ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​មើល​…​សម្រាម​ជា​ច្រើន​គរ​ដូច​ភ្នំ​កំពុង​បង្អួតខ្លួន​ដល់​ភ្ញៀវ​ទេសចរ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ក៏​ដូច​ភ្ញៀវ​ទេសចរ​ណ៏ សូម​អំពាវនាវ​យ៉ាង​​ទ​ទួ​ច​ចំពោះ​លោក​អភិបាលខេត្ត​ដែល​លោក​តែងតែ​គិតគូរ​យ៉ាង​ខ្លាំង​ក្នុង​កិច្ច​ការពារ និង​អភិ​វឌ្ឍ​ន៏​ខេត្ត​ព្រះ​សីហ​នុ សូម​លោក​ចាត់វិធានការ​ណ៏​អោយ​បាន​ក្តៅ​ចំពោះ ក្រុមហ៊ុន​សម្រាម​ក្នុង​ការ​ប្រមូល​សម្រាម​អោយ​បាន​ល្អ ។ ទាក់ទិន​ទៅ​នឹង​បញ្ហា​សម្រាម​នេះ​ផង​ដែ​មន្ត្រី​សាលា​ក្រុងព្រះសីហនុ​ទទួល​បរិស្ថាន​បាន​ឆ្លើយ​តាម​សារ​​អេ​ឡិច​ត្រូ​និ​ច​ថា «​សំរាម​នៅ​ក្នុង​ឆ្នេរ​អា​រី​ស​ស្តុ​ន​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ក៏​ដូច​ភ្ញៀវ​ទេសចរ​ណ៏ សូម​អំពាវនាវ​យ៉ាង​​ទ​ទួ​ច​ចំពោះ​លោក​អភិបាលខេត្ត​ដែល​លោក​តែងតែ​គិតគូរ​យ៉ាង​ខ្លាំង​ក្នុង​កិច្ច​ការពារ និង​អភិ​វឌ្ឍ​ន៏​ខេត្ត​ព្រះ​សីហ​នុ សូម​លោក​ចាត់វិធានការ​ណ៏​អោយ​បាន​ក្តៅ​ចំពោះ ក្រុមហ៊ុន​សម្រាម​ក្នុង​ការ​ប្រមូល​សម្រាម​អោយ​បាន​ល្អ ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​សម្រាម​នេះ​ផង​ដែ​មន្ត្រី​សាលា​ក្រុងព្រះសីហនុ​ទទួល​បរិស្ថាន​បាន​ឆ្លើយ​តាម​សារ​​អេ​ឡិច​ត្រូ​និ​ច​ថា «​សំរាម​នៅ​ក្នុង​ឆ្នេរ​អា​រី​ស​ស្តុ​ន​នេះ ខ្ញុំ​អោយ​ក្រុមហ៊ុន​សំរាម​ទៅ​យក​ហើយ ក្រុម​ហ៊ុន​ថា រសៀល​ថ្ងៃនេះ​គាត់​ទៅ​យក បើ​មិន​ទៅ​យក​សូម​រាយការណ៍​បន្ថែម​ផង ។ សូម​អរ​គុណ​ច្រើន​សំរាប់​ការ​ផ្តល់​ព័ត៌មាន​» ។

គួរ​រំលឹក​ផង​ដែរ កាលពី​ខែឧសភា ឆ្នាំ​២០១៨ លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​រួម​ជា​មួយ​​​លោក អ៊ី សុខ​ឡេ​ង អភិបាលក្រុង​ធ្លាប់​ប្រកាស​ជា​សាធារណៈ​ក៏​ដូច​ជា​ការ​ព្រមាន​ទៅ​លើ​ក្រុម​​ហ៊ុន​សម្រាម​ថា ក្នុង​រយៈពេល​២​ខែ​យ៉ាង​យូរ​ត្រឹម​ខែសីហា ក្រុមហ៊ុន​ប្រមូល​សម្រាម​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ដឹក​សម្រាម​អោយទាន់​ពេលវេលា ។

មិន​ត្រូវ​គរ​សម្រាម​ចោល​ដូច​ភ្នំ​នោះ​ទេ បើ​ពុំ​ដូច​នោះ​ទេ អាជ្ញាធរ​ខេត្ត​នឹង​បញ្ឈប់​កិច្ចសន្យា ហើយ​ប្រគល់​ទៅ​អោយ​ក្រុមហ៊ុន​ថ្មី ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ ទៅ​ហើយ​បញ្ហា​សម្រាម​នៅ​តែ​បង្ហាញ​វត្តមាន​ដដែល ដោយ​ពុំ​ដឹង​ថា មាន​មូលហេតុ​អ្វី​ច្បាស់លាស់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ