ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះ​លឿន ដាច់កង់​ចាក់​ទឹកកករំលងបាំងថ្ម​រ៉ា​យ​ប៉ាយ​ពេញ​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ដឹក​ទឹកកក​បោះពួយ​យ៉ាង​លឿន​បាន​រេ​ចង្កូត​ធ្លាក់​ជង្ហុក​ដាច់​កង់​ក្រោយ​បណ្តាល​ឲ្យ​ចាក់​ទឹកកក​ចោល​ពេញ​ថ្នល់​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ត្រង់ចំណុច​​ជិត​លូ​ទឹក​ស្អុយ​បឹង​ត្របែក ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ដឹក​ទឹកកក​បោះពួយ​យ៉ាង​លឿន​បាន​រេ​ចង្កូត​ធ្លាក់​ជង្ហុក​ដាច់​កង់​ក្រោយ​បណ្តាល​ឲ្យ​ចាក់​ទឹកកក​ចោល​ពេញ​ថ្នល់​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ត្រង់ចំណុច​​ជិត​លូ​ទឹក​ស្អុយ​បឹង​ត្របែក ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-៦០៧៥ ជា​រថយន្ត​ដឹក​ទឹកកក​ដើម​ចំនួន​១២០​ដើម ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ដឹក​ចេញពី​ព្រែក​ប្រា​យក​ទៅ​ដាក់​តាម​ដេប៉ូ​បើកបរ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ជង្ហុក​បណ្តាល​ឲ្យ​ដាច់​កង់​ចាក់​ទឹកកក​រំលង​របាំង​ថ្ម​ពុះ​ចែកផ្លូវ បណ្ដាល​ឲ្យ​ធ្លាក់​ទឹកកក​រាយ​ប៉ាយ​ពេញ​ថ្នល់ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​ជំនាញ​ដើម្បី​មក​វាស់វែង ប៉ុន្តែ​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌចំការមន​ចុះ​មក​ពិនិត្យ​ឃើញ​ថា មិន​បាន​ប៉ះពាល់​ដល់​របាំង​ថ្ម និង​ឱ្យ​ម្ចាស់​រថយន្ត​ដឹក​ទឹក​ក​ស្ទួ​ច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ