ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ហិរញ្ញ​វត្ថុ​(មូលប័ត្រ)មក​ពី​ប្រទេស​​៤​ប្រជុំ​គ្នា​នៅ​កម្ពុជា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈ​កម្ម​ការ​មូល​ប័ត្រ​កម្ពុជា ​បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​មូល​ប័ត្រ OSK Investment Bank Berhard នៃ​ប្រទេស​ម៉ាឡេ​ស៊ី រៀប​ចំ​បើក​សន្និ​សីទ​​អន្តរ​ជាតិ​ស្តី​ពី​កាលា​នុ​វត្ត​ភាព​សំរាប់​ការ​ វិនិ​យោគ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា ​នៅ​សណ្ឋា​គារ​អាំង​ទែរ​កុង​ទី​ណង់​តាល់ ក្រោម​អធិ​បតី​ភាព​លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័ត្ន រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ។ លោក​​ម៉ិញ បាន​កុសល អគ្គ​នាយក​​នៃ​គណៈ​កម្ម​ការ​​មូល​ប័ត្រ

រាជធានីភ្នំពេញ ៖ គណៈ​កម្ម​ការ​មូល​ប័ត្រ​កម្ពុជា ​បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​មូល​ប័ត្រ OSK Investment Bank Berhard នៃ​ប្រទេស​ម៉ាឡេ​ស៊ី រៀប​ចំ​បើក​សន្និ​សីទ​​អន្តរ​ជាតិ​ស្តី​ពី​កាលា​នុ​វត្ត​ភាព​សំរាប់​ការ​វិនិ​យោគ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១០ វិច្ឆិកា ​នៅ​សណ្ឋា​គារ​អាំង​ទែរ​កុង​ទី​ណង់​តាល់ ក្រោម​អធិ​បតី​ភាព​លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័ត្ន រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ។ លោក​​ម៉ិញ បាន​កុសល អគ្គ​នាយក​​នៃ​គណៈ​កម្ម​ការ​​មូល​ប័ត្រ​កម្ពុជា បាន​ថ្លែង​ថា សន្និ​សីទ​នេះ​ប្រព្រឹត្ត​ធ្វើ​ឡើង​រយៈ​ពេល​ពីរ​​ថ្ងៃ​ដោយ​មាន​អ្នក​គ្រប់​គ្រង​​ក្រុម​ហ៊ុន​ហិរញ្ញ​វត្ថុ​មក​ពី​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ដូច​ជា ​​ម៉ាឡេ​ស៊ី សិង្ហ​បុរី ឥណ្ឌូ​ណេ​ស៊ី និង​វៀត​ណាម​ផង​ដែរ ។ សន្និ​សីទ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​​អ្នក​ចូល​រួម​ទាំង​អស់​បាន​យល់​ស៊ីជំរៅ​អំពី​ស្ថាន​ភាព​នៃ​ការ​អភិ​វ​ឌ្ឍន៍​​សេដ្ឋ​កិច្ច​កម្ពុជា អំពី​ការ​អភិ​វឌ្ឍន៍​ក្រប​ខណ្ឌ​គតិ​យុត្តិ​ និង​កាលានុ​វត្ត​ភាព​នៃ​ការ​វិនិ​យោគ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​​រូប​វន្ត​ និង​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ ។

លោក​អូន ព័ន្ធ​មុនី​រ័ត្ន បាន​ថ្លែង​ថា សន្និ​សីទ​អន្តរ​ជាតិ​​​នា​ថ្ងៃ​នេះ ជា​កិច្ច​ផ្តួច​ផ្តើម​ដ៏​មាន​សារ​សំខាន់​ថ្មី​មួយ ក្នុង​ការ​ទាក់​ទាញ​​ការ​វិនិ​យោគ​ពី​ប្រទេស​នានា​ក្នុង​តំបន់​ តាម​រយៈ​ការ​ផ្តល់​ឱកាស​ឱ្យ​​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​វិនិ​យោគ​ហិរញ្ញ​វត្ថុ (Fund Managers) បាន​ជួប​និង​ពិភាក្សា​ការ​ងារ​ជា​មួយ​ក្រុម​ហ៊ុន​កម្ពុជា​ដែល​មាន​សក្តា​នុ​ពល​ក្នុង​ការ​បោះ​ផ្សាយ​​លក់​​មូល​បត្រ​ជា​សាធា​រណៈ ព្រម​ទាំង​អនុ​ញ្ញាត​ឱ្យ​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​វិនិ​យោគ​​ហិរញ្ញ​វត្ថុ បាន​ស្វែង​យល់​ថែម​ទៀត​ផង​ដែរ អំពី​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​កម្ពុជា​ ការ​វិវឌ្ឍ​ក្រប​ខណ្ឌ​ច្បាប់ និង​បទ​​ប្បញ្ញ​ត្តិ​ពាក់​ព័ន្ធ​ និន្នា​ការ​ និង​កាលា​នុ​វត្ត​ភាព​វិ​និ​យោគ​ផ្សេងៗ ​គួប​ផ្សំ​ជា​មួយ​វិស័យ​ហិរញ្ញ​វត្ថុ​ដែល​ក្នុង​នោះ​ទី​ផ្សារ​មូល​ប័ត្រ​កំពុង​តែ​អភិ​វឌ្ឍន៍ និង​បោះ​ជំហាន​ទៅ​មុខ​គួរ​ឱ្យ​កត់សំគាល់ ។ វិបត្តិ​ហិរញ្ញ​វត្ថុ​ពិភព​​លោក​ថ្មី​ៗ​អនុ​ញ្ញាត​ឱ្យ​យើង​បាន​រៀន​សូត្រ​ជា​ច្រើន​អំពី​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​ទី​ផ្សារ​ពេល​មាន​វិបត្តិ​ ភាព​ស្មុគ្រ​ស្មាញ​នៃ​ហានិ​ភ័យ​ជា​ប្រព័ន្ធ ភាព​សាំញាំុ​នៃ​ឧបករណ៍​ហិរញ្ញ​វត្ថុ ភាព​ខ្វះ​​ចន្លោះ​ក្នុង​ការ​ត្រួត​ពិនិត្យ និង​ចំណាត់​ការ​ឱ្យ​ទាន់​ពេល​វេលា​ ដែល​ទាំង​នេះ​សុទ្ធ​តែ​កើត​ឡើង​ដោយ​សារ​ភាព​ចន្លោះ​ប្រហោង​នៃ​បទ​ដ្ឋាន​គតិ​យុត្តិ​ក្នុង​វិស័យ​មូល​ប័ត្រ ។ បទ​ពិសោធន៍​ទាំង​នេះ រួម​ជា​មួយ​នឹង​​និន្នា​ការ​នៃ​ការ​វិវត្ត​ថ្មី​ក្រោយ​ពេល​មាន​វិបត្តិ​ នឹង​អនុ​ញ្ញាត​ឱ្យ​យើង​យក​មក​ពិនិត្យ និង​ពិចារណា​ធ្វើ​ជា​ធាតុ​ចូល​ក្នុង​ការ​រៀប​ចំ​បទ​ប្បញ្ញត្តិ ក្នុង​គោល​បំណង​កាត់​បន្ថយ​នូវ​ហានិ​ភ័យ​នានា​នៅ​ពេល​អនាគត ។

លោក​រដ្ឋ​​លេខា​ធិការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​បាន​បន្ត​ថា វត្ត​មាន​ទី​ផ្សារ​មូល​ប័ត្រ​កម្ពុជា​នា​ពេល​ខាង​មុខ មិន​ត្រឹម​តែ​បំពេញ​បន្ថែម​ឱ្យ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ដែលមាន​ស្រាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​នូវ​វិសាល​ភាព​វិជ្ជ​មាន​ទូលំ​ទូលាយ និង​កាលា​នុ​វត្ត​ភាព​វិនិ​យោគ​ជា​​ច្រើន​ដល់​វិស័យ​​ឯក​ជន​ ជាតិ​និង​អន្តរ​ជាតិ ។ ជា​ការ​ពិត​​ណាស់​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​កម្ពុជា និយាយ​​ជា​រួម និង​ការ​អភិ​វឌ្ឍន៍​វិស័យ​ហិរញ្ញ​វត្ថុ​និយាយ​ដោយ​ឡែក រួម​ទាំង​ទី​ផ្សារ​មូល​ប័ត្រ​ផង​ដែរ​នោះ អាច​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ គឺ​ចាំ​បាច់​ត្រូវ​មាន​ការ​ចូល​រួម​យ៉ាង​​សកម្ម​ដោយ​ខាន​មិន​បាន​ពី​វិស័យ​ឯក​ជន ជាតិ និង​អន្តរ​ជាតិ​ ដែល​នេះ​ជា​តួ​អង្គ​​គន្លឹះ​ក្នុង​យន្ត​ការ​ទី​​​ផ្សារ ។ ក្រុម​ហ៊ុន​វិនិ​យោគ​ហិរញ្ញ​វត្ថុ គឺ​ជា​តួ​អង្គ​មួយ​ដ៏​សំខាន់​ក្នុង​យន្ត​ការ​ទី​ផ្សារ​មូល​ប័ត្រ​ ហើយ​វត្ត​មាន​របស់​ក្រុម​ហ៊ុន​វិនិ​យោគ​ហិរញ្ញ​វត្ថុ​ក្នុង​​សន្និ​សីទ​នា​ថ្ងៃ​នេះ បង្ហាញ​នូវ​កិច្ច​ចាប់​ផ្តើម​ដ៏​សំខាន់​មួយ​រវាង​វិនិ​យោគិន​​​មូល​ប័ត្រ​ដែល​​ជា​វិនិ​យោគិន​ស្ថាប័ន (Institutional Investor) និង​អនាគត​ក្រុម​ហ៊ុន​បោះ​ផ្សាយ​​លក់​មូល​ប័ត្រ (Issuer) ដែល​នេះ​ជា​សញ្ញា​​វិជ្ជ​មាន ៕