ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរី​មួយ​ក្បាល​នឹង​ប្រើ​ដឹក​សម្ភារ​បោះ​ឆ្នោត​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​មួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សត្វ​ដំរី​មួយ​ក្បាល​នឹង​ត្រូវ​ប្រើ​សម្រាប់​ដឹក​សម្ភារ​បោះ​ឆ្នោត​ទៅ​កាន់ ការិយាល័យ​បោះ​ឆ្នោត​មួយ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​នេះ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប ។ សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៥ កក្កដា បាន​ឲ្យ​ដឹង​ថា នៅ​ការិយាល័យ​០០៨៣…

រាជធានី​ភ្នំពេញ ៖ សត្វ​ដំរី​មួយ​ក្បាល​នឹង​ត្រូវ​ប្រើ​សម្រាប់​ដឹក​សម្ភារ​បោះ​ឆ្នោត​ទៅ​កាន់ ការិយាល័យ​បោះ​ឆ្នោត​មួយ​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​នេះ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប ។

សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៥ កក្កដា បាន​ឲ្យ​ដឹង​ថា នៅ​ការិយាល័យ​០០៨៣ ស្ថិត​នៅ​ក្នុង​ខេត្ត​មណ្ឌល ត្រូវ​បាន​ប្រើ​សត្វ​ដំរី​មួយ​ក្បាល​ដឹក​សម្ភារ​បោះ​ឆ្នោត ។ ការ​ប្រើ​ដំរី​ដឹក​នេះ គឺ​ដូច​ធ្លាប់​បាន​ធ្វើ​ពេល​កន្លង​មក ។ ការិយាល័យ​០០៨៣ ដែល​ដំរី​ដឹក​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ឡៅ​រមៀត ឃុំ​ក្រង់​តេះ ស្រុក​ពេជ្រ​ដា ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា​ខាង​មុខ​នេះ ។

បើ​តាម​ការ​អះអាង​របស់​គ​.​ជ​.​ប ការ​ប្រើ​ដំរី​ដឹក​សម្ភារ​នេះ​ដោយសារ​ការិយាល័យ​ខាងលើ​នេះ​ស្ថិត​នៅ​ក្នុង​ទីតាំង​ភូមិសាស្ត្រ​ដ៏​លំបាក ដោយ​ត្រូវ​ដំរី​ជា​យានជំនិះ ដើម្បី​ឆ្លងកាត់​អូរ ប្រឡាយ និង​ជា​មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​អាច​ទៅ​ដល់ទី​តាំង​នោះ​ដែល​មាន​អ្នកបោះឆ្នោត​រស់នៅ​ចំនួន​១៣៣​នាក់ ។

សូម​ជម្រាប​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ មាន​ការិយាល័យ ២២,៩៦៧ ។ តាម​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​របស់ គ​.​ជ​.​ប ឆ្នាំ​២០១៧ ពលរដ្ឋ​ដែល​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​៨,៣៨០,២១៧​នាក់ ។ ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ មាន​គណបក្ស​នយោបាយ​២០​ចូលរួម​ប្រកួតប្រជែង​គ្នា ។

អាសន​ៈអាណត្តិ​ទី​៦ មាន​១២៥ ត្រូវ​បាន​បែងចែក​ដូច​ខាងក្រោម មាន​ទី​១- មណ្ឌល​ខេត្តបន្ទាយមានជ័យ មាន ៦​អាសនៈ ទី​២ – មណ្ឌល​ខេត្តបាត់ដំបង​មាន​៨​អាសនៈ ទី​៣- មណ្ឌល​ខេត្តកំពង់ចាម​មាន​១០​អាសនៈ ទី​៤- មណ្ឌល​ខេត្តកំពង់ឆ្នាំង​មាន​៤​អាសនៈ ទី​៥- មណ្ឌល​ខេត្តកំពង់ស្ពឺ​មាន​៦​អាសនៈ ទី​៦- មណ្ឌល​ខេត្តកំពង់ធំ មាន​៦​អាសនៈ ទី​៧- មណ្ឌល​ខេត្តកំពត​មាន​៦​អាសនៈ ទី​៨- មណ្ឌល​ខេត្តកណ្តាល​មាន​១១​អាសនៈ ទី​៩- មណ្ឌល​ខេត្តកោះកុង​មាន​១​អាសនៈ ទី​១០- មណ្ឌល​ខេត្តក្រចេះ​មាន​៣​អាសនៈ ទី​១១- មណ្ឌល​ខេត្តមណ្ឌលគិរី​មាន​១​អាសនៈ ទី​១២- មណ្ឌល​រាជធានី​ភ្នំពេញ​មាន​១២​អាសនៈ ទី​១៣- មណ្ឌល​ខេត្តព្រះវិហារ​មាន​១​អាសនៈ ទី​១៤- មណ្ឌល​ខេត្តព្រៃវែង​មាន​១១​អាសនៈ ទី​១៥- មណ្ឌល​ខេត្តពោធិ៍សាត់​មាន​៤​អាសនៈ ទី​១៦ – មណ្ឌល​ខេត្តរតនគិរី​មាន​១​អាសនៈ ទី​១៧- មណ្ឌល​ខេត្តសៀមរាប​មាន​៦​អាសនៈ ទី​១៨- មណ្ឌល​ខេត្ត​ព្រះ​សី​ហនុមាន ៣​អាសនៈ ទី​១៩- មណ្ឌល​ខេត្តស្ទឹងត្រែង​មាន​១​អាសនៈ ទី​២០- មណ្ឌល​ខេត្តស្វាយរៀង មាន​៥​អាសនៈ ទី​២១- មណ្ឌល​ខេត្តតាកែវ​មាន​៨​អាសនៈ ទី​២២- មណ្ឌល​ខេត្ត​កែប​មាន​១​អាសនៈ ទី​២៣- មណ្ឌល​ខេត្ត​ប៉ៃលិន​មាន​១​អាសនៈ ទី​២៤- មណ្ឌល​ខេត្តឧត្តរមានជ័យ​មាន ១​អាសនៈ ទី​២៥- មណ្ឌល​ខេត្ត​ត្បូងឃ្មុំ​មាន​៨​អាសនៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ