ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប់​ហ្មង​! Asus Zenfone 5 និង​ Asus Zenfone Max Pro M1 សមត្ថភាព​ខ្ពស់​ដល់​ម្លឹ​ង​!

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប Asus Zenfone 5 និង​Asus Zenfone Pro M1 ជា​​ប្រភេទ​ទូ​ស័ព្ទ​ដែល​មាន​សមត្ថភាព​ខ្ពស់​នៅ​ឆ្នាំ​២០១៨​នេះ…

​រាជធានី​ភ្នំពេញ​៖ ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប Asus Zenfone 5 និង​Asus Zenfone Pro M1 ជា​​ប្រភេទ​ទូ​ស័ព្ទ​ដែល​មាន​សមត្ថភាព​ខ្ពស់​នៅ​ឆ្នាំ​២០១៨​នេះ ដែល​ទូរស័ព្ទ​ម៉ាក​ផ្សេង ឬ​ម៉ាក​ស្រ​ដៀង​គ្នា​ផ្សេង​ទៀត ពុំ​អាច​យក​ប្រៀបធៀប​គ្នា​បាន​នោះ​ទេ ដោយសារ​ក្រុមហ៊ុន​ផលិត បាន​បំពាក់​នូវ​បច្ចេកវិទ្យា​វៃឆ្លាត​ជា​ច្រើន​ផ្នែក​សម្រាប់​ផ្តល់​ភាព​ងាយស្រួល​ទៅ​ដល់​អ្នក​ប្រើប្រាស់​។ នេះ​បើ​យោង​តាម​តំណាង​គ្រប់គ្រង​ផលិតផល​ក្រុមហ៊ុន Asus លើក​​ឡើង​កាលពី​ថ្ងៃ​ទី​១៣ កក្កដា ​ក្នុង​ពិធី​បើក​សម្ពោធ​លក់​ជា​ផ្លូវការ​នៅ​សណ្ឋាគារ​សាន់​វេ​។​

តំណាង​គ្រប់គ្រង​ផលិតផល Asus បន្ត​ថា សម្រាប់​ទូរស័ព្ទ Asus Zenfone 5 ជា​ទូរស័ព្ទ​ដែល​បាន​បំពាក់​នូវ​​បច្ចេកវិទ្យា​វៃឆ្លាត (AI) ជា​ច្រើន​ផ្នែក​នៅ​ក្នុង​ទូរស័ព្ទ ដូច​ជា AI សម្រាប់​កា​ម៉េ​រា​, AI សម្រាប់​សំឡេង​ទូរស័ព្ទ​, AI សម្រាប់​បញ្ចូល​ថ្ម រួម​និង AI ផ្នែក​ផ្សេង​ទៀត​។​

តំណាង​ផលិតផល Asus មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ជាក់ស្តែង AI សម្រាប់​​បញ្ចូល​ថ្ម មានមុខ​ងារ​ឆ្លាត​វៃ​ក្នុង​ការ​សាក​ថ្ម​ទូរស័ព្ទ វា​បាន​រៀន​អំពី​ទម្លាប់​យើង​ចូល​​ដេក ឬ​ក្រោក​នៅ​ពេល​ណា​។ ដូច្នេះ ក្នុង​ពេល​មួយ​យប់ ទូរស័ព្ទ​សាក​ថ្ម ទុក​បាន​៨០% តែ​ដល់​ពេល​យើង​ក្រោក​ពី​ដេក AI នេះ​នឹង​សម្រេចការ​សាក​ឱ្យ​គ្រប់​១០០%​។ ធ្វើ​បែប​នេះ​ថ្ម​ទូរស័ព្ទ​យើង​មាន​អាយុកាល​កើន​ពីរ​ដង ។ លើស​ពី​នេះ សម្រាប់ AI សំលេង​ទូរស័ព្ទ​រោទ៍ មាន​តួនាទី​ចាប់​យក​សំឡេង​បរិស្ថាន​ជុំវិញ​។ បើ​យើង​នៅ​កន្លែង​មាន​សំឡេង​​អ៊ូអរ វា​នឹង​បង្កើន​សំឡេង​ឱ្យ​ម្ចាស់​ដឹង​ថា ​ទូរស័ព្ទ​រោទ៍ ប៉ុន្តែ​បើ​យើង​នៅ​កន្លែង​ស្ងាត់​វា​បន្លឺ​ឡើង​ប​និ្ត​ច​ៗ​កុំឱ្យ​រំខាន​ដល់​អ្នក​ដទៃ​»​។​

​សម្រាប់ ទូរស័ព្ទ​ម៉ូ​ដេ​ល Asus Zenfone Pro M1 តំណាង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា «​វា​ជា​ទូរស័ព្ទ​មួយ​ដែល​មានដំណើរ​ខ្លាំង មាន​ទំហំ​ថ្ម​ធំ​សាក​សម​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​លេង​​ហ្គេ​ម ។ ថាមពល​ថ្ម​ទំហំ​ដល់​ទៅ ៥​ពាន់​មី​លី​អំពែរ អាច​ថា ​មាន​តែ​មួយ​នៅ​កម្ពុជា​ហើយ​ផ្នែក​លើ​ទំហំ​ថ្ម​មួយ​នេះ យើង​អាច​និយាយ​ទូរស័ព្ទ​ដោយ​បើក​អ៊ិ​ន​ធើ​ណែ​ត​រហូត​៤២​ម៉ោង ប្រើ​ Wifi រហូត​ដល់​២៨​ម៉ោង មើល​យូ​ធូប ជាង​១៩​ម៉ោង លេង​ហ្គេ​ម​បាន​ជាង​១២​ម៉ោង​»​។​

​បើ​តាម​លោក ហុង ដែល​ជា​អ្នកចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ និង​បាន​ធ្វើតេស្ត​ប្រើ​លើ​ទូរស័ព្ទ Asus Zenfone Pro M1​ យល់​ឃើញ​ថា​ សមត្ថភាព​ទូរស័ព្ទ​ម៉ាក Asus Zenfone Max Pro M1 ពិតជា​មានកំ​លាំង​ខ្លាំង ​និង​អាច​លេង​ហ្គេ​ម ដូច​ការ​លើក​ឡើង​របស់​តំណាង​​គ្រប់​គ្រង​ផលិតផល​របស់​ក្រុមហ៊ុន Asus ព្រោះ​ទូរស័ព្ទ​នេះ​ថ្ម​កាន់​៥​ពាន់​មី​លី​អំពែ ។ ចំណែក​កា​មេរ៉ា​ថត​មានគុណ​ភាព​អាច​ទទួលយក​បាន ព្រោះ​វា​មានមុខ​ងារ​ឱ្យ​ជ្រើសរើស​ច្រើន​នៅ​ពេល​អ្នក​ប្រើប្រាស់​ចង់បាន​នូវ​ទម្រង់​ណាមួយ​នោះ​។​

​លោក​បន្ត​ថា ៖«​ចំពោះ​ខ្ញុំ សម្រាប់​សមត្ថភាព​ទូរស័ព្ទ​មួយ​នេះ បើ​ប្រៀបធៀប​ទៅ​ និង​ទូរស័ព្ទ​ស៊េរី​ស្រ​ដៀង ឬ​ដូច​គ្នា ខ្ញុំ​មើលទៅ​ទូរស័ព្ទ Asus Zenfone Max Pro M1 មាន​កំលាំង​ខ្លាំង ហើយ​តម្លៃ​ធូរ​ថ្លៃ​ជាងគេ ។ បើសិន​ពលរដ្ឋ​កម្ពុជា​បាន​ស្វែង​យល់​ពី​បច្ចេក​វិទ្យា​​ទូរស័ព្ទ​នេះ​ឱ្យ​បាន​ច្រើន ពួក​គាត់​ប្រាកដជា​យល់​អំពី​កំលាំង​ និង​តម្លៃ របស់​វា​គឺ​អាច​ទទួលយក​បាន​។ ព្រោះ​យើង​អាច​មាន​លទ្ធ​​ភាព​​ក្នុង​ទិញ​ទូរស័ព្ទ​ថ្មី ហើយ​សមត្ថភាព​គឺ​យើង​​អាច​ទទួលយក​បាន​ទាំង​កំលាំង​ថ្មី ទាំង​កា​មេ​រ៉ា »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ