ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

The Rock តារា​សម្តែង​មាន​ចំណូល​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​លោក​វេន ច​ន​សុ​ន ឬ The Rock តារា​សម្តែង​ដែល​ពុះពារ​លើ​ការងារ​នៅ​ហូ​លី​វូ​ដ​មាន​ប្រជា​ជា​ប្រិ​យ​ភព​នៅ​ក្នុង​ភាពយន្ត​រឿង «Jumanji : Welcome…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​លោក​វេន ច​ន​សុ​ន ឬ The Rock តារា​សម្តែង​ដែល​ពុះពារ​លើ​ការងារ​នៅ​ហូ​លី​វូ​ដ​មាន​ប្រជា​ជា​ប្រិ​យ​ភព​នៅ​ក្នុង​ភាពយន្ត​រឿង «Jumanji : Welcome to the Jungle», «Baywatch», «the fast and the furious» និង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​គឺ​រឿង​«Ballers» រួម​ទាំង​ភាពយន្ត​ជា​ច្រើន​ទៀត​នឹង​បញ្ចប់​រហូត​ដល់​ឆ្នាំ​២០២០ ។

មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​«The Rock» នឹង​មានឈ្មោះ​ក្នុង​បញ្ជី​«Celebrity 100» ក្នុង​ទស្សនាវដ្ដី​«Forbes 2018» ។​ The Rock មិន​ត្រឹមតែ​ជាប់​ឈ្មោះ​នៅ​ក្នុង​ទស្សនាវដ្ដី «Forbes 2018» ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ទទួល​ចំណូល​១២៤​លាន​ដុល្លារ​ពី​ការ​សម្តែង​រឿង​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​បញ្ជី «Forbes Celebrity 100» ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក ។​

​ការ​សម្តែង​ដ៏​មោទនភាព​លោក វេន ច​ន​សុ​ន បញ្ជាក់​នៅ​ក្នុង​វេ​ប​សាយ​របស់​ខ្លួន​ថា «​ខ្ញុំ​គ្មាន​បរិញ្ញា​បត្រ​​ពី​មហាវិទ្យាល័យ Harvard ទេ ប៉ុន្តែ​មាន​ប្រាជ្ញា និង​ភាព​ឆ្លាត​វៃ​លើ​ការងារ គោលដៅ​នៃ​ការ​សម្តែង​របស់ខ្ញុំ​គឺ​ចង់​ឲ្យ​ទស្សនិកជន​មាន​សេចក្ដីសុខ​ក្នុង​ពេល​ទស្សនា និង​ជា​គោលការណ៍​របស់ខ្ញុំ​» ។

The Rock បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​សមិទ្ធផល​ពី​ការ​សម្តែង និង​បច្ចុប្បន្ន​មាន​ខ្សែភាពយន្ត​កំពុង​សម្តែង​គឺ​រឿង «Jungle Cruise», «Hobbs» «Shaw, Jumanji2» និង​«Red Notice»​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ