ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស ថា​ណា​ន់ ផ្តើម​បង្ហាញ​មន្ទិល​លើ គង់ កែវ​មរកត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក វង្ស ថា​ណា​ន់ និង​កញ្ញា គង់ កែវ​មរកត ជា​អ្នក​ចម្រៀង​​ដែល​ប្រាស្រ័យ​ការងារ​ជាមួយ​គ្នា​ក្នុង​កន្លែង​ច្រៀង​តាម​ហាង​។ ក្រោយ​ពេល​អ្នក​ទាំង​២​ដឹក​ដៃ​គ្នា​ជា​គូ​ចម្រៀង​តាម​ស្ថានីយ៍ទូរទស្សន៍​មួយ​ចំនួន​មក​បាន​ធ្វើ​ឱ្យ​មានការ​ចាប់​អារម្មណ៍…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក វង្ស ថា​ណា​ន់ និង​កញ្ញា គង់ កែវ​មរកត ជា​អ្នក​ចម្រៀង​​ដែល​ប្រាស្រ័យ​ការងារ​ជាមួយ​គ្នា​ក្នុង​កន្លែង​ច្រៀង​តាម​ហាង​។ ក្រោយ​ពេល​អ្នក​ទាំង​២​ដឹក​ដៃ​គ្នា​ជា​គូ​ចម្រៀង​តាម​ស្ថានីយ៍ទូរទស្សន៍​មួយ​ចំនួន​មក​បាន​ធ្វើ​ឱ្យ​មានការ​ចាប់​អារម្មណ៍ ដោយ​ម្នាក់​ៗ​យល់​ថា ពិតជា​មាន​លក្ខណៈ​ពិសេស​ខុស​ពី​មិត្តភាព​។

ឆ្លើយ​តប​នឹង​ការ​យល់​ឃើញ​នេះ តារាចម្រៀង​សំឡេង​ធ្ងន់​លោក វង្ស ថា​ណា​ន់ បាន​លាង​មន្ទិល​នេះ​ថា មានការ​ជជីក​សួរនាំ​ច្រើន​តែ​ម្តង តាំងពី​មិត្ត​ក្នុង​ហ្វេ​ស​ប៊ុ​ក និង​ខាងក្រៅ​ហ្វេ​ស​ប៊ុ​ករ​វាង​ការ​ភ្ជាប់​ទំនាក់ទំនង​គ្នា​រវាង​លោក និង​តារាចម្រៀង​ស្រស់​សោភា គង់ កែវ​មរកត​។

លោក​បន្ត​ថា ចំណុច​នេះ​មក​ពី​លោក និង​មរកត ច្រៀង​ជាមួយ​គ្នា​រាល់​យប់ ហើយ​ស្និត​ស្នាល​គ្នា​ដូច​បង ដូច​ប្អូន មាន​អនុស្សាវរីយ៍​ច្រើន​ជាងគេ ណាមួយ​ព្រោះតែ​ម្នាក់​ៗ​មាន​ចំណុច​ទាក់ទាញ​ដូច​គ្នា ទើប​សម្រេច​គិតគូ​ថា នឹង​ចាប់​ដៃគូ​ច្រៀង​សម្តែង​នៅ​លើ​ឆាក​តន្ត្រី​ឱ្យ​កាន់តែ​ច្រើន​ឡើង​ៗ​ក្នុង​មួយ​រយៈ​នេះ តាម​បណ្តា​ទូរទស្សន៍​ដែល​ពួក​យើង​ឡើង​ច្រៀង គឺ​សុទ្ធតែ​ពេញចិត្ត​ចំពោះ​ការ​ចាប់​ដៃគូ​គ្នា​នេះ​ដែរ​។

លោក​បន្ត​ទៀត​ថា បើ​ទោះ ទៅ​ថ្ងៃក្រោយ​មាន​សភាព​បែប​ណា គឺ​មិន​ទាន់​ហ៊ាន​និយាយ​ជា​ដាច់ខាត ព្រោះ​អ្វី​ៗ​ស្មាន​មិន​ដល់​។ លោក​គ្រាន់តែ​យល់​ថា គង់ កែវ​មរកត គឺជា​មនុស្ស​​ស្រី​ដែល​ចេះ​អត់ធ្មត់​ចំពោះ​ការងារ​ច្រៀង​យប់​ព្រលប់ មិន​រអ៊ូ​ត្អូញត្អែរ​ចិញ្ចឹម​ក្រុម​គ្រួសារ​ឱ្យរ​ស់បាន​ដូច​គេឯង​នេះ ជា​ចំណុច​ដែល​លោក​សរសើរ​ចំពោះ​វីរភាព​មនុស្ស​ស្រី​ដូច​ជា​នាង​។

អ្នក​ទាំង​២​ដួង​នេះ ជា​អតីត​បេក្ខជន​ខេ​ម​បូ​ឌា​អាយ​ឌ​ល រ​ដូ​ល​កាល​ទី​៣ ដោយ​មាន​ចំណុច​​ល្អ​រៀងខ្លួន វង្ស ថា​ណា​ន់ ត្រូវ​ចាកចេញ​មុន​វគ្គ​ផ្សាយ​ផ្ទាល់ ដោយ​មរកត ឆ្លង​វគ្គ​ផ្សាយ​ផ្ទាល់​បាន​៦​ស​ប្តា​ហ៍ ហើយ​អ្នក​ណា​ក៏​សរសើរ​នាង​ច្រៀង​ពីរោះ​រណ្តំ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ