ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការធ្វើអត្តឃា.តលើកទី៤របស់គាត់… គឺគ្មានអ្នកនឹកស្មាន​ដល់ទាល់តែសោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់ ជា​អតីត​ពលករ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ ដោយ​គ្រោះថ្នាក់​ចូល​ជើង​ជាមួយ​ស្លាបចក្រ​ទូក​ម៉ាស៊ីន បាន​ក្លាយ​ខ្លួន​ជា​ជន​ពិការ​ជើង​ទាំង​២​ត្រឹម​ភ្លៅ ។ កន្លង​មក បុរស​នេះ​បាន​ព្យាយាម​ធ្វើ​អត្តឃាត​ចំនួន​៣​លើក​ហើយ ​ដូច​ជា…

ខេត្តកណ្ដាល ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់ ជា​អតីត​ពលករ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ ដោយ​គ្រោះថ្នាក់​ចូល​ជើង​ជាមួយ​ស្លាបចក្រ​ទូក​ម៉ាស៊ីន បាន​ក្លាយ​ខ្លួន​ជា​ជន​ពិការ​ជើង​ទាំង​២​ត្រឹម​ភ្លៅ ។ កន្លង​មក បុរស​នេះ​បាន​ព្យាយាម​ធ្វើ​អត្តឃាត​ចំនួន​៣​លើក​ហើយ ​ដូច​ជា ការ​រវៃ​រទេះរុញ​ចូល​រថយន្ត និង​ចង.ក​ជាដើម ប៉ុន្តែ​មិន​បាន​សម្រេច ដោយ​អ្នក​ឃើញ​ហេតុការណ៍​ជួយ​ទាន់​ពេល ។ លុះ​លើក​ទី​៤​នេះ បាន​ប្រើ​វិធីធ្វើ​អត្តឃាត​មួយ​ដែល​គ្មាន​អ្នក​ណា​ម្នាក់​នឹក​ស្មានដល់ឡើយ គឺ​គាត់​បាន​លោត​ចូល​ទៅ​ក្នុង​ទឹកពាង​ធំ​មួយ​ ដែល​មានទឹក​ពេញ ហើយ​ក៏​បាន​ស្លាប់បាត់បង់​ជីវិត​តាម​បំណង​របស់​ខ្លួន ។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨ ខែកក្កដា នៅ​ក្នុង​«​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា ដោយសារ​អា​សុ​ី​ត​» ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ។បុរស​វៀតណាម​រូប​នេះ​ឈ្មោះ​Vieng Yang Choung អាយុ​៤៦​ឆ្នាំ គឺជា​ជន​ពិការ​ជើង​ទាំង​២​ដោយ​ត្រូវ​គ្រូពេទ្យ​កាត់​ចោល​ត្រឹម​ភ្លៅ និង​បាន​ស្នាក់​នៅ​ក្នុង​អង្គការ​ខាងលើ​ជិត​១០​ឆ្នាំ​មក​ហើយ។

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​និយាយ​ថា បុរស​រូប​នេះ​គឺជា​អតីត​ពលករ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ ហើយ​ជួប​គ្រោះថ្នាក់​ត្រូវ​ស្លាបចក្រ​ម៉ាស៊ីន​ទូក​វាត់​ត្រូវ​ជើង​បណ្ដាល​ឲ្យ​រង​របួស​ព្យាបាល​មិនជា​ឡើយ ។ ក្រោយមក ត្រូវ​បាន​ថៅកែ​ថៃ​បោះបង់​ចោល​ព្រោះ​ធ្វើការ​លែង​កើត និង​បាន​អង្គការ​មួយ​ប្រទះ​ឃើញ​កាល ពី​អំឡុង​ឆ្នាំ​២០០៩ ក៏​នាំ​យក​ទៅ​ផ្ញើ​នៅ​«​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា​ដោយសារ​អា​សុ​ី​ត​» ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ដើម្បី​ឲ្យ​ជួយ​មើលថែ​និង​ព្យាបាល​ជើង​ដែល​របួស​ដំបៅ​នោះ ។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ទោះបីជា​ខំ​ព្យាបាល​បែប​ណា​ក៏​ជើង​ដែល​ដំបៅ​នោះ​នៅ​តែ​មិនជា​ដដែល ហើយ​ដំបៅ​កាន់តែ​រីក​ធំ​ទៅ​ៗ​រហូត​ឈាន​ដល់​គ្រូពេទ្យ​ធ្វើការ​កាត់​ចោល​ត្រឹម​ភ្លៅ ក្លាយជា​ជន​ពិការ​ជើង​ទាំង​២​តែ​ម្ដង ។ មិនតែប៉ុណ្ណោះ ក្រោយ​ពី​កាត់​ជើង​ចោល​ហើយ​ក៏​នៅ​តែ​ទទួល​ការ​ព្យាបាល​ជា​បន្តបន្ទាប់​រហូត​មក​ដល់​សព្វថ្ងៃ ព្រោះ​ត្រគាក​របស់​គាត់​ក៏​ដំបៅ​ដែរ ហើយ​គ្រូពេទ្យ​វះ​បាន​កាត់​យក​សាច់​ជើង​មក​ប៉ះ តែ​នៅ​មិន​ទាន់​ជា​ឡើយ ។

ដោយឡែក កន្លង​មក​គាត់​បាន​ព្យាយាម​សម្លាប់​ខ្លួន​៣​លើក​ជា​បន្តបន្ទាប់​រួច​មក​ហើយ ដោយ​ការ​ចងក និង​រវៃ​រទេះរុញ​ចូល​រថយន្ត​ដើម្បី​ឲ្យ​រថយន្ត​បុក ។ ប៉ុន្តែ​មិន​បាន​សម្រេច​ទេ ដោយ​មាន​អ្នក​ឃើញ​ហេតុការណ៍​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា លុះដល់​ថ្ងៃ​កើត​ហើយ​ស្រាប់តែ​បាត់​គាត់​ទើប​អ្នកគ្រប់គ្រង​អង្គការ​ដើរ​រក​គ្រប់កន្លែង​តែ​មិនឃើញ​សោះ ។ លុះ​ដើរទៅ​ដល់​កន្លែង​ដាក់​ពាងទឹក ឃើញ​រទេះរុញ​របស់​គាត់​នៅ​ក្បែរ​ពាង
ទឹក​នោះ ហើយដោយ​មានការ​សង្ស័យ​ក៏​អើត​មើល​ក្នុង​ពាង​ដែល​មានទឹក​ពេញ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​ក្នុង​ទឹក​ពាង​នោះ​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​កា​រិ​យាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​ខេត្ត និង​នគរបាល​ផ្នែក​ពិនិត្យ​វិភាគ​សព​និង​កន្លែង​កើតហេតុ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ក្រុម ប្រឹក្សា​ឃុំ​ឆក់​ឈើ​នាង​គ្រូពេទ្យ លោក​មេ​ភូមិ នគរបាល​ប៉ុស្តិ៍ និង​ពេទ្យ​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា​ដោយ សារ​អា​សុ​ី​ត​បាន​ធ្វើការ​ពិនិត្យ​សព​ជន​រង​គ្រោះ ។ ជា​លទ្ធផល​បង្ហាញ​ថា បុរស​រូប​នេះ​ពិតជា​ស្លាប់​ដោយសារ​ការ​សម្លាប់​ខ្លួន​នៅ​ក្នុង​ទឹក​ពាង​នោះ​មែន មិន​មាន​សញ្ញា​អ្វី​ដែល​បញ្ជាក់​ថា​ជា​អំពើ​ឃាតកម្ម​ឡើយ ហើយ​អង្គ ការ​ខាងលើ ក៏​បាន​ចាត់ចែង​ធ្វើ​បុណ្យសព​តាម​ប្រពៃណី ៕ ​

អត្ថបទសរសេរ ដោយ