ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង​មាឌ​ធាត់​ធំ​មួយ​ចំនួន​កំពុង​កាក់កប

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ទន្ទឹម​នឹង​មាន​ទេព​កោសល្យ​នៃ​ការ​សម្តែង​កំប្លុកកំប្លែង​នោះ តារា​កំប្លែង​​មួយ​ចំនួន​ធ្វើ​ឲ្យ​មហាជន​ផ្ទុះសំណើច​ផង​ដែរ​តាម​រយៈ​រូបរាង​ធំធាត់​របស់​ពួក​គេ ។ សម្រាប់​អ្នក​កំប្លែង រូបរាង​ខុស​ប្រក្រតី​ពី​ធម្មជាតិ​ក៏​ជា​ការ​ទាក់ទាញ​មួយ​ផ្នែក​ផង​ដែរ ។ ​តារា​កំប្លែង​ដែល​មាន​មាឌធំ​ធាត់​ជាងគេ​នៅ​កម្ពុជា​ក៏​កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់​ក្នុង​ការ​រក​ចំណូល​ពី​អាជីព​សម្តែង​របស់​ពួក​គេ ។…

រាជធានី​ភ្នំពេញ​ ៖​ ទន្ទឹម​នឹង​មាន​ទេព​កោសល្យ​នៃ​ការ​សម្តែង​កំប្លុកកំប្លែង​នោះ តារា​កំប្លែង​​មួយ​ចំនួន​ធ្វើ​ឲ្យ​មហាជន​ផ្ទុះសំណើច​ផង​ដែរ​តាម​រយៈ​រូបរាង​ធំធាត់​របស់​ពួក​គេ ។ សម្រាប់​អ្នក​កំប្លែង រូបរាង​ខុស​ប្រក្រតី​ពី​ធម្មជាតិ​ក៏​ជា​ការ​ទាក់ទាញ​មួយ​ផ្នែក​ផង​ដែរ ។ ​តារា​កំប្លែង​ដែល​មាន​មាឌធំ​ធាត់​ជាងគេ​នៅ​កម្ពុជា​ក៏​កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់​ក្នុង​ការ​រក​ចំណូល​ពី​អាជីព​សម្តែង​របស់​ពួក​គេ ។ តារា​កំប្លែង​ខ្លះ​មានឱកាស​ចូល​សម្តែង​ដោយសារ​តែ​មាន​មាឌធំ​នេះ​ផង​ដែរ ។

តារា​កំប្លែង​ដែល​បាន​វិ​វ​ឌ្ឍ​ខ្លួន​ពី​ពិធីករ និង​ចម្រៀង​លោក​ប៊ី​អាយ​ជី បាន​ក្លាយជា​តារា​កំប្លែង​ដ៏​ទាក់ទាញ​មួយ​រូប​នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​តារា​រូប​នេះ​បាន​ចូលខ្លួន​រួម​កំប្លែង​ជាមួយនឹង​ក្រុម​នាយ​ពែ​ក​មី ។ ប៊ី​អាយ​ជី កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់​នៅ​ក្នុង​អាជីព​សិល្បៈ​ទាំង​ការ​សម្តែង​ភាពយន្ត​ខ្នាត​ធំ និង​ភាពយន្ត​ភាគ ខណៈ​ពេល​ដែល​តារា​រូប​នេះ​ក៏​ជាតា​រា​កំប្លែង​មួយ​ដួង​ផ្តាច់មុខ​ប្រចាំ​ស្ថានីយទូរទស្សន៍​CTN ។

តារា​កំប្លែង​ស្រី​ដែល​មាន​ឈាមជ័រ​ឪពុក​ជាតា​រា​កំប្លែង​ដូច​គ្នា​អ្នក​នាង​ប៉េងប៉ោង គឺជា​តារា​កំប្លែង​ស្រី​ដែល​មាន​មាឌធំ និង​មាន​ទាក់ទាញ​ផង​ដែរ ទៅ​លើ​មាឌ​របស់​នាង​ជាមួយ​ទេព​កោសល្យ​សម្តែង ។ ប៉េងប៉ោង ជា​កូនស្រី​បង្កើត​របស់​នាយ​វីតាមីន​សេ ដែល​ទើបតែ​បាន​ទទួលមរណភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ នាង​ក៏​ជាតា​រា​កំប្លែង​មួយ​រូប​ស្ថិត​នៅ​ក្នុង​ក្រុម​ឪពុក​របស់​នាង​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ​បន្ទាប់​ពី​ឪពុក​របស់​នាង​បាន​ទទួល​មរណ​ភាព​នោះ គេ​មិន​ទាន់​ដឹង​ថា ប៉េងប៉ោង​នឹង​ចូលរួម​សម្តែង​នៅ​ក្នុង​ក្រុម​មួយ​ណា​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្តែ​ទំនងជា​នាង​អាច​សម្តែង​ចល័ត ។

ក្រៅ​អំពី​អាជីព​សម្តែង​កំប្លែង ប៉េងប៉ោង ក៏​មាន​ទីផ្សារ​ខ្ពស់​ផង​ដែរ​ក្នុង​ការ​សម្តែង​ខ្សែភាពយន្ត​ខ្នាត​ធំ និង​រឿង​ភាគ​ទូរទស្សន៍ ហើយ​នាង​ក៏​ជា​តារាចម្រៀង​ប្រចាំ​កង​អង្គរក្ស​សម្តេច​តេ​ជោ​ផង​ដែរ ។

តារា​មាឌធំ​ភេទ​ទី​បី​នាង​យេ​យេ ក៏​ជាតា​រា​កំប្លែង​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​ផង​ដែរ​នា​ពេល​បច្ចុប្បន្ន ក្នុង​ពេល​ដែល​តារា​រូប​នេះ​បាន​លេច​វត្តមាន​ស្ទើរ​មិន​ដាច់​សូរ​តាម​កញ្ចក់​ទូរទស្សន៍ ។ យេ​យេ បាន​បង្កើត​ក្រុម​កំប្លែង​ភេទ​ទី​បី​របស់​ខ្លួន ដែល​បាន​សម្តែង​ជា​ប្រចាំ​ឲ្យ​ស្ថានីយទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ក្នុង​នោះ​នាង​ក៏​ជា​ពិធីករ​មួយ​រូប​ក្នុង​កម្មវិធី​ភ្លក់​មុខម្ហូប​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ផង​ដែរ​។

តារា​កំប្លែង​ដែល​កំពុង​តែ​លេចធ្លោ​ម្នាក់​ផង​ដែរ​នាយ​ធុង បាន​បង្ហាញខ្លួន​ចូលរួម​សម្តែង​ជាមួយ​ក្រុម​កំប្លែង​នាយ​ក្រឹម ក្នុង​កម្មវិធី​សំណើច​ចុង​ស​ប្តា​ហ៍​របស់​ស្ថានីយទូរទស្សន៍​បាយ័ន ។ តារា​កំប្លែង​រូប​នេះ​ក៏​បាន​បង្ហាញ​វត្តមាន​សម្តែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នានា​ផង​ដែរ ជា​ពិសេស​នាយ​ក៏​បាន​ចូលរួម​ក្នុង​វង្ស​តន្ត្រី​សប្បុរសធម៌​ស្វែងរក​ប្រាក់​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក្មេង​កំព្រា និង​ចាស់ជរា​ផង​ដែរ ។

បច្ចុប្បន្ន​នាយ​ធុង ជាតា​រា​កំប្លែង​មួយ​រូប​នៅ​ក្នុង​ក្រុម​កំប្លែង​លោក​ខាត់ ចំរើន ហៅ​នាយ​កន្តេះឡង់ និង​នាយ​ស្វិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ