ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យCPPថា មេធាវីការពារក្តីអតីតបក្សប្រឆាំងបកស្រាយច្បាប់មិនផ្អែកលើខ្លឹមសារច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានហៅមេធាវីការពារក្តីឲ្យអតីតគណបក្សសង្គ្រោះជាតិបកស្រាយមិនផ្អែកលើខ្លឹមសាច្បាប់ទើបការពារក្តីឲ្យកូនក្តីមិនដែលឈ្នះទាល់តែសោះ ។ ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សកាន់អំណាចនេះបន្ទាប់ពីលោក ជួន ជូងី…

រាជធានីភ្នំពេញ ៖ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានហៅមេធាវីការពារក្តីឲ្យអតីតគណបក្សសង្គ្រោះជាតិបកស្រាយមិនផ្អែកលើខ្លឹមសាច្បាប់ទើបការពារក្តីឲ្យកូនក្តីមិនដែលឈ្នះទាល់តែសោះ ។ ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សកាន់អំណាចនេះបន្ទាប់ពីលោក ជួន ជូងី មេធាវីការពាក្តីអតីតគណបក្សសង្គ្រោះជាតិបានធ្វើការបកស្រាយពីច្បាប់ធម្មនុញ្ញពាក់ព័ន្ធនឹងការចួលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅពេលខាងមុខនេះ ។

ចំពោះការលើកឡើងរបស់មេធាវីរបស់អតីតបក្សសង្គ្រោះជាតិត្រូវបានលោក សុខ ឥសាន ឲ្យដឹងនៅថ្ងៃទី២០ កក្កដា មតិរបស់មេធាវីល្បីឈ្មោះខាងការពាររឿងក្តីមិនដែលឈ្នះក្តី ។ លោកបន្តថាដោយមូលហេតុដែលមានសតិអារម្មណ៏លំអៀងខានយោបាយមេធាវីនេះបានខិតខំបកស្រាយច្បាប់ដោយមិនផ្អែកលើខ្លឹមសារច្បាប់ទាល់តែសោះ ធ្វើខ្លួនឯងជំនួសក្រុមប្រឹក្សាធម្មនុញ្ញដែលមានសមត្ថកិច្ចបកស្រាយច្បាប់ ។

លោកបញ្ជាក់ថា«មេធាវីល្បីឈ្មោះខាងចាញ់ក្តីបានបកស្រាយបន្លំការយល់ដឹងរបស់ប្រជាជនកម្ពុជាដោយមួលបង្កាច់ថា អ្នកដែលឃោសនារារាំងប្រជាជនមិនឲ្យទៅបោះឆ្នោតគឺជាការត្រឹមត្រូវទៅវិញមិនដឹងថា ជនឃោសនានោះរំលោភសិទ្ធិពលរដ្ឋអូសទាញប្រជាពលរដ្ឋមិនឲ្យអនុវត្តសិទ្ធិនយោបាយរបស់ខ្លួននោះទេ ។ ផ្ទុយទៅវិញអ្នកដែលលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទៅបំពេញករណីកិច្ចរបស់ខ្លួនបែរជាត្រូវលោកមេធាវីដ៏ល្បីខាងចាញ់ក្តីនិយាយដាក់កំហុសថាជាអ្នកបង្ខិតបង្ខំប្រជាពលរដ្ឋទៅវិញ» ។

សូមជម្រាបថា លោក ជួន ជូងី មេធាវីការក្តីឲ្យអតីតបក្សប្រឆាំងបានលើកឡើងតាមរយៈវីឌីអូឃ្លីបបង្ហោះតាមបណ្តាញសង្គមថានៅក្នុងរដ្ឋធម្មនុញ្ញបានចែងពាក់ព័ន្ធនឹងការចូលរូមបោះឆ្នោត របស់ប្រជាពលរដ្ឋថាការបោះឆ្នោតត្រូវប្រព្រឹត្តិទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ