ការដ្ឋានស្ថាបនាស្ពានតាហោ សម្រេចបានប្រមាណជា៣០%ហើយ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា…
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា…
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធាន អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត។
បានចុះពិនិត្យមើលការដ្ឋានស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច និងការដ្ឋានសាងសង់ស្ពានតាហោ (ស្ពានបេតុង) ស្ថិតនៅសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ដែលកំពុងដំណើរការសាងសង់ ដោយកងវិស្វកម្ម។ ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានជួបសំណេះសំណាល និងបានជំរុញឲ្យក្រុមជាងដែលទទួលបន្ទុកការងារសាងសង់ ឲ្យបន្តខិតខំបំពេញការងារទាំងពីរនេះ ឲ្យបានកាន់តែល្អថែមទៀត។
ជាពិសេសធ្វើយ៉ាងណាឲ្យបានសម្រេចរួចរាល់ជាស្ថាពរឲ្យបានឆាប់រហ័ស ប្រកបដោយគុណភាពនូវស្ពានតាហោថ្មី ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា រហូតដល់បច្ចុប្បន្ននេះ ស្ពានតាហោដែលមានបណ្តោយ ៧៣ម៉ែត្រ និងទទឹង១២ម៉ែត្រ បានដំណើរការសាងសង់ដោយបុកគ្រឹះ និងចាក់ជើងតាងសម្រេចបានប្រមាណជា៣០%ហើយ៕
ចែករំលែកព័តមាននេះ