ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ចោទ​រដ្ឋ​អាជ្ញា​ពិសេស​រឿង​ជម្លោះ​ផលប្រយោជន៍

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖ ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ កាលពី​ថ្ងៃ​ទី​២៩ ​កក្កដា ​បាន​ចោទប្រកាន់​រដ្ឋ​អាជ្ញា​ពិសេស​លោក ROBERT MUELLER ថា​…

សហរដ្ឋអាមេរិក​ ៖ ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ កាលពី​ថ្ងៃ​ទី​២៩ ​កក្កដា ​បាន​ចោទប្រកាន់​រដ្ឋ​អាជ្ញា​ពិសេស​លោក ROBERT MUELLER ថា​ មាន​ជម្លោះ​ផល​ប្រយោជន៍​ដែល​នឹង​ត្រូវ​ហាមឃាត់​លែង​ឲ្យ​ស៊ើប​អង្កេត​ការ​សង្ស័យ​ទាំងឡាយ​លើ​ការ​ជ្រៀតជ្រែក​របស់​រុ​ស្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​។

ក្នុង​សារ​មួយ​ចំនួន​តាម TWITTER ដែល​វាយប្រហារ​ដល់​រដ្ឋ​អាជ្ញា​ពិសេស លោក​ត្រាំ​​បាន​អះអាង​ថា​ រយៈពេល​ជា​ច្រើន​ឆ្នាំ​លោក​ធ្លាប់​មាន​ទំនាក់ទំនង​ក្នុង​ការ​រក​ស៊ី​ជាមួយ​គ្នា​យ៉ាង​អាក្រក់​ និង​ពោរពេញ​ដោយ​ជម្លោះ​ជាមួយ​លោក​ MUELLER​។ កាលពី​គ្រា​មុន​លោក​​ត្រាំ​ធ្លាប់​លើក​រួច​ហើយពី​វត្តមាន​នៃ​ជម្លោះ​ផលប្រយោជន៍ ទាក់ទិន​នឹង​លោក​MUELLER ប៉ុន្តែ​ជា​លើក​ដំបូង​ដែល​លោក​លើក រៀបរាប់​លម្អិត​ជា​សាធារណៈ​ពី​ការ​ចោទប្រកាន់​ទាំងនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ