត​នៅ​ទូ​ទាំង​ទីក្រុង​បាងកក អ្នក​គួរតែ​ប្រើ​រថភ្លើង​លើ​អាកាស (BTS Skytrain) ដែល​បច្ចុប្បន្ន​មាន​ពីរ​ខ្សែ​ធំ​ៗ គឺ​ខ្សែ​រថភ្លើង​លើ​អាកាស ខ្សែ​ស៊ុ​គុម​វីត និង​ខ្សែ​រថភ្លើង​លើ​អាកាស Silom ដែល​ខ្សែ​រថភ្លើង​លើ​អាកាស គឺ​ភ្ជាប់​ទៅ​តំបន់​កំសាន្ត និង​ទីផ្សារ​ទំនើប​ជា​ច្រើន​សម្រាប់ shopping ។ ការ​ធ្វើ​ដំណើរ​តែ​ម្ដង មាន​តម្លៃ​ចន្លោះ​ពី 15 ទៅ 45 បាត ប៉ុន្តែ​អ្នក​អាច​ទិញ​កាត​ទន្សាយ (Rabbit Card) មួយ​ដែល​មានការ​ធ្វើ​ដំណើរ​បាន​ចំនួន​កំណត់​មួយ ជាមួយ​តម្លៃ​ថេរ 21 បាត​៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ