ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប ៖ សំណុំរឿង​សកម្មជន​អតីត​បក្ស​ប្រឆាំង​ចំនួន​៥​ជម្រះ​ឆាប់​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប និង​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​យុទ្ធនាការ​ម្រា​ប​ដៃ​ស្អាត នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប និង​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្វើ​យុទ្ធនាការ​ម្រា​ប​ដៃ​ស្អាត នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

លោក ឌឹ​ម សុ​វ​ណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៦ ខែសីហា​ថា សំណុំរឿង​លេខ​០០១ គឺ​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​ដែល​គណកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​ខ​ប​) ខេត្តបាត់ដំបង​បាន​សម្រេច​ផាកពិន័យ​ទៅ​លើ​បុគ្គល​ចំនួន​៥​នាក់ ក្នុង​ម្នាក់​ៗ ចំនួន​១០​លាន​រៀល ពី​បទ​ធ្វើ​ឲ្យ​ភាន់​ច្រ​ឡុំ​នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការ​បោះ​ឆ្នោត យោង​តាម​មាត្រា​១៤២ នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។

លោក​បន្ត​បុគ្គល​ទាំង​៥​រូប​នោះ គឺ​មានឈ្មោះ ជា ជីវ ,​ថោ​ង សា​រឿ​ន​, ម៉ាង ឈុ​ន , ពៅ តាំង , និង​គ្រុយ គឹ​ម​សាំង ។ ភាគី​ចុង​ចម្លើយ​បាន​ប្តឹង​បន្ត​មក គជ​ប ជំទាស់​នឹង​សេចក្តីសម្រេច​លេខ ០០១ នេះ​ចុះ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ របស់ គ​ខ​ប បាត់ដំបង ។ លោ​កញ្ជាក់​ថា «​ជ​.​ប នឹង​បើក​សវនាការ​ជំនុំជម្រះ​ទៅ​លើ​សំណុំរឿង​លេខ ០០១​នេះ នៅ​ថ្ងៃ​ពុធ ទី​០៨ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក នៅ​សាលសន្និសីទ គជ​ប​» ។

សូម​ជម្រាប​ថា ការ​បើក​សវនាការ​សំណុំរឿង​របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​អធិបតីភាព​លោក ស៊ិ​ក ប៊ុ​ក​ហ៊ុ​ក ប្រធាន គ​.​ជ​.​ប ព្រមទាំង​មាន​ចូល​រួន​ពី​សមាជិក គ​.​ជ​.​ប​. ទាំង​៩​រូប ព្រម​រួម​ទាំង​មន្ត្រី​ពាក់​ពាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ