ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​រើស​ចំណី ពិបាក​ផ្គាប់ចិត្ត​មែនទេ វិធី​ទាំង​នេះ​ជួយ​អ្នក​បាន

5 ឆ្នាំ មុន

តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច ប្រសិនបើ​កូន​របស់​អ្នកជា​ក្មេង​ទម្រើស​ចំណី ឬ​ពិបាក​ផ្គាប់ចិត្ត? យោង​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ កូន​ក្មេង​អាច​ព្រម​ញ៉ាំ​អាហារ​ដែល​គេ​មិន​ចូល​ចិត្ត ឬ​មិន​សូវ​ឆ្ងាញ់​រហូត​ទាល់តែ​ពួក​គេ​ពេញចិត្ត​នឹង​អាហារ ថ្មី​ៗ ។ ក្នុង​នាម​ជា​ឪពុក​ម្តាយ តើ​អ្នក​អាច​គ្រប់គ្រង​ដំណាក់​កាលនោះ​តាម​របៀប​ណា?…

តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច ប្រសិនបើ​កូន​របស់​អ្នកជា​ក្មេង​ទម្រើស​ចំណី ឬ​ពិបាក​ផ្គាប់ចិត្ត? យោង​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ កូន​ក្មេង​អាច​ព្រម​ញ៉ាំ​អាហារ​ដែល​គេ​មិន​ចូល​ចិត្ត ឬ​មិន​សូវ​ឆ្ងាញ់​រហូត​ទាល់តែ​ពួក​គេ​ពេញចិត្ត​នឹង​អាហារ ថ្មី​ៗ ។

ក្នុង​នាម​ជា​ឪពុក​ម្តាយ តើ​អ្នក​អាច​គ្រប់គ្រង​ដំណាក់​កាលនោះ​តាម​របៀប​ណា? ខាង​ក្រោម​​នេះ គឺជា​គន្លឹះ​១០​យ៉ាង ដើម្បី​ជួយ​អ្នក​ឲ្យ​គាំទ្រ​បទ​ពិសោធន៍ កូន​ៗ​របស់​អ្នក ៖

1. សូម​ព្យាយាម​អត់ធ្មត់ និង​ចិត្ត​ត្រជាក់ ហើយ​អាហារ​ត្រូវ​មាន​ភាព​រីករាយ និង​មាន​ផាសុកភាព​) ។

2. បន្ត​បង្កើត​មុខម្ហូប ថ្មី​ៗ​ឲ្យ​កូន​របស់​អ្នក​ញ៉ាំ ។

3. ឲ្យ​កូន​របស់​អ្នក​ញ៉ាំ​បន្លែ​ដែល​ពួក​គេ​ចូល​ចិត្ត ហើយ​បន្ថែមបន្លែ​ថ្មី​ៗ​នៅ​ក្នុង​នោះ ។

4. ធ្វើ​ជា​មេ​ចុងភៅ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ។

5. ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​កូន​របស់​អ្នក ដោយ​អ្នក​ត្រូវ​ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​និង​មាន​សុខភាព​ល្អ​គ្រប់មុខ ។

6. រៀប​កាលវិភាគ​អាហារ​សម្រាប់​កុមារ ។

7. កុំ​បង្ខំ​កូន​របស់​អ្នក​ឲ្យ​ញ៉ាំ​អ្វី​ដែល​គាត់​មិន​ចូល​ចិត្ត ។

8. កុំ​ស្រែក​ខ្លាំង​នៅ​ពេល​កូន​របស់​អ្នក​បដិសេធ​មិន​ព្រម​ញ៉ាំ ។

9. ត្រូវ​ប្រាកដ​ថា​កូន​របស់​អ្នក​មិន​ញ៉ាំ​ចំណីអាហារ​ផ្តេសផ្តាស ឬ​គ្មាន​សុខភាព​ល្អ មុន​ញ៉ាំ​អាហារ​សំខាន់​ទាំង​បី​ពេល ។

10. ព្យាយាម​ប្រើ​ការ​លើកទឹកចិត្ត​វិជ្ជមាន​ប្រាប់​កូន​របស់​អ្នក អំពី​លទ្ធផល​ល្អ​នៃ​ការ​ញ៉ាំ​ចំណីអាហារ​ដែល​មាន​សុខភាព​ល្អ និង ថ្មី​ៗ (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ