លាភ សំណាង លែងសំណាងដូចមុន បើកឆាកភ្លាម ហាលអាវជាថ្មី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតនៅប៉ុស្ដិ៍លេខ៥ កាលពីល្ងាចថ្ងៃ១៤ កក្កដា នៅក្នុងព្រឹត្តិការណ៍ TV5 Boxing Knock out…
រាជធានីភ្នំពេញ ៖ ការប្រកួតនៅប៉ុស្ដិ៍លេខ៥ កាលពីល្ងាចថ្ងៃ១៤ កក្កដា នៅក្នុងព្រឹត្តិការណ៍ TV5 Boxing Knock out…
រាជធានីភ្នំពេញ ៖ ការប្រកួតនៅប៉ុស្ដិ៍លេខ៥ កាលពីល្ងាចថ្ងៃ១៤ កក្កដា នៅក្នុងព្រឹត្តិការណ៍ TV5 Boxing Knock out Series(K-Cement) កីឡាករ លាភ សំណាង ដែលត្រូវគេស្គាល់ថា ធ្លាប់បានបង្ហាញខ្លួននៅក្នុងរដូវកាលមុននោះ ស្រាប់តែឡើងមកប្រកួតក្នុងវគ្គជម្រុះជាថ្មីម្ដងទៀត ដោយការប្រកួតលើកនេះ គឺមិនសំណាងដូចមុនោះទេ ដោយសារតែបើកឆាកជម្រុះជុំទី១ ភ្លាមក៏ធ្លាក់ហាលអាវតែម្ដង។
កីឡាករវ័យក្មេង កូយ ឡាយ បានក្លាយជាអ្នកឡើងទៅកាន់វគ្គបន្ទាប់ ក្រោយពីប្រឹងប្រកួតឡើងអស់សមត្ថភាព។ រីឯកីឡាករ លាភ សំណាង លើកនេះ មានអារម្មណ៍ថា មិនមានយីអ៊ុនតែម្ដង ដោយសារតែកាលពីរដូវកាលមុន គឺបានឡើងដល់ជុំទី២ ទី៣ ប៉ុន្តែក្រោយពីមានបទពិសោធន៍ក្រាស់ក្រែលនៅក្នុងព្រឹត្តិការណ៍ធំមួយនេះ ស្រាប់តែឡើងប្រកួតជាថ្មី ហើយចាញ់ទៅវិញ ខណៈដែលការប្រកួតរបស់គេក៏ចាញ់ក្នុងដៃកីឡាករជើងថ្មី និងវ័យក្មេងទៅទៀត។
ការប្រកួតដែលបានធ្វើឡើងត្រូវបានគេឃើញរំកិលពេលវេលាពីម៉ោង៥ល្ងាចទៅម៉ោង៦ល្ងាចវិញ ដោយសារតែអះអាងថា ការប្រកួតកាន់តែល្ងាច គឺកាន់តែមានអ្នកមកទស្សនាច្រើន និងគិតថា បើការប្រកួតចាប់ផ្ដើមម៉ោង៥ នោះ អ្នកធ្វើការរោងចក្រ និងអ្នកធ្វើការផ្សេងទៀតនឹងពិបាកមកទស្សនាឱ្យទាន់ម៉ោង។
ហើយការប្រកួតនៅសប្ដាហ៍នេះ កីឡាករ លាភ សំណាង មិនសំណាងដូចឈ្មោះទៀតទេ ក្នុងពេលដែលប៉ះជាមួយកីឡាករ កូយ ឡាយ ហើយត្រូវកីឡាករបង្គោលខៀវរូបនេះ វាយកែងដល់ថ្នាក់បែករយះ ហើយធ្វើឱ្យកីឡាករលាភ សំណាង បរាជ័យទាល់តែបាន ក្រោយចប់ការប្រកួត៣ទឹក។
យ៉ាងណាមិញ កីឡាកររូបនេះ មិនមានប្រតិកម្ម ឬតវ៉ាថា ការហាលអាវរបស់ខ្លួនជារឿងមិនសមនោះទេ ដោយបានទាំងទទួលស្គាល់ថា បណ្ដាលមកពីថ្វីដៃរបស់កីឡាករ កូយ ឡាយ ល្អជាងខ្លួន ទើបធ្វើឱ្យខ្លួនបរាជ័យទាំងអស់ចិត្ត។ កីឡាករ កូយ ឡាយ បានឡើងទៅអង្គុយវគ្គ១៦នាក់ ក្នុងពេលដែលគេត្រូវគេកត់សម្គាល់ថា ល្អកែងខ្លាំង ដែលអ្នកណាក៏មើលឃើញថា នឹងអាចក្លាយជាគ្រោះថ្នាក់ចំពោះគូប្រកួតរបស់គេក្នុងវគ្គជម្រុះយក៨នាក់៕
ចែករំលែកព័តមាននេះ