ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​ប្រទេស មួយ​ប៉ប្រិច​ភ្នែក​ក្លាយ​ជា​យប់ (មាន​វីដេអូ)

5 ឆ្នាំ មុន

ពលរដ្ឋ​នៅ​ឃុំ​អេ​វ៉េ​ណូ ប៊ី​តាន​តា​យ​ស្គី​ (Eveno-Bytantaisky) និង​ឃុំ​ស៊ីហ្គា​ន​ស្គី (Zhigansky) នៅ​តំបន់​យ៉ា​គូ​ទី​របស់​ស៊ី​បេ​រី ​ប្រទេស​រុ​ស្ស៊ី នាំ​គ្នា​ភ្ញាក់ផ្អើល​ក្រោយ​ពី​ផ្ទៃ​មេឃ​​នៅ​ពេល​ថ្ងៃ​បាន​ងងឹត​ជា​យប់​រយៈពេល​៣​ម៉ោង កាលពី​ថ្ងៃ​ទី​២០ កក្កដា…

ពលរដ្ឋ​នៅ​ឃុំ​អេ​វ៉េ​ណូ ប៊ី​តាន​តា​យ​ស្គី​ (Eveno-Bytantaisky) និង​ឃុំ​ស៊ីហ្គា​ន​ស្គី (Zhigansky) នៅ​តំបន់​យ៉ា​គូ​ទី​របស់​ស៊ី​បេ​រី ​ប្រទេស​រុ​ស្ស៊ី នាំ​គ្នា​ភ្ញាក់ផ្អើល​ក្រោយ​ពី​ផ្ទៃ​មេឃ​​នៅ​ពេល​ថ្ងៃ​បាន​ងងឹត​ជា​យប់​រយៈពេល​៣​ម៉ោង កាលពី​ថ្ងៃ​ទី​២០ កក្កដា ២០១៨​ម៉ោង​​នៅ​ក្នុងស្រុក ។

ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ភាគច្រើន​ប៉ាន់​ប្រមាណ​ថា ​ជា​រា​ហ៊ូ​ចាប់​ចន្ទ ការ​សាក​ល្បង​នុយក្លេអ៊ែ​របស់​រដ្ឋាភិបាល ឬ​វេទមន្ត​បិសាច ។

បើ​តាម​របាយការណ៍​បញ្ជាក់​ថា​ ក្រោយ​ពី​មេឃងងឹត​សីតុណ្ហភាព​ធ្លាក់​ចុះ​-៤​អង្សា​សេ ខណៈ​ជា​រដូវក្ដៅ​មិន​គួរ​មាន​អាកាសធាតុ​ត្រជាក់​បែប​នេះ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក៏​មាន​អ្នកស្រុក​មួយ​ចំនួន​បាន​រៀបរាប់​ថា មេឃ​ក្លាយជា​ពណ៌​លឿង​លាយ​ខ្មៅ​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា​អាច​ជា​ភ្លើង​ឆេះ​ព្រៃ ប៉ុន្តែ​ក៏​គ្មាន​ធូរ​លី និង​ផ្សែង ។

ក្រោយ​ពី​របាយការណ៍​នោះ​បាន​ផុស​ឡើង ធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើ​រ​ណេ​ត​ងឿងឆ្ងល់ និង​ព្យាយាម​បកស្រាយ​ពី​បញ្ហា​នេះ ៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ UFOvni2012

https://www.youtube.com/watch?v=DLCpdp4Y30U

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ