ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​ថា អា​មេ​រិ​ក​មាន​ភាព​ទន់ខ្សោយ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF) បាន​ព្រមាន​ថា ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​គំរាមកំហែង​ដល់​ការ​ល្អ​ប្រសើរ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ប៉ះពាល់​ដល់​ទស្សនវិស័យ​លូតលាស់ ។ IMF…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ (IMF) បាន​ព្រមាន​ថា ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​គំរាមកំហែង​ដល់​ការ​ល្អ​ប្រសើរ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ប៉ះពាល់​ដល់​ទស្សនវិស័យ​លូតលាស់ ។

IMF បាន​បន្ត​ទៀត​ថា សហរដ្ឋអាមេរិក​អាច​នឹង​មើលឃើញ​ការ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ដោយ​ងាយ​ជាងគេ ។

ពួក​គេ​បាន​បន្ត​ថា កំណើន​ពន្ធ​ដល់​កម្រិត​ដែល​គំរាមកំហែង​សហរដ្ឋអាមេរិក ចិន និង​ប្រទេស​ដទៃ​ទៀត មិន​ត្រឹមតែ​អាច​ប៉ះពាល់​ផ្ទាល់​ដល់​តម្រូវការ​ទេ ប៉ុន្តែ​ក៏​បង្កើន​ដល់​ភាព​មិន​ប្រាកដប្រជា និង​ប៉ះពាល់​ដល់​ការ​វិនិយោគ​ផង​ដែរ ។

យ៉ាងណា​ក្តី IMF បាន​ព្យាករ​ថា សេដ្ឋកិច្ច​ពិភពលោក នឹង​លូតលាស់​បាន​ប្រមាណ​៣,៩% ទាំង​ឆ្នាំ​២០១៨ និង​២០១៩ ។

ការ​ព្យាករ​សម្រាប់​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទេ ដោយ​មាន​សហរដ្ឋអាមេរិក​លូតលាស់​បាន ២,៩%​ក្នុង​ឆ្នាំ ២០១៨ និង​២,៧%​ក្នុង​ឆ្នាំ​២០១៩ ។

ប៉ុន្តែ​ស្ថាប័ន​នេះ​បាន​កាត់​បន្ថយ​ការ​ព្យាករ​លើ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ជប៉ុន និង​អង់គ្លេស​ព្រោះ​ដំណើរការ​ក្នុង​ត្រីមាស​ទី​១ ដែល​ទាប​ជាង​ការ​គិត​ទុក រួម​ទាំង​ការ​រឹត​បន្តឹង​ស្ថាន​ការណ៍​ហិរញ្ញវត្ថុ ព្រោះតែ​ភាព​មិន​ប្រាកដប្រជា​ផ្នែក​ន​យោបាយ ។

ការ​ព្យាករ​លើ​ការ​លូតលាស់​តំបន់​អឺរ៉ុប គឺ​ស្មើនឹង​២,២% ដោយ​អង់គ្លេស​នឹង​លូតលាស់​បាន ១,៤% ។ ជាមួយ​គ្នា​នេះ ប្រទេស​ជប៉ុន​ត្រូវ​បាន​គិត​ថា នឹង​លូតលាស់​បាន​១% ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ