ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចឹ​ង​ទៅ​វិញ​ហ្នឹង​…​ស្ត្រី​២​នាក់ផង !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​បើករថយន្ត​ឆ្លងផ្លូវ ហើយ​ត្រូវ​ស្ត្រី​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​បុក​រថយន្ត​ពេញទំហឹង បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​បើករថយន្ត​ឆ្លងផ្លូវ ហើយ​ត្រូវ​ស្ត្រី​២​នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​បុក​រថយន្ត​ពេញទំហឹង បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​នៅ​ខាង​មុខ​ផ្សារ​ត្រពាំង​ថ្លឹង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

រថយន្ត​បង្ក​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កណ្តាល 2A-3338 បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ហ្វី​លី​ពី​ន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2H- 7237 ជិះ​គ្នា​២​នាក់ ជានា​រី​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​រង​គ្រោះ​២​នាក់ ជិះ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​លិចទៅ​កើត​លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​បង្ក​ខាងលើ​បើកបរ​ដោយ​ជនជាតិ​ហ្វី​លី​ពី​ន​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ឆ្លងផ្លូវ​ធ្វើ​ឲ្យ​នារី​រង​គ្រោះ​២​នាក់​បើក​លឿន​ពេក​ជាន់​ហ្វ្រាំង​មិន​ជាប់​បុក​ចំ​កង់​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​បោក​នឹង​រថយន្ត​ចំ​ដៃ បណ្តាល​ឲ្យ​បាក់ដៃ​ខាងស្តាំ រីឯ​នារី​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​រង​របួសស្រាល ចំណែក​ម៉ូតូ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងធ្ងន់ធ្ងរ រីឯ​រថយន្ត​បង្ក​បែក​កង់ និង​បែក​យ៉ា​ន់​ផ្នែក​ខាង​មុខ ។

ប្រភព​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​គ្រោះថ្នាក់​ភ្លាម​ៗ​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​រថយន្ត
សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះ ស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ