អ្នកបួសក្នុងព្រះពុទ្ធសាសនាដែលបរិសុទ្ធស្អាត គឺប្រតិបត្តិតាមត្រៃសិក្ខាមាន សីល សមាធិ បញ្ញា ដែលលោកចាត់ថាជាគ្រឹះយ៉ាងរឹងមាំក្នុងការលើកតម្លៃឧត្តមភេទឱ្យប្រសើរឡើង និងធ្វើឱ្យអាសវៈស្តើងចុះ។ ខាងក្រោមនេះជាគោលធម៌ទាំង៧ចំណុច ដែលបព្វជិតគប្បីដុសខាត់អធិសីលរបស់ខ្លួនឱ្យបានស្អាតៈ
១-សទ្ធោ ហោតិ ជាអ្នកមានសទ្ធា ជឿជាក់ពិតឥតងាករេ
២-សីលវា ហោតិ ជាអ្នកមានសីលដ៏ប្រសើរ
៣-ពហុស្សុតោ ហោតិ ជាពហុស្សូត អ្នកចេះដឹងច្រើន
៤-បដិសល្លិនោ ហោតិ ជាអ្នកចេញចាកពួកទៅរកទីស្ងាត់
៥-អារទ្ធវិរិយោ ហោតិ ជាអ្នកមានព្យាយាមជាធំ
៦-សតិមា ហោតិ ជាអ្នកមានសតិជាប់ជានិច្ច
៧-បញ្ញវា ហោតិ ជាអ្នកមានបញ្ញាច្រើន ។
អ្នកធ្វើទានបើប៉ះចំព្រះសង្ឃដែលមានសីលបរិសុទ្ធស្អាត ផលនៃទានក៏បានច្រើន តែបើប៉ះចំភិក្ខុទ្រុស្តសីល ទាននោះក៏សៅហ្មង បានផលតិច ដូច្នេះដើម្បីញុំាងសទ្ធាពុទ្ធបរិស័ទឱ្យមាំស៊ប់ មិនបែករេទៅរកសាសនាផ្សេង អ្នកបួសគប្បីបដិបត្តិតាមធម៌វិន័យឱ្យបានត្រឹមត្រូវ ពិសេសសង្រួមក្នុងឥន្ទ្រិយទាំង៦ឱ្យបានខ្ជាប់ខ្ជួន ។
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ