ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការពារ​ប្រទេស​សុំ​លាលែង

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ​៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អង់គ្លេស​លោក GUTO BEBB កាលពី​យប់​ថ្ងៃ​ទី​១៦ ​ខែកក្កដា ឆ្នាំ​២០១៨ បាន​ដាក់​ពាក្យសុំ​លាលែង​ពី​តំណែង ក្រោយ​ពី​លោក​បោះ​ឆ្នោត​ប្រឆាំង​ការ​ធ្វើ​វិសោធនកម្ម…

ប្រទេស​អង់គ្លេស ​៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អង់គ្លេស​លោក GUTO BEBB កាលពី​យប់​ថ្ងៃ​ទី​១៦ ​ខែកក្កដា ឆ្នាំ​២០១៨ បាន​ដាក់​ពាក្យសុំ​លាលែង​ពី​តំណែង ក្រោយ​ពី​លោក​បោះ​ឆ្នោត​ប្រឆាំង​ការ​ធ្វើ​វិសោធនកម្ម គាំទ្រ​ដោយ​រដ្ឋាភិបាល គម្រោង​របស់​នាយក​រដ្ឋមន្ត្រី​លោកស្រី THERESA MAY ទាក់ទិន​ដល់​ទំនាក់ទំនង​ខាង​គយ​ នា​ពេល​អនាគត​រវាង​អង់គ្លេស​ និង​សហភាព​អឺរ៉ុប​។

តាមរយៈ​​ទូរទស្សន៍ ​BBC បាន​ឱ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​រូប​នោះ​បាន​ប្រឆាំង​ការ​ធ្វើ​វិសោធនកម្ម​ដែល​អនុម័ត​ដោយ​ប្រផិតប្រផើយ នា​យប់​ថ្ងៃ​ទី​១៦​ កក្កដា ដោយ​មាន​សំឡេង​គាំទ្រ​៣០៥​​ទល់​នឹង​៣០២​សំឡេង​ប្រឆាំង​។​ តាម​គម្រោង​នេះ អង់គ្លេស​នឹង​ពុំ​យកពន្ធ​គយ​ពី​សហ​ភាព​អឺរ៉ុប ក្រោយ​ការ​ចាកចេញ​របស់​ខ្លួន​ពី​ប្លុក​នោះ ប្រសិនបើ​សហភាព​អឺរ៉ុប​ធ្វើ​ដូច​គ្នា​នេះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ