ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្វារ​ចំហរ​… រាប់​ម៉ឺន​ក៏​អស់ បន្ទប់​រញ៉េរញ៉ៃ​ពេញ​គ្មានរបៀប

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​របស់​អ្នកគ្រូ​ពេទ្យ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​គាស់​ទ្វារ​ចូល​លួច​​លុយ និង​គ្រឿងអលង្ការ​ដែល​មាន​តំលៃ​រាប់​ម៉ឺន​បាត ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ កក្កដា ស្ថិត​នៅ​ភូមិ​តា​ស្ដា ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន…

ខេត្តបាត់ដំបង ៖ លំនៅ​ឋាន​របស់​អ្នកគ្រូ​ពេទ្យ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​គាស់​ទ្វារ​ចូល​លួច​​លុយ និង​គ្រឿងអលង្ការ​ដែល​មាន​តំលៃ​រាប់​ម៉ឺន​បាត ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨ កក្កដា ស្ថិត​នៅ​ភូមិ​តា​ស្ដា ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន តែ​សមត្ថកិច្ច​នូវ​មាន​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​ជនសង្ស័យ​នៅឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​អ៊ុំ ប៉ុន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ មុខរបរ​គ្រូពេទ្យ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ លំនៅ​ឋាន​នេះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​គាស់​ទ្វារ​ក្រោយ​​ចូល​លួច​ទ្រព្យសម្បត្តិ ខណៈ​ម្ចាស់​មិន​បាន​នៅ ។ ម្ចាស់ផ្ទះ​និយាយ​ថា ចោរ​បាន​លួច​លុយ​អស់​៥​ម៉ឺន​បាត និង​ខ្សែដៃ​មាស​១​ខ្សែ​តំលៃ​៥​ម៉ឺន​បាត​ដែរ ប៉ុន្តែ​សមត្ថកិច្ច​ប្រាប់​ថា កំពុង​រក​មិនឃើញ​មាន​ស្លាកស្នាម ឬ​វត្ថុ​តាង​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​នៅ​កន្លែង​កើត​ហេតុ​នោះ​នៅឡើយ​ទេ​។

តាម​សំដី​ម្ចាស់ផ្ទះ​សមត្ថកិច្ច​និយាយ​ថា ផ្ទះ​គាត់​បាន​បិទទ្វារ​ដោយ​ម្នាក់​ៗ​ជាប់រវល់​ការ​ងារ​មិន​បាន​នៅ លុះ​ពេល​គាត់​ត្រឡប់​ចូល​ដល់​ផ្ទះ​ស្រាប់តែ​ឃើញ​ទ្វារ​ខាងក្រោយ​ចំហរ ពេល​នោះ​គាត់​សង្ស័យ​អាច​មាន​មនុស្ស​ចូល​ផ្ទះ​គាត់​ក៏​ចូល​ក្នុង​បន្ទប់ ស្រាប់តែ​ឃើញ​មានការ​រើ​កកាយ​គ្មាន​សល់ រីឯ​លុយ​ចំនួន​៥​ម៉ឺន​បាត និង​ខ្សែដៃ​មាស​១​ខ្សែ​ក៏​បាត់ ទើប​គាត់​ដឹង​ថា​មាន​ចោរ​ចូល​ផ្ទះ​គាត់​។

ជុំវិញ​ករណី​នេះ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​មិន​ទាន់​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​នោះ​ទេ តែ​សមត្ថកិច្ច​មូល​ដ្ឋាន​​ចុះ​ពិនិត្យ​ហើយ​។ យើង​បាន​ធ្វើការ​ស៊ើបអង្កេត​ជាបឋម​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​ជនសង្ស័យ​នៅឡើយ​ទេ ព្រោះ​ពេល​នេះ​សមត្ថកិច្ច​កំពុង​មមាញឹក​ក្នុង​ការ​ចុះ​ការពារ​សន្តិសុខ​តាម​បណ្ដា​ការិយាល័យ​បោះ​ឆ្នោត​ផង ប៉ុន្តែ​មន្ត្រី​ជំនាញ​មួយ​ចំនួន​ក៏​កំពុង​ធ្វើ​ស្រាវជ្រាវ​លើ​ករណីរ​នេះ​ផង​ដែរ​។

ព័ត៌មាន​ពិស្តា​នឹង​មាន​ផ្សាយ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ