ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ស្លា.ប់អ្នកទេសចរ​៤៧នាក់… ចិន​នៅតែ​ថ្លែងអំណរគុណ​​ថៃ

5 ឆ្នាំ មុន

តាម​ប្រភព​ពី​ Bangkok Post បានឱ្យដឹង​ថា ឯកអគ្គរដ្ឋទូត​ចិន លោក Lyu Jian បាន​ថ្លែងអំណរគុណ​ដល់​​រដ្ឋាភិបាល​ថៃ ក្រុមការងារ​ជួយ​សង្គ្រោះ…

តាម​ប្រភព​ពី​ Bangkok Post បានឱ្យដឹង​ថា ឯកអគ្គរដ្ឋទូត​ចិន លោក Lyu Jian បាន​ថ្លែងអំណរគុណ​ដល់​​រដ្ឋាភិបាល​ថៃ ក្រុមការងារ​ជួយ​សង្គ្រោះ និង​ក្រុមការងារ​គាំទ្រ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​ពួក​គេ​ ក្នុង​ការ​ជួយ​សង្គ្រោះ​នូវ​ជន​រង​គ្រោះ​ជនជាតិ​ចិន​​ ពី​ការ​លិច​នាវា​ទូក​ពីរ​គ្រឿង កាលពី​ថ្ងៃ​ទី​៥ ​កក្កដា​កន្លង​មកនេះ​។

មនុស្ស​៤៧​នាក់​បាន​ស្លាប់ ​នៅ​ក្នុង​សោកនាដកម្ម​នេះ ដែល​ពួក​គេ​ទាំងអស់​នៅ​លើ​ទូក​ទេសចរណ៍ Phoenix ហើយ​ជន​រង​គ្រោះ​ស្ទើរតែ​ទាំងអស់​ គឺជា​ភ្ញៀវ​ទេសចរ​ចិន​ ។ ទូក​មួយ​ឈ្មោះ Serenita ក៏
​បាន​លិច​នៅ​ក្នុង​តំបន់​ដូច​គ្នា ដោយសារ​តែ​ព្យុះ​សមុទ្រ ដែល​បក់​នៅ​ថ្ងៃ​ទី​៥ ​កក្កដា ប៉ុន្តែ​ភ្ញៀវ​ទេសចរ​និង​សមាជិក​នាវិក​ទាំងអស់​ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ដោយ​សុវត្ថិភាព​ ។

លោក Lyu បាន​មាន​ប្រសាសន៍​កាលពី​រាត្រី​ថ្ងៃអាទិត្យ​ថា ប្រទេស​ចិន​​មាន​សេចក្តី​អំណរ​គុណ​ដល់​អស់អ្នក​ដែល​ចូលរួម​ក្នុង​ការ​ជួយ​សង្គ្រោះ​អ្នក​នៅ​រស់ និង​ស្វែងរក​សាក​សព​របស់​អ្នក​បាន​ស្លាប់​ ​។

ការ​ស្រាវជ្រាវ​រយៈពេល១១​ថ្ងៃ​ បាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ បន្ទាប់​ពី​សាកសព​ចុង​ក្រោយ​ ត្រូវ​បាន​គេ​​យក​ចេញពី​បាតសមុទ្រ ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ Vachira Phuket សម្រាប់​ការ​ពិនិត្យ​ក្រោយ​ពេល​ស្លាប់ ​និង​ការ​បញ្ជាក់​ពី​អត្តសញ្ញាណ ​។

លោក Lyu ក៏​បាន​បន្ត​ទៀត​ថា រដ្ឋាភិបាល​ចិន​បាន​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ពី​រដ្ឋាភិបាល​ថៃ​ ក្នុង​ការ​ស៊ើបអង្កេត​លើ​សោកនាដកម្ម​នេះ ​។ ប្រទេស​ទាំង​ពីរ​ គួរតែ​រៀនសូត្រ​ពី​សោកនាដកម្ម​ ដែល​ជា​មេរៀន​មួយ​ដែល​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​ក្នុង​វិស័យ​ទេសចរណ៍ ​និង​កសាង​ទំនុកចិត្ត​របស់​ភ្ញៀវ​ទេសចរ​លើ​បញ្ហា​សុវត្ថិភាព​ ។

អត្ថបទសរសេរ ដោយ