លោកតា ចូសេប ប៉េ ជនជាតិអីុតាលី អាយុ៧២ឆ្នាំ ទោះបីជាប្រពន្ធរបស់គាត់បានស្លាប់អស់រយៈពេល៧ឆ្នាំក៏ដោយ ប៉ុន្តែនៅតែមានចិត្តស្មោះស្ម័គ្រ អាឡោះអាល័យ ហើយយករូបថតប្រពន្ធជាប់តាមខ្លួនជានិច្ច ។ គាត់តែងតែយករូបថតប្រពន្ធដាក់ជិតខ្លួនអង្គុយមើលទឹកសមុទ្រ អស់រយៈពេល៧ឆ្នាំមកហើយ ។
លោក Giorgio Moff ម្ចាស់ភោជនីយដ្ឋាននៅក្រុងឡាទីណា ដែលបានឃើញលោកតារូបនោះប្រតិបត្តិជាប្រចាំ ក៏ថតរូបភាពបង្ហោះតាម Facebook ថា «ខ្ញុំមិនដឹងថាគាត់ជានរណាទេ ? ខ្ញុំដឹងតែថាជាក្ដីស្រឡាញ់ដ៏ធំធេង ។ ខ្ញុំគិតថាបុរសប្រភេទនេះប្រហែលជាគ្មានទៀតទេ សូមបុរសគ្រប់រូបគួរយកតម្រាប់តាម» ។
អត្ថបទដែលបានបង្ហោះនៅក្នុង Facebook ជាភាសាអុីតាលី មានមនុស្សមើលយ៉ាងច្រើន។ លោក Giorgio Moff បានបញ្ជាក់បន្តទៀតថាពីដំបូងគាត់មិនបានស្គាល់ ប៉ុន្តែក្រោយមកក៏ស្គាល់ និងដឹងថា«លោកចូសេប ប៉េ ចូលចិត្តទៅអង្គុយនៅឆ្នេរ ព្រោះរូបគាត់ និងប្រពន្ធធ្លាប់មានអុស្សាវរីយ៍ល្អៗនៅទីនោះ ។
លោក Giorgio Mof បានរៀបរាប់បន្តថា លោកតាចូសេប ប៉េ និងប្រពន្ធមានកូន៣នាក់ នៅពេលប្រពន្ធធ្លាក់ខ្លួនឈឺក៏បានស្លាប់បាត់បង់ជីវិតកាលពី៧ឆ្នាំមុន ៕
ចែករំលែកព័តមាននេះ