ចាយវាយ​ទ្រព្យ​ជា​៤​ចំណែក


ខន្តី​លោក​ចាត់ជា​តបធម៌​ដ៏​ឧត្តម​ក្រៃ​លែង​មួយ​ក្នុង​ការ​កម្ចាត់​អំពើអាក្រក់​ទាំងឡាយ មានកា​រំលោភ​បំពាន និង​ហិង្សា​ជាដើម និង​ជា​គ្រឿងអលង្ការ​ដ៏​ល្អ​ឯក​សម្រាប់​បុរស​ស្ត្រី​ផង​ដែរ​។ កាលបើ​បុគ្គល​មានការ​អត់ឱន​ឱ្យ​គ្នា​និង​គ្នា​ហើយ ក៏​ត្រូវ​មានការ​ឧបត្ថម្ភ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​តទៅ​ទៀត​ដែល​លោក​ហៅ​ថា​ចាគៈ​នោះ​ឯង​។ ចាគៈ​គឺជា​ការ​លះបង់​សេចក្តី​កំណាញ់​ចេញ​ឱ្យ​អស់ ហើយ​យក​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​មាន​មួយ​ចំណែក​ទៅ​ធ្វើ​ជា​ទាន​ដល់​អ្នក​ដែល​គួរ​ឲ្យ​ទៅ​តាម​ទម្លាប់​ព្រះពុទ្ធ​សាសនា​។ គ្រហស្ថ​គប្បី​បែងចែក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ជា​ចំណែក​៤​គឺៈ

១-​ចិញ្ចឹម​ខ្លួន ចិញ្ចឹម​មាតាបិតា បុត្រ ភរិយា ទាសកម្មករ​ឲ្យ​បាន​សុខ​ស្រួល

២-​ទំនុកបម្រុង​កល្យាណមិត្ត មិត្ត​ល្អ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន

៣-​ប្រើប្រាស់​ទ្រព្យ​នៅ​ពេល​កើត​មាន​គ្រោះ​អន្តរាយ​ដោយ​ប្រការ​ផ្សេង​ៗ

៤-​ឲ្យ​ទាន​ដល់​អ្នកបួស​ដែល​ប្រព្រឹត្ត​ល្អ ។

បុគ្គល​ស្វែងរក​ទ្រព្យសម្បត្តិ​ដោយ​ផ្លូវ​សុចរិត គួរ​ចេះ​ចាយវាយ​នូវ​ទ្រព្យ​នោះ​ឲ្យ​បានជា​ប្រយោជន៍ មិន​ត្រូវ​ទុកទ្រព្យ​ឲ្យ​នៅ​ទំនេរ​ទេ​។ បុគ្គល​ណា​ចាយវាយ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ចិញ្ចឹម​ខ្លួន និង​មាតាបិតា​ជាដើម​ផង បុគ្គល​នោះ​ឈ្មោះ​ថា កាន់​យក​នូវ​ប្រយោជន៍​នៃ​ទ្រព្យ​នោះ​ដោយ​ប្រពៃ​។ ដោយឡែក​បុគ្គល​ប្រើប្រាស់​ទ្រព្យ​ដែរ តែ​ប្រើប្រាស់​ក្នុង​ផ្លូវ​ឥតប្រយោជន៍ ផ្លូវ​អន្តរាយ​ដូច​ជា លេងល្បែង​ភ្នាល់ និង​ផ្គាប់ផ្គុន​ស្រី​ញី​ជាដើម ឈ្មោះ​ថា​មិន​បាន​កាន់​យក​នូវ​ប្រយោជន៍​អំពី​ទ្រព្យសម្បត្តិ​នោះ​ឡើយ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ