ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Echinacea មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ផ្តាសាយ​ទេ?

5 ឆ្នាំ មុន

ប្រហែលជា​អាច ។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មី​ៗ បាន​បង្ហាញ​ថា ថ្នាំ​គ្រាប់​មួយ​ចំនួន​ដែល​មាន​ធាតុ​ផ្សំ​ពី Echinacea អាច​ពន្យារ​រយៈពេល​នៃ​ការ​មាន​ជំងឺ​ផ្តា​ស្តាយ​ប្រហែល​បាន​កន្លះ​ថ្ងៃ ហើយ​អាច​បន្ថយ​រោគ​សញ្ញា​នៃ​ភាព​ធ្ងន់​ផង​ដែរ ប៉ុន្តែ​លទ្ធផល​ទាំងនេះ​គឺ​មាន​តិចតួច​ណាស់​ដើម្បី​បញ្ជាក់​នោះ ។…

ប្រហែលជា​អាច ។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មី​ៗ បាន​បង្ហាញ​ថា ថ្នាំ​គ្រាប់​មួយ​ចំនួន​ដែល​មាន​ធាតុ​ផ្សំ​ពី Echinacea អាច​ពន្យារ​រយៈពេល​នៃ​ការ​មាន​ជំងឺ​ផ្តា​ស្តាយ​ប្រហែល​បាន​កន្លះ​ថ្ងៃ ហើយ​អាច​បន្ថយ​រោគ​សញ្ញា​នៃ​ភាព​ធ្ងន់​ផង​ដែរ ប៉ុន្តែ​លទ្ធផល​ទាំងនេះ​គឺ​មាន​តិចតួច​ណាស់​ដើម្បី​បញ្ជាក់​នោះ ។

ការ​ស្រាវជ្រាវ​ពី​មុន​បាន​រក​ឃើញ​ថា Echinacea គឺ​មាន​ប្រយោជន៍​នៅ​ពេល​ដែល​ការ​ស្រាវជ្រាវ​ដទៃ​ទៀត មានបាន​រក​ឃើញ​ពី​អត្ថ​ប្រយោជន៍​នោះ​ទេ ។ បញ្ហា​មួយ​ចំនួន​គឺថា ផលិតផល Echinacea អាច​មានកំ​ហាប់ ផ្សេង​ៗ​ពី​គ្នា ហើយ Echinacea នៅ​ក្នុង​ផលិត​ផល​ទាំងនោះ​អាចយ​កមក​ពី​ប្រភព​ផ្សេង​ៗ​ពី​គ្នា ។ ដូចនេះ​វា​មានការ​លំបាក​ដើម្បី​ប្រៀបធៀប​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ។

ជា​ទូទៅ Echinacea មិន​បណ្តាល​ឲ្យ​មាន​បញ្ហា​ចំពោះ​មនុស្ស​ភាគច្រើន​, ប៉ុន្តែ​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​ប្រើ​រុក្ខជាតិ​នេះ បាន​ប្រាប់​ថា​មាន​ផល​រំខាន​មួយ​ចំនួន​ដូច​ជា ឈឺក្រពះ ឬ​រាក ។ Echinacea ក៏​មាន​ប្រតិកម្ម​ខ្លាំង​ជាមួយនឹង​ថ្នាំ​ដទៃ​ទៀត​ដែល​អ្នក​កំពុង​តែ​ប្រើប្រាស់​ផង​ដែរ ដូចនេះ​សូម​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​មុន​នឹង​ប្រើប្រាស់​ថ្នាំ​គ្រាប់ Echinacea នេះ ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ