ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ស្នូរ​កាំភ្លើង​ជា​ច្រើន​ឆក់​យកជីវិត​១២នាក់ រាប់​សិប​នាក់​​របួស

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មនុស្ស​យ៉ាងតិច​១២​នាក់​ស្លាប់ ​ហើយ​ច្រើន​សិប​នាក់​ទៀត​រង​របួស ក្នុង​​ការ​បាញ់ប្រហារ​ជា​ច្រើន កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នៅ​ទីក្រុង​ស៊ីកា​ហ្គោ ជាទី​ក្រុង​ធំ​​ទី​៣​របស់​អា​មេ​រិ​ក ពិសេស​ដោយសារ​ស្នាដៃ​របស់​បណ្ដា​ពួក​ជនខិលខូច​ដែល​អុក​ឡុ​ក​ទីក្រុង​នោះ​។ យោង​តាម​កាសែត​ CHICAGO…

សហរដ្ឋអាមេរិក ៖ មនុស្ស​យ៉ាងតិច​១២​នាក់​ស្លាប់ ​ហើយ​ច្រើន​សិប​នាក់​ទៀត​រង​របួស ក្នុង​​ការ​បាញ់ប្រហារ​ជា​ច្រើន កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នៅ​ទីក្រុង​ស៊ីកា​ហ្គោ ជាទី​ក្រុង​ធំ​​ទី​៣​របស់​អា​មេ​រិ​ក ពិសេស​ដោយសារ​ស្នាដៃ​របស់​បណ្ដា​ពួក​ជនខិលខូច​ដែល​អុក​ឡុ​ក​ទីក្រុង​នោះ​។

យោង​តាម​កាសែត​ CHICAGO TRIBUNE​ ថា មនុស្ស​ដល់​ទៅ​៤០​នាក់​ត្រូវ​គ្រាប់កាំភ្លើង​រយៈពេល​ត្រឹមតែ​៧​ម៉ោង​។ ​ក្នុង​ចំណោម​អ្នក​ត្រូវ​គ្រាប់កាំភ្លើង​ទាំងនេះ​រួម​មាន​អ្នក​ដើរ​ធម្មតា​ ព្រមទាំង​បណ្ដា​សមាជិក​ក្រុម​ជនខិលខូច​។​ រវាង​ពី​រយប់​ថ្ងៃ​ទី​៣ ​មក​ព្រឹក​ថ្ងៃ​ទី​៦​សីហា កាសែត​នេះ​រាប់​ឃើញ​មនុស្ស​ជាង​៧០​នាក់​ត្រូវ​គ្រាប់កាំភ្លើង​។

បណ្ដា​ក្រុម​ជនខិលខូច​មាន​ច្រើន​ហើយ​សកម្ម​បំផុត​នៅ​តាម​សង្កាត់​ទាំងឡាយ​នា​ភាគ​ខាងលិច ​និង​ភាគ​ខាងត្បូង​នៃ​ទីក្រុង​នោះ​របស់​រដ្ឋ​អ៊ី​លី​ណ​យ ជា​សង្កាត់​ក្រីក្រ​បំផុត​ហើយ​​សម្បូរ​ដោយ​ពួក​ជនជាតិភាគតិច​។

លោក​ FRED WALLER អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ប៉ូលិស​ក្រុង​ស៊ី​កា​ហ្គោ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ការ​បាញ់ប្រហារ​មួយ​ចំនួន​តម្រង់​លើ​គោលដៅ ដែល​ទាក់ទង​នឹង​ជម្លោះ​រវាង​បណ្ដា​ក្រុម​ជនខិលខូច​។ ​យោង​តាម​ប៉ូលិស​ថា​ ក៏​មានការ​បាញ់ប្រហារ​ជា​ច្រើន​​សំដៅលើ​មនុស្ស​ម្នា​មិន​រើសមុខ​ផង​ដែរ ពិសេស​បាញ់ប្រហារ​លើ​ពិធី​បុណ្យសព​មួយ​។

បើ​តាម​ទូរទស្សន៍​ CNN ​រាយការណ៍​ថា ស្នូរ​កាំភ្លើង​ជា​ច្រើន​ស្ដាប់​ឮ​នា​ពេល​យប់​ថ្ងៃ​ទី​៤​មក​ទី​៥ ​សីហា​។​ តាម​លោក WALLER​ រលក​នៃ​អំពើ​ហិង្សា​នោះ​ គឺ​ជួន​ពេល​គ្នា​ជាមួយ​ការ​​ប្រគំ​ត​ន្រី្ត​របស់​ក្រុម​ដ៏​ល្បី ​LOLLAPALOOZA នា​កណ្ដាល​ក្រុង ដែល​ញ៉ាំង​ឲ្យ​មានការ​ដាក់​ពង្រាយ​កងកម្លាំង​ប៉ូលិស​ជា​ច្រើន ប៉ុន្តែ​ការ​ប្រគំ​ត​ន្ត្រី្​នោះ​ពុំ​រង​ការ​បាញ់ប្រហារ​ឡើយ​។

តាំងពី​ដើមឆ្នាំ​នេះ​មក​នៅ​ទីក្រុង​ស៊ី​កា​ហ្គោ​មានការ​បាញ់​សម្លាប់​មនុស្ស​៣១០​នាក់ ជា​តុល្យ​ការ​ខ្ពស់​បំផុត​នៅ​សហរដ្ឋអាមេរិក ខ្លាំង​លើស​ទីក្រុង​ធំ​២​ទៀត​របស់​ប្រទេស គឺ​ទី​ក្រុង​ញូ​វ​យ៉​ក ​និង​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​។​ តាម​លោក WALLER​ ថា ​កាំភ្លើង​ជាង​៥.៥០០​ដើម​កាន់កាប់​ដោយ​ខុសច្បាប់​ត្រូវ​បាន​រឹបអូស​តាម​ដង​វិ​ថី​ទាំងឡាយ​នៃ​ទីក្រុង​ស៊ី​កា​ហ្គោ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ