ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្រេចចិត្ត​បែប​នេះ ដូច​ជា​ប្រមាថ​ជីវិត​ខ្លួនឯង​ពេក…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ស្រស់​សោភា​ម្នាក់​អាយុ​ប្រហែល​២៤​ទៅ​២៥​ឆ្នាំ មិនដឹង​ថា​ មាន​វិបត្តិ​អ្វី​ទេ បាន​ជិះ​ម៉ូតូឌុប​ទៅ​ប៉ង​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា តែ​បាន​អ្នកសារព័ត៌មាន​ម្នាក់​ឃាត់​ទាន់ និង​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ស្រស់​សោភា​ម្នាក់​អាយុ​ប្រហែល​២៤​ទៅ​២៥​ឆ្នាំ មិនដឹង​ថា​ មាន​វិបត្តិ​អ្វី​ទេ បាន​ជិះ​ម៉ូតូឌុប​ទៅ​ប៉ង​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា តែ​បាន​អ្នកសារព័ត៌មាន​ម្នាក់​ឃាត់​ទាន់ និង​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ​កក្កដា នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី ។

តាម​អ្នក​ឃើញ​ហេតុការណ៍​នេះ​និយាយ​ថា នៅពេល​ឃើញ​ស្ត្រី​រូប​នេះ​ប៉ង​លោតទឹក​សម្លាប់​ខ្លួន ក៏​មាន​អ្នក​សារព័ត៌មាន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ជិះ​ម៉ូតូ​កាត់​តាម​នោះ​ឃើញ​ទាន់ ​ក៏​ស្ទុះ​ទៅ​ចាប់ដៃ​ជាប់់​និង​ស្រែក​ឲ្យ​គេ​ជួយ ទើប​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ការពារ​ស្ពាន​ចុះ​មក​អន្តរាគមន៍ យក​ទៅ​សួរនាំ​ក៏​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ឲ្យ​មក​ទទួលយក​ទៅ​វិញ ។

នៅ​ពេល​សមត្ថកិច្ច​សួរនាំ ស្ត្រី​រូប​នេះ​និយាយ​ថា ដោយសារ​ក្រុម​គ្រួសារ​និង​សង្សារ​ធ្វើបាប​ចិត្ត​នាង​ខ្លាំង​ពេក ទើប​នាង​គិត​ខ្លី​ចង់​សម្លាប់​ខ្លួន ​គឺ​មិន​ចង់​រស់នៅ​ទៀត​ទេ ។ក្រោយ​ពេល​កើតហេតុ តាម​រយៈ​ការ​ទំនាក់ទំនង​របស់​សមត្ថកិច្ច ទើប​សង្សារ​របស់​នាង​បាន​មក​ដល់ ដឹក​ដៃ​នាង​ចូល​ក្នុង​រថយន្ត​ព្រូស​១​គ្រឿង​រួច​បើក​ចេញ​បាត់​ទៅ មិន​ហ៊ាន​នៅ​យូរ​ទេ​ខ្លាច​ខ្មាស់​គេ ដោយសារ​អ្នកកាសែត​​​តាម​សួរនាំ​ពេក ។

អ្នកខ្លះ​និយាយ​ថា ចិត្តខ្លាំង​ពេក​ហើយ ​អាង​អី​មក​លោតទឹក បាន​ត្រឹមតែ​ស្លាប់​អំពល់​ដល់​ម៉ែឪ ។ កើត​មួយ​ជាតិ​ធាតុ​មួយ​ចាន មិន​ទាន់​បាន​តបស្នង​សងគុណ​មាតាបិតា​ផង បែរជា​ចង់​ស្លាប់ ។ ការ​សម្រេចចិត្ត​បែប​នេះ ដូច​ជា​ប្រមាថ​ជីវិត​ខ្លួនឯង​ពេក​ហើយ ៕ ​

អត្ថបទសរសេរ ដោយ