ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ស្រែក​ឱ្យ​គេ​ជួយ ពុទ្ធោមច្ចុរាជឆក់យកជីវិតកូនភ្លោះម្នាក់បាត់ទៅហើយ​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ យុវជន​ជា​កូនភ្លោះ​ពីរ​នាក់​បាន​លេបថ្នាំ​កណ្តៀរ​សំលាប់​ខ្លួន បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ ចំណែក​ម្នាក់​ទៀត​ជួយ​សង្គ្រោះ​ទាន់ ខណៈ​ពួក​គេ​ទាំង​២​នាក់​ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​ឱ្យ​រឿង​ដើរ​លេង​មិន​ចូល​ផ្ទះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ​…

ខេត្តរតនគិរី​ ៖ យុវជន​ជា​កូនភ្លោះ​ពីរ​នាក់​បាន​លេបថ្នាំ​កណ្តៀរ​សំលាប់​ខ្លួន បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ ចំណែក​ម្នាក់​ទៀត​ជួយ​សង្គ្រោះ​ទាន់ ខណៈ​ពួក​គេ​ទាំង​២​នាក់​ខឹង​ឪពុក​ម្តាយ​ស្តីបន្ទោស​ឱ្យ​រឿង​ដើរ​លេង​មិន​ចូល​ផ្ទះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ​ ​ស្ថិត​នៅ​ភូមិ​ព្រួក ឃុំ​បា​តាង ស្រុក​លំ​ផាត់​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា យុវជន​ទាំង​ពីរ​នាក់​ត្រូវជា​កូនភ្លោះដែលរងគ្រោះ​ខាងលើ​នោះ ម្នាក់​ឈ្មោះ​ញ៉ា​ញ មាស អាយុ​២៥​ឆ្នាំ ត្រូវជា​ប្អូន (​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​) ​និង​ម្នាក់​ទៀត​ឈ្មោះ​ញ៉ា​ញ ទូច អាយុ​២៥​ឆ្នាំ ត្រូវជា​បង (​បាន​ស្លាប់​) ។ យុវជន​ជា​កូនភ្លោះ​ទាំង​២​នាក់​នេះ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ឪពុក​ម្តាយ​ជនរងគ្រោះ​​ជា​កូនភ្លោះ​ទាំង​ពីរ​នាក់​ខាងលើ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​ គ្រួសារ​គាត់​មានកូន​ទាំងអស់​ចំនួន​៥​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ កូនភ្លោះ​ប្រុស​២​នាក់ (​យុវជន​ជា​កូនភ្លោះ​ទាំង​២​នាក់​នេះ​ជា​កូន​ទី​២) ហើយ​ក្រុម​គ្រួសារ​គាត់​មានមុខ​របរ​ដើរ​ស៊ីឈ្នួល​ច្រូតស្មៅ​ចំការ​នៅ​ក្នុងភូមិ បាន​ប្រាក់​កំរៃ​បន្តិចបន្តួច​គ្រាន់តែ​ទិញ​ម្ហូប​បរិភោគ ស្ថានភាព​គ្រួសារ​រក​ព្រឹក​ខ្វះ​ល្ងាច​។ ដោយឡែក​កូនភ្លោះ​ទាំង​ពីរ​នាក់​ខាងលើ​មិន​បាន​ជួយ​ធ្វើការ​រកស៊ី​ឪពុក​ម្តាយ​នោះ​ទេ ១​ថ្ងៃ​ៗ​គិត​តែ​ពី​ដើរ​លេង និង​ផឹកស្រា ហើយ​ក្នុង​១​ខែ​ចូល​ផ្ទះ​បាន​តែ​៥-៦​ថ្ងៃ​តែ​ប៉ុណ្ណោះ ដើរ​ដេក​តាម​ផ្ទះចំការ​អ្នក​ភូមិ​ជា​រៀង​រាល់​យប់ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ឪពុក​ម្តាយ​បាន​ស្តីបន្ទោស​យ៉ាង​ខ្លាំង ហើយ​យុវជន​ជា​កូនភ្លោះ​ទាំង​ពីរ​នាក់​បងប្អូន​ក៏​បាន​នាំ​គ្នា​ដើរ​ចូល​ក្នុងផ្ទះ មួយ​ស្ទុះ​ក្រោយមក​ឮ​សូរ​សំឡេង​ស្រែកហៅ​ឱ្យ​គេ​ជួយ ស្រាប់តែ​ឃើញ​ប្រកាច់​បែកពពុះមាត់​ ទើប​ដឹង​ថា​កូន​លេបថ្នាំ​សំលាប់​ខ្លួន ពេល​នោះ​ក៏​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង​២​នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​ពី​គ្រូពេទ្យ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ញ៉ា​ញ ទូច ដែល​ស្លាប់​នោះ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ ព្រោះ​ជាតិពុល​ជ្រាប​ពេញ​រាង​កាយ​បាត់​ទៅ​ហើយ ​ចំណែក​ម្នាក់​ទៀត​ឈ្មោះ ញ៉ា​ញ មាស លេបថ្នាំ​បាន​តែ​បន្តិច ទើប​គ្រូពេទ្យ​បាន​ជួយសង្គ្រោះ​រួច​ផុត​ពី​សេចក្តីស្លាប់​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​រក​ឃើញ​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​យក​ថ្នាំ​កណ្តៀរ​​១​កំប៉ុង​មក​ផឹក​ដើម្បី​សម្លាប់​ខ្លួន ហើយ​នៅ​ម៉ោង​៨​និង​៣០​នាទី​យប់​នៅ​ថ្ងៃ​ដដែល​នោះ​ឈ្មោះ​ញ៉ា​ញ ទូច ដែល​ត្រូវជា​កូន​បង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​យ៉ាង​អាណោចអាធ័ម ដោយឡែក​កូន​ប្អូន​ឈ្មោះ​ញ៉ា​ញ មាស មិន​បាន​ស្លាប់​នោះ​ទេ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា កូនភ្លោះ​ឈ្មោះ​ញ៉ា​ញ ទូច នេះ​បាន​លេបថ្នាំ​កណ្តៀរ​ជិត​អស់​១​ដប​តែ​ម្នាក់ឯង ទើប​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​រួចរាល់​ហើយនោះ​ បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ និង​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ