ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ផ្លែ​ឈើ​នៅ​តាម​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ធ្លាក់​ចុះ

5 ឆ្នាំ មុន

ខេត្ត Dong Thap ៖ កសិករ​នៅ​តាម​តំបន់​ដីសណ្ត​ទន្លេមេគង្គ​របស់​ប្រទេស​វៀតណាម កំពុង​តែ​ទទួល​រង​ផល​ប៉ះពាល់​ពី​តម្លៃ​ផ្លែ​ឈើ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។ នៅ​ខេត្ត Dong Thap…

ខេត្ត Dong Thap ៖ កសិករ​នៅ​តាម​តំបន់​ដីសណ្ត​ទន្លេមេគង្គ​របស់​ប្រទេស​វៀតណាម កំពុង​តែ​ទទួល​រង​ផល​ប៉ះពាល់​ពី​តម្លៃ​ផ្លែ​ឈើ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។ នៅ​ខេត្ត Dong Thap តម្លៃ​ផ្លែ​មៀនបាន​ធ្លាក់​ចុះ​ពី​១,៣​ដុល្លារ​ក្នុង​១​គីឡូក្រាម​កាលពីដើម​ឆ្នាំ មក​ត្រឹមតែ​ក្រោម​១​ដុល្លារ​ប៉ុណ្ណោះ ។

លោក Nguyen Ngoc Viet អនុប្រធាន​ការិយាល័យ​កសិកម្ម និង​ការ​អភិវឌ្ឍ​ប្រចាំ​សង្កាត់ Chua Thanh ខេត្ត Dong Thap បាន​និយាយ​ថា ៖« តម្លៃ​នេះ កសិករ​មិន​អាច​រក​ប្រាក់​ចំណូល​មក​ទូទាត់​ការ​ចំណាយ​ក្នុង​ការ​ដាំ​ដុះ​របស់​ពួក​គេ​ទេ » ។

តំបន់​ដីសណ្ត គឺជា​តំបន់​ដាំ​ដុះ​ផ្លែ​ឈើ​ធំ​ជាងគេ​របស់​ប្រទេស​វៀតណាម ហើយ​កំពុង​តែ​ស្ថិត​ក្នុង​រដូវ​ប្រមូល​ផល ខណៈ​មានការ​ផ្គត់ផ្គង់​លើសលប់ ។ ជាមួយ​គ្នា​នេះ កសិករ​ដាំ​ផ្លែ​ត្របែក​បាន​ខាតបង់​ប្រាក់​ប្រមាណ​២.៦០០​ដុល្លារ​ឯណោះ​ក្នុង​១​ហិ​កតា ។ ចំណែក​នៅ​ស្រុក Minh Thuong កសិករ​ធ្វើស្រែ​ជា​ច្រើន​បាន​ប្តូរ​មក​ដាំចេក អំពៅ និង​ម្នាស់​វិញ កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ព្រោះ​ពួក​គេ​អាច​រកបាន​ប្រាក់​ចំណូល​ខ្ពស់​ជាង ។

លោក Nguyen Van Tam ប្រធាន​នាយកដ្ឋាន​កសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ​ខេត្ត Kien Giang បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា កសិផល​ភាគច្រើន​ដូច​ជា អំពៅ និង​ម្នាស់​ក្នុង​ខេត្ត​នេះ បាន​មើលឃើញ​តម្លៃ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។ ខេត្ត​នេះ​មិន​មាន​រោងចក្រ​សម្រាប់​កែ​ច្នៃ​កសិផល​ទាំងនេះ​ឡើយ ដូច្នេះ កសិករ​ត្រូវ​លក់​វា​ផ្ទាល់​ទៅ​ពាណិជ្ជករ ដែល​ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ ។

រីឯ​ផ្លែ​ឈើ​ពិសេស​ដែល​បាន​ដាំ​ដុះ​នៅ ក្រោម​ស្តង់ដា​ប្រទេស​វៀតណាម ឬ​ស្តង់ដា​ដាំ​ដុះ​របស់​អន្តរជាតិ នៅ​តែ​មាន​តម្រូវការ ខ្ពស់ និង​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ជា​ច្រើន ។ ផ្លែ​ស្រកានាគ​, មៀន​, ស្វាយ​, ទុរេន និង​ឪឡឹក គឺជា​ផ្លែ​ឈើ​នាំ​ចេញ​ធំ​ៗ របស់​ប្រទេស​នេះ ។

យោង​តាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ថា ប្រទេស​វៀតណាម​បាន នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​ប្រមាណ​១,៧​ប៊ីលាន​ដុល្លារ​ក្នុង​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​នេះ ឬ​ខ្ពស់​ជាង​ឆ្នាំ​មុន​១៩,៧% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ