ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ព្រែក​តា​ខ្វាន់​ទឹក​ហូរ​កួច​ត្របា.ញ់​ចឹ​ង​ហើយ​អា​ជ្ងា​ធរ​ឲ្យ​ប្រយ័ត្ន

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ស្ពាន​ព្រែក​តា​ខ្វាន់ ស្ថិត​នៅ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ក្នុង​រដូវវស្សា​ទឹកទន្លេ​ឡើង​មក​ជន់​លិច​ហូរ​កាត់​ផ្លូវ បាន​ក្លាយទៅជា​កន្លែង​លំហែរ​កាយ របស់​ក្រុម​យុវជន​យុវនារី​នាំ​គ្នា​មក​លេង​សប្បាយ ។…

ខេត្ត​ត្បូងឃ្មុំ ៖ ស្ពាន​ព្រែក​តា​ខ្វាន់ ស្ថិត​នៅ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ក្នុង​រដូវវស្សា​ទឹកទន្លេ​ឡើង​មក​ជន់​លិច​ហូរ​កាត់​ផ្លូវ បាន​ក្លាយទៅជា​កន្លែង​លំហែរ​កាយ របស់​ក្រុម​យុវជន​យុវនារី​នាំ​គ្នា​មក​លេង​សប្បាយ ។ ជាមួយ​នោះ​អាជ្ញាធរ​ក៏​បាន​ដាស់តឿន​ដល់​អ្នក ដែល​មក​លេង​សូម​មេត្តា​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចៀសវាង​រង​គ្រោះ​លង់ទឹក ព្រោះថា ទឹកបាន​ហូរ​កួច​ត្របាញ់ ។

យុវតី​ម្នាក់​ឈ្មោះ ហួ​ន កញ្ញា អាយុ​១៨​ឆ្នាំ ក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក ថ្ងៃ​ទី​២១ កក្កដា ២០១៨​ថា ដោយសារ​តែ​ម៉ោង​ទំនេរ​ពី​ការ​សិក្សា​នៅ​សាលារៀន រូប​នាង និង​មិត្តភក្តិ​ជា​ច្រើន​មាន​គ្នា​ប្រមាណ​១០​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​០៥​គ្រឿង​ឆ្លងស្ពាន​គី​ហ្ស៊ុ​ណា មក​លេង​ត្រង់​ព្រែក​តា​ខ្វាន់ នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដោយសារ​តែ​មានទឹក​ទន្លេមេគង្គ​ឡើង​មក​លិច​ហូរ​កាត់​ផ្លូវ​នោះ ។

យុវតី ហួ​ន កញ្ញា ប្រាប់​បន្ត​ថា នូវ​ពេល​ដែល​មក​ដល់​នាង​បាន​ដើរ​កាត់​ពីលើ​ស្ពានបេតុង​ដោយ​មាន ទឹក​ហូរ​លិច​លើ​ស្នង​ជើង កាត់​ផ្លូវ​បេតុង ទិដ្ឋភាព​ដែល​មើលទៅ​ឃើញ​តែ​ផ្ទៃ​ទឹក​ព្រមទាំង​មាន​អារម្មណ៍​ជ្រះថ្លា ហើយ​អ្វី​ដែល​មាន​ភាព​តានតឹង​ក្នុង​ចិត្ត​ហាក់បីដូចជា បាន​រសាយ​អស់​ផង​ដែរ ។ មកនេះ​មិន​បាន​នាំ​គ្នា​ងូតទឹក​លេង​ទេ គឺ​គ្រាន់តែ​ដើរមក​មើល និង​បាន​ថត​យក​រូបភាព​ទុកជា​អនុស្សាវរីយ៍​ព្រមទាំង​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ចែកចាយ​ទៅ​ដល់​មិត្តភក្តិ​ផ្សេង​ៗ​ទៀត​ឲ្យ​បានឃើញ នេះ​ជា​លើក​ទី​២​ហើយ​ដែល​បាន​នាំ​គ្នា​មក​លេង​ក្នុង​រដូវវស្សា បន្ទាប់​ពី​ឆ្នាំ​កន្លង​ទៅ ។ ជាមួយ​នោះ​នាង​សូម​ដាស់តឿន​ដល់​អ្នក​ដែល​មក​លេង​នៅ​ស្ពាន​ព្រែក​តា​ខ្វាន់ ប្រសិនណាបើ​មិន​ចេះ​ហែល​ទឹក​ទេ កុំ​លេង​ត្រង់​កន្លែង​ជ្រៅ ដើម្បី​ចៀសវាង​ការ​លង់ទឹក​ជាយថាហេតុ​នោះ ។

លោក​ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​ក្មេង​ជា​សិ
ស្ស​សាលា​បាន​នាំ​គ្នា​មក​លេង​ត្រង់​ចំណុច​ស្ពាន​ពែ​កតា​ខ្វាន់​ដែល​មានទឹក​ទន្លេមេគង្គ​បាន​ហូរ​កាត់​លើ
ផ្លូវ​បេតុង​ដែល​មើលទៅ​ទំនងជា​មិន​ចេះ​ហែល​ទឹក​ទៀត ស្រប​ពេល​ដែល​រូប​លោក​បាន​ដើរ​មើល​ពី​ស្ថាន
ភាព​ទឹកទន្លេ ដើម្បី​រាយការណ៍​ទៅ​លោក​អភិបាលស្រុក ។ បន្ទាប់​ពី​បានឃើញ​មក​លេង​ទឹក​ក៏​បាន​សួរ
នាំ និង​បាន​ឲ្យ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ព្រោះ ថា​ទឹកបាន​ហូរ​កួច​ត្របាញ់ ប្រសិនណាបើ​ធ្វេសប្រហែស​ធ្លាក់​ចូល​ទឹក​នោះ​នឹង​ហូរ​នាំ​យក​មនុស្ស​ទៅ​ផ្នែក​ខាងក្រោម និង​មិន​អាច​ហែលទឹក​ឡើង​មក​មក​ផ្នែក​ខាងលើ​កើត​ទេ ព្រោះ​អី​ទឹក​ហូរ​ខ្លាំង​តែ​ម្តង ។

លោក​មេឃុំ​ទន្លេ​បិទ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​មាន​មនុស្ស​ម្នាក់​បាន​លង់ទឹក​ស្លាប់​ត្រង់​ស្ពាន​ព្រែក​តា​ខ្វាន់​នេះ ដោយសារ​តែ​មាន​កត្តា​បែប​នេះ​ហើយ ទើប​រូប​លោក​ក្នុង​នាម​អាជ្ញាធរ សូម​មាតាបិតា
សិស្ស​មេត្តា​តាមដាន​មើល​កូន​ៗ​របស់​ខ្លួន​ឲ្យ​បាន​ជាប់លាប់ ក្រែង​ពួក​គេ​មក​លេង​ទឹកនឹង​អាច​បង្ក​គ្រោះ
ថ្នាក់​លង់​នាំ​ឲ្យ​កើត​មាន​វិប្បដិសារី​ទៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ