ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់គ្នាខំរត់ទៅបិទភ្លើង អ្នកខ្លះខំសែងយកទៅកប់ដី…នៅតែជួយគាត់មិនបាន

5 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម៌​ដោយសារ​តែ​ត​ភ្លើង​ដាក់​ចាប់​ចង្រិត​មិន​ប្រយ័ត្ន​ធ្វើ​អោយ​ឆក់​ខ្លួនឯង ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ កក្កដា នៅ​ចំណុច​ភូមិ​ឆ្ពឹស ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច…

​ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធម៌​ដោយសារ​តែ​ត​ភ្លើង​ដាក់​ចាប់​ចង្រិត​មិន​ប្រយ័ត្ន​ធ្វើ​អោយ​ឆក់​ខ្លួនឯង ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ កក្កដា នៅ​ចំណុច​ភូមិ​ឆ្ពឹស ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​មានឈ្មោះ ភាព សុ​ជាតិ អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា កន្លង​មក​យុវជន​រង​គ្រោះ​ធ្លាប់​ត​ខ្សែភ្លើង​ដាក់​ចាប់​ចង្រិត​បែប​នេះ​ច្រើន​លើក​មក​ហើយ​តែ​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ រហូត​មក​ដល់​យប់​ថ្ងៃ​កើតហេតុ​នោះ​យុវជន​រង​គ្រោះ​ក៏​បាន​ត​ខ្សែភ្លើង​អូស​ចេញពីផ្ទះ​ទៅ​ដាក់​អំ​ពូ​ល​ចាប់​ចង្រិត​នៅ​តាម​ចិញ្ចើមថ្នល់​ខាងជើង​ផ្ទះ​យុវជន​រង​គ្រោះ​ចម្ងាយ​ប្រមាណ​ជា​១០០​ម៉ែត្រ​ដូច​សព្វមួយដង​តែ​ពេល​ត​នោះ​ទំនងជា​មិន​បាន​ប្រយ័ត្ន​ទើប​ធ្វើ​អោយ​ភ្លាត់ស្នៀត​ត្រូវ​ភ្លើង​ឆក់​បែប​នេះ​ទៅ ។​

​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​កើតហេតុ​ភ្លាម​ៗ​នោះ​ក៏​មាន​អ្នក​បានឃើញ​ហេតុ​ការ​ណ៌ និង​ស្រែក​ឆោឡោ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​ផង​ដែរ ដោយ​អ្នកខ្លះរ​ត់ទៅ​បិត​ភ្លើង អ្នកខ្លះ​ស្រែកហៅ​គេឯង​អោយមក​ជួយ និង​បាន​នាំ​គ្នា​សែង​ជន​រង​គ្រោះ​យក​ទៅ​កប់​ដីខ្សាច់ និង​ជួយ​ធ្វើ​ចលនា​បេះដូង​អោយ​ផង​ដែរ ប៉ុន្តែ​ជា​អកុសល​យុវជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ផុត​បាត់​ទៅ​ហើយ ។​

​ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​សាកសព និង​ស្តាប់​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា យុវជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្ត​អគ្គី​ស​នី​ពិតមែន ហើយ​ក៏​បាន​ប្រគល់​សព​ជូន​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ