ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP បកស្រាយ​អំពី​ការ​បោះ​ឆ្នោត​មិន​ក្លែងក្លាយ និង​បោះ​ឆ្នោត​ក្លែងក្លាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើការ​បកស្រាយ​ពន្យល់​ពាក់ព័ន្ធ​និង​ការ​បោះ​ឆ្នោត​ក្លែងក្លាយ និង​ការ​បោះ​ឆ្នោត​មិនមែន​ក្លែងក្លាយ​ទៅ​កាន់​ក្រុមប្រឆាំង​ដែល​តែងតែ​លើក​ឡើង​គ្មាន​មូលដ្ឋាន ។ ការ​បកស្រាយ​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​បាន​អះអាង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ កាល​ថ្ងៃ​ទី​២៩ កក្កដា​កន្លង​មកនេះ ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើការ​បកស្រាយ​ពន្យល់​ពាក់ព័ន្ធ​និង​ការ​បោះ​ឆ្នោត​ក្លែងក្លាយ និង​ការ​បោះ​ឆ្នោត​មិនមែន​ក្លែងក្លាយ​ទៅ​កាន់​ក្រុមប្រឆាំង​ដែល​តែងតែ​លើក​ឡើង​គ្មាន​មូលដ្ឋាន ។

ការ​បកស្រាយ​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ក៏​ដូច​ជា​ប្រទេស​មួយ​ចំនួន​បាន​អះអាង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ កាល​ថ្ងៃ​ទី​២៩ កក្កដា​កន្លង​មកនេះ ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ហើយ​រៀបចំ​ទុកជា​មុន ។

លោក សុខ ឥ​សាន បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​0៣ សីហា​នេះ​យ៉ាង​ដូច្នេះ​ថា ការ​បោះ​ឆ្នោត​ពិតប្រាកដ គឺ​មាន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ពិត​ៗ មាន​ចំនួន ច្រី​ន និង​មានឈ្មោះ​បាន​បោះ​ឆ្នោត​ពិតប្រាកដ ។ មានការ​បូក​សរុប​សន្លឹក​ឆ្នោត​បាន​មក​ពី​អ្នកបោះឆ្នោត​ពិតប្រាកដ​មាន​កំណត់ហេតុ មាន​ហត្ថលេខា​សាក្សី​ត្រឹមត្រូវ ។ ជាង​នេះ​មាន​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ជាង​៨​ម៉ឺន​នាក់ ចូលរួម​សង្កេតការណ៍​វាយតម្លៃ​ថា សេរី​ត្រឹមត្រូវ និង​យុ​ត្តិ​ធ៌​ម ។ មាន​យន្តការ​គ្រប់គ្រង និង​ដំណើរការ​បោះ​ឆ្នោត​តាម​ច្បាប់នីតិវិធី និង​គោលការណ៍​ច្បាស់លាស់ ។ លោក​បញ្ជាក់​ថា​៖ « លក្ខណៈ​ទាំងអស់​ខាងលើ​បញ្ជាក់​ច្បាស់​ថា ការ​បោះ​ឆ្នោត​នេះ គឺជា​ការ​បោះ​ឆ្នោត​ពិតប្រាកដ និង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​មិន​ដូច​ជន​អគតិ​មួយ​ចំនួន​លើក​ឡើង​នោះ​ទេ » ។

ជាមួយ​គ្នា​នោះ​ដែរ​លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ពី​បោះ​ឆ្នោត​ក្លែងក្លាយ​ដែល​ចេញពី អតីត​គណបក្សប្រឆាំង​ថា គណបក្ស​នេះ​មិន​ទទួលស្គាល់​នោះ​ទេ ព្រោះថា បក្ស​ប្រឆាំង​មិន​ចូលរួម​សង្កេតការណ៍​មិន​មានឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត អី​ញ្ចឹ​ង​គេ​មិន​ដែល​ទទួលស្គាល់​ទេ ។ លោក​បន្ថែម​ថា អតីត​ប្រឆាំង​មិន​ទទួលស្គាល់​ការ​ពិត​នៃ​អំពើ​ប្រព្រឹត្ត​ខុសច្បាប់​របស់​ខ្លួន ហើយ​ចេះ​តែ​និយាយ​យក​ត្រូវ​ខ្លួនឯង និង​និយាយ​វាយតម្លៃ​ប្រយោល​ពី​ខាងក្រៅ​ប្រទេស​ដែល​មិន​ជាក់ស្តែង ។ លោក​ក៏​បាន​ហៅ​ការ​លើក​ឡើង​របស់​ក្រុមប្រឆាំង​ជា​ការ​សន្និដ្ឋាន​ពី​ខាងក្រៅ​មាន​ចរិត នយោបាយ និង​លំអៀង​មនោគមន៍វិជ្ជា ។ មានការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​ខាង ក្រៅ ដែល​កាន់ជើង​អា​យ៉ង​របស់​ខ្លួន ដោយ​រំលោភ​អធិបតេយ្យភាព​របស់​កម្ពុជា ។

លោក​បន្ថែម​ថា ការ​វាយតម្លៃ​ការ​បោះ​ឆ្នោត​ដោយ​មិន​មាន​បញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​ជាក់ស្តែង វាយតម្លៃ​តា​មនោគតិ និង​បុរេវិនិច្ឆ័យ និង​បំបាក់ទឹកចិត្ត​ពលរដ្ឋ​ដែល​ចេញ​ទៅ​បោះ​ឆ្នោត​កន្លង​មកនេះ ។ ហេតុ​ដូច្នេះ​ហើយ​បានជា​ពួក​គេ​ថា ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ពីព្រោះ​ការ​និយាយ​របស់​គេ​ក្លែងក្លាយ ។

គួរ​រ​ឮ​ថា ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ក្រុម​អតីត​គណបក្សប្រឆាំង​បាន​លើក​ឡើងជា​ការ​បោះ​ឆ្នោត​ក្លែង​កាយ និង​មិន​អាច​ទទួលយក​បាន​ដោយសារ គ្មាន​បក្ស​ប្រឆាំង​ដ៏​ធំ​ចូលរួមប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​។ យ៉ាងណា​ក្តី​បើ​តាម​ការ​អះអាង​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មកនេះ ដោយ​នឹក​ស្មាន​មិន​ដល់ និង​ហួស​ពី​ការ​រំពឹង​ទុក ។

សូម​ជម្រាប​ថា តាម​លទ្ធផល​បឋម​ដែល​ចេញផ្សាយ​ដោយ គ​.​ជ​.​ប កាលពី​ថ្ងៃ​ទី​២៩ កក្កដា បាន​ឲ្យ​ដឹង​ថា ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​៦,៨៨៥,៧២៩​នាក់ ស្មើ​៨២,៨៩%​នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​សរុប​៨,៣៨០,២១៧​នាក់​ក្នុង​នោះ​មាន​គណបក្ស នយោបាយ​ចំនួន​២០​គណបក្ស​បាន​ចូលរួម​បោះ​ឆ្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ