ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វា​ន ពីង​ពីង ដ៏​ផូរផង់​មិនដឹងបាត់​មុខ​ទៅ​ណាមួយ​ខែ​មក​ហើយ

5 ឆ្នាំ មុន

សារព័ត៌មាន​ប្រទេស​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ហ្វា​ន ពីង​ពីង​(Fan Bingbing) មិន​បាន​បង្ហាញខ្លួន​ជា​សាធារណៈ​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ។ ស្រប​ពេល​នេះ​ហ្វេ​ស​ប៊ុ​ក របស់​នាង​ក៏​មិន​បាន​បង្ហាញ​ពី​សកម្មភាព​ណាមួយ​ដែរ ក្រោយ​ពី​មាន​ដំណឹង​ថា​តារាភាពយន្ត​អាយុ​៣៦​ឆ្នាំ​រូប​នេះ​កំពុង​ដំណើរ…

សារព័ត៌មាន​ប្រទេស​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ហ្វា​ន ពីង​ពីង​(Fan Bingbing) មិន​បាន​បង្ហាញខ្លួន​ជា​សាធារណៈ​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ។ ស្រប​ពេល​នេះ​ហ្វេ​ស​ប៊ុ​ក របស់​នាង​ក៏​មិន​បាន​បង្ហាញ​ពី​សកម្មភាព​ណាមួយ​ដែរ ក្រោយ​ពី​មាន​ដំណឹង​ថា​តារាភាពយន្ត​អាយុ​៣៦​ឆ្នាំ​រូប​នេះ​កំពុង​ដំណើរ ការ​រឿង​ក្ដី​គេចពន្ធ ។

បច្ចុប្បន្ន​នៅ​មិន​ទាន់​មានការ​បង្ហាញ​ជា​ផ្លូវការ​នៅឡើយ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បង្ហើប​ឲ្យ​ដឹង​ថា​អាជ្ញាធរ​កំពុង​សុ​ើ​ប​អង្កេត​លើ​រឿង​ក្ដី​ដែល​ចោទប្រកាន់​នេះ ។ កន្លង​មក​ក្រុមហ៊ុន​របស់​នាង​ហ្វា​ន ពីង​ពីង​បាន​បដិសេធ​លើ​បទចោទប្រកាន់​នេះ និង​បាន​បញ្ជាក់​ថា​នាង​បាន​ផ្ដល់​កិច្ចសហការ​លើ​ការ​សុ​ើ​ប​អង្កេត ។

នៅ​ថ្ងៃ​ទី​២៨ កក្កដា​កន្លង​មក​សារព័ត៌មាន​របស់​ចិន​ឈ្មោះ​«The Economic Observer»​បាន​អះអាង​ថា​បច្ចុប្បន្ន​ហ្វា​ន ពីង​ពីង និង​ប្អូនប្រុស​ត្រូវ​បាន​ហាម​ចេញ​ទៅ​ក្រៅប្រទេស ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក ប្រភព​នោះ​បាន​លុប​ចោល​ព័ត៌មាន​វិញ ធ្វើ​ឲ្យ​មហាជន​ចិន​មានការ​សង្ស័យ​លើ​អ្វី​ដែល​កើតឡើង និង​មាន​តម្រុយ​ថា​នាង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ