ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ​ក្រោយ​ជំនន់​ទឹកភ្លៀង​សង្កាត់​២​ក្នុង​ខណ្ឌដង្កោ​នឹង​ស្ថាបនា​ផ្លូវ លូ ឡើង​វិញ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្កាត់​ចំនួន​ពីរ​នៅ​ខណ្ឌដង្កោ​គឺ​សង្កាត់​ព្រៃ​ស និង​សង្កាត់​សាក់​សំពៅ ត្រូវ​បាន​ស្ថាបនា​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ឡើង​វិញ​ក្រោយ​ពី​ជំនន់​ទឹកភ្លៀង​ស្រក​អស់ ។ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​សហ​គម​ន៏​អន្លង់​គង​ថ្មី​សង្កាត់​ព្រៃ​ស ទទួល​បាន​ផ្លូវ​៣​ខ្សែ និង​ដាក់​លូ សង្កាត់​សាក់​សំពៅ…

រាជធានី​ភ្នំពេញ ៖ សង្កាត់​ចំនួន​ពីរ​នៅ​ខណ្ឌដង្កោ​គឺ​សង្កាត់​ព្រៃ​ស និង​សង្កាត់​សាក់​សំពៅ ត្រូវ​បាន​ស្ថាបនា​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ឡើង​វិញ​ក្រោយ​ពី​ជំនន់​ទឹកភ្លៀង​ស្រក​អស់ ។ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​សហ​គម​ន៏​អន្លង់​គង​ថ្មី​សង្កាត់​ព្រៃ​ស ទទួល​បាន​ផ្លូវ​៣​ខ្សែ និង​ដាក់​លូ សង្កាត់​សាក់​សំពៅ ត្រូវ​ស្ថាបនា​ផ្លូវ​ឡើង​វិញ​ចំនួន​២​ខ្សែ ដែល​រង​ការ​ខូចខាត​ដោយសារ​ទឹក​ហូរ​ផ្តាច់​ផ្លូវ​នា​ពេល​កន្លង​មក ។

ក្នុង​ដំណើរ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​សហ​គម​ន៏​អន្លង់​គង​ថ្មី ក្នុង​សង្កាត់​ព្រៃ​ស និង​សង្កាត់​សាក់​​សំពៅ ក្នុង​ខណ្ឌដង្កោ ដែល​ទទួល​រង​ការ​លិចលង់​ដោយ​ទឹកជំនន់​នៅ​ពី​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សន្យា​ថា នឹង​ស្ថាបនា​ផ្លូវ​បេតុង​ចំនួន​៣​ខ្សែ និង​ដាក់​លូ​ជូន​បងប្អូន​ឡើង​វិញ ខណៈ​ដែល​ផ្លូវ​៣​ខ្សែ​នេះ​កំពុង​ឈូស​ឆាយ​ចាក់​ថ្ម ។

លោក​អភិបាល​បញ្ជាក់​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្នុង​នាម​ជា​អាជ្ញាធរ​ដែនដី មាន​ភារកិច្ច​មួយទៀត​គឺ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទៅ​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។

លោក សៀង សុ​ផាត និង​លោក ថា​ច សាឡ​ន ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​សបាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ពួក​គាត់​ពិតជា​រីករាយ​ណាស់​ដែល​បាន​ថ្នាក់ដឹកនាំ​រាជធានី​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ និង​បាន​កសាង​ផ្លូវ​លូ​បន្ថែម​ឲ្យ​ពួក​គាត់​ទៀត​ដែល​ទាំងនេះ​គឺជា​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​មក​លើ​ប្រជាពលរដ្ឋ​នៅ​ពេល​មានទុក្ខ​លំបាក ។

ពួក​គាត់​បញ្ជាក់​ថា កន្លង​មក​សហ​គម​ន៏​នេះ​ទទួល​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ជា​រៀង​រាល់​ឆ្នាំ​តែ​នៅ​ពេល​នេះ​មិន​ត្រឹមតែ​អភិបាល​រាជធានី​ធ្វើ​ផ្លូវ​ជូន​ប៉ុណ្ណោះ​ទេ គឺ​បាន​ដាក់​ប្រព័ន្ធ​លូ​ឲ្យ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ