ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​មេគង្គ​វាយប្រហារ​ដល់​ខេត្តព្រះវិហារ​ហើយ

5 ឆ្នាំ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ ៖ កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ទឹកទន្លេ​មេគង្គ បាន​ហូរ​ធ្លាក់​ចូល​មក​ឃុំ​ចំនួន​២ ក្នុង​នោះ​មាន​ឃុំ​កំពង់​ស្រឡៅ​១ និង​ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប…

​ខេត្តព្រះវិហារ ៖ កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ទឹកទន្លេ​មេគង្គ បាន​ហូរ​ធ្លាក់​ចូល​មក​ឃុំ​ចំនួន​២ ក្នុង​នោះ​មាន​ឃុំ​កំពង់​ស្រឡៅ​១ និង​ឃុំ​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ខេត្តព្រះវិហារ ជាប់​ព្រំដែន​កម្ពុជា​ឡាវ​ហើយ កំពុង​ប្រឈម​នឹង​ការ​លិចលង់ ដោយសារ​តែ​ទឹក​ហូរ​ចុះ​ទៅ​ក្រោម​មិន​ទាន់ ទើប​ធ្វើ​ឲ្យ​ទឹក​​ហូរ​ចូល​មក​ក្នុង​ឃុំ​ចំនួន​២​ខាងលើ តែ​ពុំ​ទាន់​មានការ​លិចលង់​ខ្លាំង​នោះ​ទេ ។

 លោក អ៊ុ​ន ចាន់​ដា ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត និង​ជា​អភិបាល​ខេត្តព្រះវិហារ បាន​មាន​ប្រសាសន៍​ថា ទឹកជំនន់​ដែល​ហូរ​ចូល​មក​ដល់​ឃុំ​ចំនួន​២ របស់​ស្រុក​ឆែប ជាប់​ព្រំដែន​ឡាវ​ខាងលើ​នេះ ពុំ​បាន​បង្ក​ឲ្យ​ជន់​លិច​ខ្លាំង ឬ​ប៉ះពាល់​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នៅឡើយ​ទេ គ្រាន់តែ​ទឹកបាន​ហូរ​កាត់​ផ្លូវ​បន្តិច​ប៉ុណ្ណោះ តែ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បានជា​ធម្មតា ។

លោក​ថា ទោះបីជា​បែប​នេះ​ក្តី អាជ្ញាធរ​ខេត្តព្រះវិហារ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំង អស់ បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ហើយ មាន​ដូច​ជា ទូក កាណូត សម្ភារ​គ្រឿង​ឧបភោគ បរិភោគ ថ្នាំពេទ្យ និង​ទីទួល​សុវត្ថិភាព ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ប្រសិនបើ​មានការ​លិចលង់ ។

​លោក ចាប កុយ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ស្ថានភាព​ទឹកជំនន់​ដែល​ហូរ​ពី​ទន្លេមេគង្គ​ចូល​មក​ឃុំ​ចំនួន ២​នេះ ឃើញ​ថា មានការ​ហូរ​មក​បន្តិច​ម្តង​ៗ ដោយសារ​តែ​ទឹកទន្លេ​មេគង្គ​បាន​ហូរ​ចុះ​ទៅ​ផ្ទៃ​ខាងក្រោម​មិន​ទាន់ ទើប​ធ្វើ​ឲ្យ​ទឹក​ហូរ​​មក​ដល់​ព្រំដែន​កម្ពុជា​-​ឡាវ​តែ​ម្តង តែ​ពុំ​មានការ​លិច​ខ្លាំង​ឡើយ ។ លោក​ថា ការ​ជន់​លិច​ផ្លូវ​នេះ​មាន​ប្រមាណ​៤​កំណាត់​តែ​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​តំបន់​ណា​ដែល​ទាប តែ​មិន​បាន​ប្រឈម​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ។

​សូម​បញ្ជាក់​ថា សម្រាប់​តំបន់​ងាយ​រង​គ្រោះ តាម​បណ្តោយ​ដងស្ទឹង​សែន របស់​ខេត្ត ព្រះ​វិហារ ដែល​កាលពីមុន​មក នៅ​ពេល​រដូវវស្សា​មក​ដល់​តែងតែ​មានការ​រង​គ្រោះ​នោះ មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​តួលេខ​ណាមួយ​ប្រឈម​នៅឡើយ​ទេ ដោយសារ​តែ​កម្ពស់​ទឹកស្ទឹង​សែន​ពេល​នេះ​មាន​ត្រឹម​៨,៥០​ម៉ែត្រ​តែ​ប៉ុណ្ណោះ លើ​កម្ពស់​ប្រកាស​អាសន្ន​១១,៥០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ