ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ប្រមាណ​២៥០០​នាក់នាំ​គ្នា​​ហែ​ក្បួន​​​ប្រឆាំង​​ប្រធានាធិបតី​ទាំង​២

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ និង​រុ​ស្ស៊ី ៖ មនុស្ស​ប្រមាណ​២៥០០​នាក់ បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៨ ​តាម​ដង​វិ​ថី​នានា​នៃ​ទីក្រុង​ហែល​ស៊ីន​គី ប្រឆាំង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ…

សហរដ្ឋអាមេរិក​ និង​រុ​ស្ស៊ី ៖ មនុស្ស​ប្រមាណ​២៥០០​នាក់ បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៨ ​តាម​ដង​វិ​ថី​នានា​នៃ​ទីក្រុង​ហែល​ស៊ីន​គី ប្រឆាំង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ​ត្រាំ ​និង​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន  មុន​ការ​ជួប​គ្នា​កំពូល​របស់​មេដឹកនាំ​ទាំង​២​នៅ​រដ្ឋធានី​ហ្វាំ​ង​ឡង់​។

ពួក​បាតុករ​បាន​លើក​ប្រង់​កាត​នានា​ដែល​សរសេរ​ថា ចូរ​បង្កើត​សន្តិភាព​មិនមែន​សង្គ្រាម ពួក​ជនភៀសខ្លួន​ត្រូវ​តែ​ស្វាគមន៍ ហើយ​ក៏​មាន​ពាក្យស្លោក​ឯទៀត​ៗ​ទាមទារ​ឲ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការពារ​បរិស្ថាន​ផង​ដែរ​។​ កាលពី​ថ្ងៃ​ទី​១៣ ​កក្កដា មាន​មនុស្ស​ច្រើន​​ពាន់​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ត្រាំ​ នៅ​ទីក្រុង​ឡុ​ង​ដ៏​។ ​មនុស្ស​ច្រើន​ពាន់​នាក់ លើក​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ត្រាំ​ នា​ថ្ងៃ​ទី​១៤​ កក្កដា​ នៅ​តំបន់​អេកូ​ស ជា​កន្លែង​លោក​​សម្រាក​ចុង​ស​ប្ដា​ហ៍​លេង​កូនគោល​។

លោក​ត្រាំ​ និង​លោកពូ​ទី​ន​ចរចា​គ្នា​នា​វេលា​រសៀល​ថ្ងៃ​ទី​១៦​ កក្កដា នៅ​ក្រុង​ហែល​ស៊ីន​គី ក្នុង​ក្ដី​សង្ឃឹម​ភ្ជាប់​ទំនាក់ទំនង​ផ្ទាល់ខ្លួន​។​ ការ​ជួប​ពិភាក្សា​គ្នា​នឹង​ផ្ដោត​ចាប់ពី​បញ្ហា​ស៊ីរី​ដល់​បញ្ហា​គ្រី​មេ ខណៈ​ពួក​អ្នកការទូត ​និង​ពួក​អ្នកវិភាគ​សង្ស័យ​ថា លោក​ត្រាំ​នឹង​ពុំ​ផ្ដល់​សម្បទាន​នានា​ដល់​បុរស​ខ្លាំង​នៃ​វិមាន​ក្រឹម​ឡាំង​ឡើយ​។

ប្រធានាធិបតី​អា​មេ​រិ​ក តាម​ទួ​រ​ទស្សន៍​ CBS​ ថ្លែង​ថា នោះ​ជា​រឿង​ល្អ​មួយ​ដែល​យើង​ជួប​គ្នា ហើយ​ខ្ញុំ​ជឿ​ចំពោះ​ការ​ជួប​គ្នា​ទាំងឡាយ​។​ ទោះបី​យ៉ាងណា​លោក​ថា អាច​ទទួល​បាន​លទ្ធផល​មាន​កម្រិត​។

ចំណែក​លោកពូ​ទី​ន​នៅ​ពុំ​ទាន់​បង្ហើប​ពី​បណ្ដា​ទិស​ដៅ ​និង​យុទ្ធសាស្ត្រ​របស់​លោក​នៅ​ឡើយ​។ ​លោក​យូ​រី​អ៊ូ ​សា​កូវ​ ទីប្រឹក្សា​របស់​លោក​គ្រាន់តែ​និយាយ​ថា ស្ថានភាព​នៃ​ទំនាក់​ទំនង​ទ្វេរភាគី​អាក្រក់​ខ្លាំង​ណាស់​។​ បញ្ហា​ស៊ី​រី ជា​បញ្ហា​សំខាន់​នៃ​ការ​ពិភាក្សា​គ្នា​។

មេដឹកនាំ​ទាំង​២​ជួប​គ្នា​នា​វេលា​រសៀល​នៅ​វិមាន​ប្រធានាធិបតី​កណ្ដាល​ក្រុង​ហែល​ស៊ី​ន​គី​។ ​ការ​ជួប​ទល់មុខ​គ្នា មាន​តែ​អ្នកបកប្រែ​ម្នាក់​ដូច​គ្នា មាន​ពិធី​អាហារ​ថ្ងៃត្រង់​ការងារ​រវាង​​សមាជិក​គណៈប្រតិភូ​ទាំង​សងខាង ហើយ​ចុង​ក្រោយ​មាន​សន្និសីទ​សារព័ត៌មាន​រួម​មួយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ