ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​លួច​កា.ប់​ទេ គឺ​កា.ប់​ជា​ចំហ ព្រោះ​វា​ស្អុយ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​គេហទំព័រ​ក្នុងស្រុក​មួយ​ចំនួន​ធ្វើការ​ចុះ​ផ្សាយ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៨ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​មហាជន​គ្រប់​ស្រទាប់វណ្ណៈ រហូត​ដល់​អ្នកលេង​បណ្តាញ​សង្គម Facebook បាន​នាំ​គ្នា​ធ្វើការ​ចែករំលែក…

ខេត្តស្វាយរៀង ៖ ក្រោយ​ពី​មានការ​ចុះ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​គេហទំព័រ​ក្នុងស្រុក​មួយ​ចំនួន​ធ្វើការ​ចុះ​ផ្សាយ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៨ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​មហាជន​គ្រប់​ស្រទាប់វណ្ណៈ រហូត​ដល់​អ្នកលេង​បណ្តាញ​សង្គម Facebook បាន​នាំ​គ្នា​ធ្វើការ​ចែករំលែក និង​ធ្វើការ Comment យ៉ាង​ភ្លូកទឹកភ្លូកដី​ថា មាន​អ្នក​លួច​កាប់​ដើម​ធ្នង់​មួយ​ដើម​ន​ក្នុង​បរិវេណ​សាលា​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ ដែល​ត្រូវជា​ថ្ងៃ ស មុន​ថ្ងៃ​បោះ​ឆ្នោត​រដ្ឋសភា​នីតិកាល​ទី​៦​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៤ សីហា​នេះ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ចេញ​នូវ​សេចក្តី​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ​នេះ តាម​រយៈ​ផេ​ក​ផ្លូវការ​របស់​រដ្ឋបាល​ខេត្តស្វាយរៀង ដើម្បី​ឱ្យ​សាធារណជន​បាន​ជ្រួត​ជ្រាប។

ការ​បំភ្លឺ​ករណី​កាប់​ដើមឈើ​១​ដើម ប្រភេទ​ដើម​ធ្នង់​ក្នុង​បរិវេណ​សាលា​ខេត្តស្វាយរៀង រដ្ឋ​បាល ខេត្តស្វាយរៀង មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា នា​ពេល​កន្លង​មកនេះ ដោយ​យោង​តាម​ការ​ស្នើ​សុំ​របស់​មន្ត្រីរាជការ​សាលាខេត្ត និង​បាន​ពិនិត្យ​ឃើញ​ថា ដើមឈើ​១​ដើម​ជា​ប្រភេទ​ដើម​ធ្នង់​ដែល​បាន​ដាំ​នៅ​ពេល​រៀបចំ​អគារ​សាលាខេត្ត (​មាន​អាយុកាល​ប្រមាណ​ជា​៥០​ឆ្នាំទៅ​៦០​ឆ្នាំ មិនមែន​២០០​ឆ្នាំ​នោះ​ទេ​) ស្ថិត​ក្នុង​បរិ​វេណ​សាលា​ខេត្តស្វាយរៀង មាន​សភាព​ចាស់​ពុក​ផុយ និង​ងាប់​ជ្រុះ​ស្លឹក ដែល​អាច​នឹង​បាក់ ឬ​ដួល​រលំ ជា​ពិសេស​នៅ​ពេល មាន​ភ្លៀង​ធ្លាក់ និង​មាន​ខ្យល់​បក់​ខ្លាំង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់ ឬ​ខូចខាត​ទ្រព្យសម្បត្តិ និង​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​មន្ត្រីរាជ​ការ​បម្រើ​ការងារ​នៅ​ក្នុង​សាលាខេត្ត ក៏​ដូច​ជា​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​រដ្ឋបាល​ខេត្ត​ស្វាយរៀង ក៏​បាន​សម្រេច​ធ្វើការ​កាប់​ផ្ដួល​ដើមឈើ​នេះ នៅ​ថ្ងៃ ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ (​មិនមែន​ថ្ងៃ ស មុន​បោះ​ឆ្នោត​១​ថ្ងៃ​នោះ​ទេ​) គឺ​ពុំ​មាន​ចោរ​ណា​លួច​ចូល​កាប់​នោះ​ឡើយ ។

ចំណែក​នៃ​ដើមឈើ​នេះ ស្ទើរតែ​ទាំងស្រុង​គឺ​មាន​សភាព​ពុក​ផុយ និង​ប្រហោង​ក្នុង ពោល​​គឺ​មាន​ប្រមាណ​តែ​៤០% ប៉ុណ្ណោះ ដែល​នៅ​អាច​ប្រើប្រាស់​បាន ហើយ​រដ្ឋបាល​ខេត្ត​បាន​រក្សា​ទុក​សម្រាប់​កែ​ច្នៃ​ជា​តុ កៅអី និង​គ្រឿង​សង្ហា​រឹម​ផ្សេង​ទៀត​តាម​ការ​ជាក់​ស្ដែង​បម្រើ​ឲ្យ​ការ​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​នៅ​ក្នុង​សាលាខេត្ត ។

សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូមកុំ​មានការ​ភ័ន្ត​ច្រឡំ ដូច​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ដែល​មាន​លក្ខណៈ​ញុះញង់ បំភ្លៃ និង បំប៉ោង​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ