ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ ​មកពីគាត់ធ្វើឱ្យប្រពន្ធអស់និស្ស័យរស់ជាមួយ​ទៀត…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​វិបត្តិផ្លូវចិត្ត បន្ទាប់​ពី​រូប​គាត់​ប្រើប្រាស់​គ្រឿងញៀន ​និង​រករឿង​ប្រពន្ធ​ញឹក​ញាប់​ពេក ធ្វើ​ឲ្យ​ប្រពន្ធ​អស់និស្ស័យ ​រស់នៅ​ជាមួយ​តទៅ​ទៀត​លែង​កើត ក៏​សម្រេចចិត្ត​រត់​ចោល​តែ​ម្ដង ។ ដោយ​សារ​តែ​ប្រពន្ធ​រត់​ចោល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​វិបត្តិផ្លូវចិត្ត បន្ទាប់​ពី​រូប​គាត់​ប្រើប្រាស់​គ្រឿងញៀន ​និង​រករឿង​ប្រពន្ធ​ញឹក​ញាប់​ពេក ធ្វើ​ឲ្យ​ប្រពន្ធ​អស់និស្ស័យ ​រស់នៅ​ជាមួយ​តទៅ​ទៀត​លែង​កើត ក៏​សម្រេចចិត្ត​រត់​ចោល​តែ​ម្ដង ។ ដោយ​សារ​តែ​ប្រពន្ធ​រត់​ចោល ធ្វើ​ឲ្យ​បុរស​នេះ​ខូចចិត្ត​យ៉ាង​ខ្លាំង ​រហូត​គិត​ខ្លី​លែង​ចង់​រស់នៅ​តទៅ​ទៀត ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ ដោយ​យក​ប្រេងសាំង​ចាក់​ស្រោច​ខ្លួន​រួច​ដុត​ខ្លួនឯង ។

ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ឡើយ ព្រោះ​ត្រូវបាន​អ្នក​នៅ​ជិត​នោះ​ជួយ​ពន្លត់​ទាន់ និង​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ខែកក្កដា នៅ​ខាងក្រោយ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ព្យាយាម​ដុត​សម្លាប់​ខ្លួន​នេះ​ឈ្មោះ ព្រំ ដា​វិ​ន អាយុ​ុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ សង្កាត់​ខាងលើ ។ ទោះបី​មិន​ស្លាប់​តែ​បាន​រង​របួសធ្ងន់​ណាស់​ទៅ​ហើយ ដែល​មិនដឹង​អាច​សង្គ្រោះ​បាន​ឬ​បែប​ណា​ទេ​ព្រោះថា សម្រាប់​អ្នក​ឆេះ​ខ្លួន​ចាប់ពី​៧០%​ឡើង​ទៅ​សង្ឃឹមរ​ស់តិច​ណាស់ ។

តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​នេះ​យក​សាំង​មក​ចាក់​ស្រោច​ខ្លួន បន្ទាប់​មក​ស្រាប់តែ​យក​ដែកកេះ​ឆួល​ដុត​ខ្លួន​បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង ។ខណៈនោះ​អ្នក​ជិតខាង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​នាំ​គ្នា​ជួយ​ពន្លត់​រហូត​រលត់​ទៅ​វិញ និង​បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ទៅ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

តាម​ព័ត៌មាន​ថា ការ​ដែល​បុរស​នេះ​ព្យាយាម​ធ្វើ​អត្តឃាត​ដោយ​ដុត​សម្លាប់​ខ្លួន​បែប​នេះ ក៏​ព្រោះតែ​គាត់​ពិបាកចិត្ត​ដោយសារ​ប្រពន្ធ​រត់​ចោល ។ ម្យ៉ាងទៀត រឿង​ដែល​ប្រពន្ធ​រត់​ចោល​នោះ ក៏​ព្រោះតែ​អស់​និស្ស័យ​រស់នៅ​ជាមួយ ដោយសារ​គាត់​ប្រើប្រាស់​គ្រឿងញៀន ហើយ​តែងតែ​រករឿង​ប្រពន្ធ​ញឹកញាប់​ពេក ។ ពេល​នេះ​មិន​ទាន់​ដឹង​ថា តើ​បុរស​ខាងលើ​អាច​គេច​ផុត​ពី​សេចក្ដីស្លាប់​ឬ​អត់​នោះ​ទេ ព្រោះ​ស្ថានភាព​របួសធ្ងន់​ណាស់ ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ​បន្ទាន់ ។

ទោះបីជា​បែប​ណា ​ក៏​សូម​ជូនពរ​ឲ្យ​គាត់​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ទៅ​ចុះ ៕

អត្ថបទសរសេរ ដោយ