ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដួលម៉ូតូសន្លប់ស្តូក… ឡានមកក្រោយកិនពីលើ​ញ៉ាច់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង នៅ​ក្នុង​គ្រោះថ្នាក់​ជិះ​ម៉ូតូទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ដួល​សន្លប់ ហើយ​ក៏ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ពីក្រោយជាន់​ហ្វ្រាំង​ មិន​ទាន់​​កិន​​តែ​ម្តង ។ ហេតុការណ៍គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ ​កក្កដា​…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង នៅ​ក្នុង​គ្រោះថ្នាក់​ជិះ​ម៉ូតូទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ដួល​សន្លប់ ហើយ​ក៏ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​មក​ពីក្រោយជាន់​ហ្វ្រាំង​ មិន​ទាន់​​កិន​​តែ​ម្តង ។ ហេតុការណ៍គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៩ ​កក្កដា​ កន្លង​ទៅ វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច នៅ​លើ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩​និង​លេខ​៥០ ក្នុងភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ។

ជន​រង​គ្រោះ​ឈ្មោះ ផា​ន សា​រ៉ា អាយុ​២៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ។ ចំណែកឯ​អ្នក​បើករថយន្ត​កិន​មនុស្ស​ស្លាប់​ឈ្មោះ ក សុ​ភ័ស្ស ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។ តាម​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១DD-០៨២៥ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​។

លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា
បណ្តាល​​​ឱ្យ​ម៉ូតូ​ដួល ប៉ុន្តែ​រថយន្ត​នោះ​មិន​បាន​ឈប់​និង​បាន​បន្តដំណើរ​ទៅ​មុខ​បាត់​ទៅ ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក KIA FRONTIER ពណ៌​ស ប្រភេទ​ដឹក​ទំនិញ​ធុន​តូច ពាក់​ផ្លា​ក​លេខ ២AA-៧២៥៨ បើកបរ​ដោយ​ឈ្មោះ អ៊ុ​ក សុ​ភ័ស្ស ភេទ​ប្រុស និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ អ៊ុ​ង ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​សំរោង​ក្អែ​២​ជាមួយ​គ្នា មក​ពីក្រោយ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​ដូច​គ្នា បាន​បុក​ម៉ូតូ​និង​កិន​អ្នកបើកបរ​ម៉ូតូ​បន្ថែម​ទៀត​បណ្តាល​ឱ្យ​បុរស​ឈ្មោះ ផា​ន សា​រ៉ា ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ នគរបាល​បាន​ឃាត់ខ្លួនអ្នកបើកបរ​រថយន្ត​ឈ្មោះ អ៊ុ​ក សុ​ភ័ស្ស រួច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ។​ តាមកា​រស​ន្និ​ដ្នា​ន ចំពោះ​ករណី​គ្រោះថ្នាក់​នេះ ​បណ្តាល​មក​ពី​អ្នកបើកបរ​រថ​យន្ត​​ឈ្មោះ អ៊ុ​ក សុ​ភ័ស្ស ធ្វេសប្រហែស មិន​ប្រុង​ប្រយ័ត្ន​ចំពោះ​ឧបសគ្គ​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ