ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​គំរាម​​តួ​ក​គី​ដែល​ប្រតិកម្ម​តប

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ និង​តួ​ក​គី ៖ ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ ត្រាំ​ កាលពី​ថ្ងៃ​ទី​២៦​កក្កដា ​បាន​គំរាម​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ប្រឆាំង​ប្រទេស​តួ​ក​គី ប្រសិនបើ​ប្រទេស​នេះ​ពុំ​ដោះ​​លែង​គ្រូ​ប្រដៅ​សាសនា​អា​មេ​រិ​ក​ម្នាក់ ដែល​ការ​ឃុំឃាំង​គ្រូ​ប្រដៅ​សាសនា​រូប​នោះ​នាំ​ឲ្យ​មាន​ភាព​តានតឹង​ថែម​ទៀត​រវាង​ប្រទេស​ទាំង​២​។…

សហរដ្ឋអាមេរិក​ និង​តួ​ក​គី ៖ ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ ត្រាំ​ កាលពី​ថ្ងៃ​ទី​២៦​កក្កដា ​បាន​គំរាម​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ប្រឆាំង​ប្រទេស​តួ​ក​គី ប្រសិនបើ​ប្រទេស​នេះ​ពុំ​ដោះ​​លែង​គ្រូ​ប្រដៅ​សាសនា​អា​មេ​រិ​ក​ម្នាក់ ដែល​ការ​ឃុំឃាំង​គ្រូ​ប្រដៅ​សាសនា​រូប​នោះ​នាំ​ឲ្យ​មាន​ភាព​តានតឹង​ថែម​ទៀត​រវាង​ប្រទេស​ទាំង​២​។

អាជ្ញាធរ​តួ​ក​គី​ បញ្ចេញ​ប្រតិកម្ម​តប​វិញ​យ៉ាង​ខ្លាំង​កាលពី​យប់​ថ្ងៃ​ទី​២៦​ កក្កដា ដោយ​គូស​បញ្ជា​ក់ថា អា​មេ​រិ​ក​នឹង​ពុំ​ទទួល​បាន​លទ្ធផល​ណាមួយ​ដូច​ការ​សង្ឃឹមទុក​ដោយសារ​ការ​គំរាមកំហែង​តួ​ក​គី​ឡើយ​។ ​អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​តួ​ក​គី លោក​អ៊ី​ប្រា​ហ៊ី​មកា​លីន ​​ថ្លែង​ថា សហរដ្ឋអាមេរិក​ត្រូវ​ដក​ចេញ​វិញ​វិធីសាស្ត្រ​របស់​ខ្លួន ហើយ​ប្រកាន់​ជំហរ​ស្ថាបនា​​មួយ​មុន​ពេល​បំផ្លាញ​បន្តិច​ថែម​ទៀត​ផលប្រយោជន៍​របស់​ខ្លួន​ផ្ទាល់ ព្រមទាំង​សម្ព័ន្ធភាព​ជាមួយ​តួ​ក​គី​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​តួ​ក​គី លោក MEVLUT CAVUSOGLU អះអាង​ថា ប្រទេស​របស់​​លោក​នឹង​មិន​អត់អោន​ដាច់ខាត​ការ​គំរាមកំហែង​របស់​នរណា​មា្ន​ក់​។ ​ដាច់ខាត​ពុំ​មាន​ការ​ចាប់បង្ខំ​តួ​ក​គី​បាន​ទេ​។ ​យើង​មិន​អត់អោន​ដាច់ខាត​ដល់​ការ​គំរាមកំហែង ទោះ​មក​ពី​ខាង​ណា​ក៏​ដោយ​។

លោក​ត្រាំ​បាន​សរសេរ​តាម​ TWITTER ​ថា សហរដ្ឋអាមេរិក នឹង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ប្រឆាំង​​តួ​ក​គី​ដោយសារ​ការ​ឃុំឃាំង​យូរ​លោក ANDREW BRUNSON ជា​គ្រូ​ប្រដៅ​សាសនា​​គ្រឹ​ស្ត​សំខាន់​ម្នាក់​។​ ជន​ស្លូតត្រង់​បំផុត​នោះ​ត្រូវ​តែ​ដោះ​លែង​ជា​បន្ទាន់​។​

ចំណែក​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក MIKE PENCE វិញ​បាន​គំរាម​ថា ចំពោះ​ប្រធានា​ធិបតី​លោក​អ័​រ​ដូ​ហ្គា​ន ​និង​រដ្ឋាភិបាល​តួ​ក​គី ខ្ញុំ​មាន​សារ​មួយ​ដូច​ប្រធានាធិបតី​អាមេ​រិ​ក​ដែរ ដោះ​លែង​ជា​បន្ទាន់​គ្រូ​ប្រដៅ​សាសនា លោក​ ANDREW BRUNSON ឬក៏​សុខចិត្ត​ទទួល​រង​បណ្ដា​ផលវិបាក​។

លោក​ ANDREW BRUNSON​ ដែល​រស់នៅ​តួ​ក​គី​ចាប់តាំងពី​ជាង​២០​ឆ្នាំ​មក​ហើយ ទទួល​​ការ​ចោទប្រកាន់​របស់​តុលាការ​តួ​ក​គី ​ពី​បទ​ភេរវកម្ម​មក​ពី​លោក​មាន​ទំនាក់ទំនង​ជា​មួយ​បណ្ដាញ​លោក FETHULLAH GULEN៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ