ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោះ​ឆ្នោត​បញ្ចប់​ជា​ស្ថាពរ តែ​នាយក​រដ្ឋមន្ត្រី​នៅ​បន្ត​ធ្វើ​រឿង​នេះ​ដដែល​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ស​ប្តា​ហ៍​ទី​២ និង​ទី​៣ នៃ​ខែសីហា​នេះ​នឹង​បន្ត​ចុះ​ជួប​សំណេះសំណាល់​ជាមួយ​កម្មករ​-​កម្មការិនី​នៅ​ខេត្តកំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​ដូច​អ្វី​ដែល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ធ្លាប់​បាន​សន្យា​មុខការ​បោះ​ឆ្នោត​កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ស​ប្តា​ហ៍​ទី​២ និង​ទី​៣ នៃ​ខែសីហា​នេះ​នឹង​បន្ត​ចុះ​ជួប​សំណេះសំណាល់​ជាមួយ​កម្មករ​-​កម្មការិនី​នៅ​ខេត្តកំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​ដូច​អ្វី​ដែល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ធ្លាប់​បាន​សន្យា​មុខការ​បោះ​ឆ្នោត​កន្លង​ទៅ ។

សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​នឹង​កំពុង​ចុះ​ជួប​កម្មករ​-​កម្មការិនី​តាម​បណ្តា​រោងចក្រ សហគ្រាស​នានា​ធ្លាប់​មាន​ប្រសាសន៍​ជា​ច្រើន​លើក​ច្រើន​សារ មុន​ការ​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨​កន្លង​មក​ថា បើសិនជា​សម្តេច និង​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត សម្តេច​តេ​ជោ​ដែល​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​តែ​មួយ​គត់​របស់​បក្ស​កាន់​អំណាច​នឹង​បន្ត​ជួប​កម្មករ​-​កម្មការិនី និង​បន្ត​តំឡើង​ប្រាក់​ឈ្នួល​អប្បរ​មា និង​ការ​គាំពារ​សង្គម​សម្រាប់​កម្មករ ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ។

ខាងក្រោម​នេះ​ជា​កាលវិភាគ​មួយ​ចំនួន​ដែល​សម្តេច​តេ​ជោ​នឹង​ចុះ​ជួប​កម្មករ​ក៏​ដូច​ជា​ប្រតិភូ​ពី​បណ្តា​ប្រ​ទស​នានា​មក​កាន់​កម្ពុជា ។ ដោយនៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន ទទួល​ជួប​ប្រតិភូ​កីឡាករ​ក​ម្ព្ព​ជា​ដែល​ចូលរួម​ប្រកួត​កីឡា​លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព ។ នា​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨​វេលា​ម៉ោង​៧ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​និ​យោ​ជិ​ក​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ទទួល​ជួប​ភ្ញៀវ​( មិន​ទាន់​មានឈ្មោះ​និង តួនាទី​) នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី វិមាន​សន្តិភាព ។

ដោយនៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ​និ​យោ​ជិ​ក​នៅ​តំបន់​ឫស្សី​កែវ​ខណ្ឌឫស្សីកែវ​រាជធានី​ភ្ន​ឲ​ពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ