ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ងោក​ឈ្មោល​​ចេះមន្តអាគម និង​ទេសនា​ ​ប្រភព​នៃ​របាំ​ក្ងោក​ប៉ៃលិន​​យ៉ាង​វិចិត្រ​​គួរ​ឱ្យចង់ទស្សនា

12 ឆ្នាំ មុន

​ខេត្តប៉ៃលិន​ ៖ តាម​អ្នក​​ស្រុក​ប៉ៃលិ​​ន​​រៀ​បរាប់​ឱ្យ​ដឹង​ថា​ របាំក្ងោ​ក​មាន​តែ​ជា​រឿង​ព្រេង​និទាន​តៗ​គ្នា​ប៉ុណ្ណោះ ​​គ្មាន​កាល​បរិច្ឆេទ​​និពន្ធ​ច្បាស់​​លាស់​​ទេ​ ហើយ​វាហាក់​ដូច​ជា​ការ​ជួយ​ផ្តល់​ព័ត៌​មាន​មួយ​ខាង​កា​រ​ពន្យល់​ពី​ផ្ទាំង​រឿង​ដែល​ជា​ឈុត​របាំ​​ទៅ​វិញ​ ។ ចំពោះ​ប្រវត្តិ​របាំក្ងោក​​លោក​ លឹម​ ប៊ុន​ហេង​​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រស​ិល្បៈ​​ខេត្ត​ប៉ៃ​លិន​​បាន​ឱ្យ​អ្នក​យកព័ត៌​មាន​ដឹងនា​ពេល​​ថ្មី​ៗ​នេះ​​​ថា​ ​​​​

​ខេត្តប៉ៃលិន​ ៖ តាម​អ្នក​​ស្រុក​ប៉ៃលិ​​ន​​រៀ​បរាប់​ឱ្យ​ដឹង​ថា​ របាំក្ងោ​ក​មាន​តែ​ជា​រឿង​ព្រេង​និទាន​តៗ​គ្នា​ប៉ុណ្ណោះ ​​គ្មាន​កាល​បរិច្ឆេទ​​និពន្ធ​ច្បាស់​​លាស់​​ទេ​ ហើយ​វាហាក់​ដូច​ជា​ការ​ជួយ​ផ្តល់​ព័ត៌​មាន​មួយ​ខាង​កា​រ​ពន្យល់​ពី​ផ្ទាំង​រឿង​ដែល​ជា​ឈុត​របាំ​​ទៅ​វិញ​ ។ ចំពោះ​ប្រវត្តិ​របាំក្ងោក​​លោក​ លឹម​ ប៊ុន​ហេង​​ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រស​ិល្បៈ​​ខេត្ត​ប៉ៃ​លិន​​បាន​ឱ្យ​អ្នក​យកព័ត៌​មាន​ដឹងនា​ពេល​​ថ្មី​ៗ​នេះ​​​ថា​ ​​​​តាម​​​សេចក្តី​តំណាល​មួយ​ថា​​ ​​​ព្រះ​រាជ​បុត្រី​​​ម​ួយ​អង្គ​ពេល​​ផ្ទំ​លង់​លក់យល់​សុបិន​ឃើញ​ថា​ មាន​សត្វ​ក្ងោក​ឈ្មោល​មួយ​ក្បាល​​បាន​​ពង់​យ៉ាង​ល្អ​ចេះចំរើន​មន្តអាគម​ និង​ចេះ​ទេស​នា​យ៉ាង​ពីរោះ​ក្បោះ​ក្បាយ​ថ្វាយ​ព្រះ​នាង​​​ស្ដាប់​​ ។​

លុះ​ព្រះ​នាង​តើន​​​​ឡើង​ក៏​រំពឹង​​ក្នុង​ព្រះ​ចិន្តាថា​ មិន​ដឹង​ធ្វើម្តេច​នឹង​បាន​ក្ងោក​ដ៏​ល្អ​ឆើត​ឆាយ​នោះ​មក​ទេស​នា​ថ្វាយ​ព្រះ​នាង​ស្តាប់​ម្តង​ទៀត​​ទេ​?​ម្លោ៉ះ​ហើយ​ព្រះនាង​តែង​តែ​ជ្រប់​ព្រះភ័ក្ត្រវិតក្ក​​(រំពឹង​គិត​) ជា​រៀង​រាល់​ថ្ងៃ​​ទ្រង់​សោយ​ និង​ផ្ទំពុំ​បាន​ស្រួល​ឡើយ ​។​ កាល​ព្រះបិតា​​​យល់​ព្រះ​ភ័ក្ត្រ​រាជ​បុត្រី​សៅ​ហ្មង​​ដូច​នេះ​​ក៏​​ត្រាស់​សួរ​ទៅ​ព្រះរា​ជ​បុត្រី​របស់​ព្រះអង្គ​ ។ ព្រះ​នាង​​​​ក្រា​ប​បង្គំ​ទូល​សព្វគ្រប់​តាម​ព្រះ​សុបិន​ និង​ព្រះ​បំណង​របស់​ព្រះ​នាង​ ។​

កាល​នោះ​ព្រះរា​ជា​​​ជ្រើស​រើស​រក​ព្រាន​​យ៉ាង​ជំនាញ​ផុត​គេ​ឱ្យ​ដើរ​ស្វែង​រ​ក​សត្វក្ងោកដែល​មាន​​រូប​​ឆោម​​ល្អ​​ ចេះ​​មន្ត​គា​​ថា​ និង​​ទេស​នា​​ពីរោះ​​នោះ​​​ឱ្យ​​បាន​​យក​​មក​​ថ្វា​​យ​​​ព្រះ​​នាង​ ។​ ព្រាន​​ម្នាក់​​​ដែល​​មាន​​ថ្វី​​ដៃ​​លើស​​គេ​ទទួល​ព្រះរាជ​បញ្ជា ហើយ​​​ខំ​ស្វះ​ស្វែង​រក​សព្វ​ព្រៃ​ទាំង​អស់​ ។​ ព្រាន​ចេះ​តែ​ដើរ​ទៅៗ​​រក​​កល់​នឹង​អស់​សង្ឃឹម​ទៅ​​ហើយ ​​ស្រាប់​តែ​ព្រឹក​មួយ​ព្រាន​ប្រទះ​ឃើញ​ក្ងោក​ឈ្មោល​ធំ​មួយ​កំពុង​ឈរ​សញ្ជប់​ភាវនា​នៅ​លើ​មែក​ឈើ បែរ​មុខ​ឆ្ពោះ​ទៅ​កាន់​ទិស​ព្រះ​អាទិត្យ​ ។ បន្ទាប់​មក​ក្ងោក​លោត​ចុះ​ពី​លើ​មែក​ឈើទៅ​​​​​រេរាំហាក់​ដូច​ជា​សប្បាយ​​​​រីករាយ​ខ្លាំ​ងណាស់​ ។

លោក​​ប្រធាន​មន្ទីរ​និទាន​​បន្ត​ទៀត​ថា ​ពេល​នោះ​នាយ​ព្រាន​ត្រេក​អរ​ពន់​ប្រមាណ​​ក៏​ដំឡើង​ស្នា​បាញ់ត​ម្រង់​កាត់​ដំណើរ​កុំ​ឱ្យ​ក្ងោក​ហើរ​រួច​​ប្រយោជន៍​នឹង​ចាប់​យក​ទៅ​​ថ្វាយ​ព្រះ​រាជ​បុត្រី ប៉ុន្តែ​​ព្រាន​បាញ់​ជា​ច្រើន​លើក​មិន​​​ត្រូវ​សោះ​ ។​ដូច្នេះ​ហើយ​ព្រាន​លប​លួចចា​ំមើល​តើ​ហេតុ​អ្វី​បាន​ជា​ខ្លួន​បាញ់​មិន​ត្រូវ ​ប្រាកដ​ជា​ក្ងោក​នេះ​ចេះ​មន្ត​អាគម​សក្តិស​ិទ្ធិ​ជាម​ិន​​ខាន​ ។ មួយ​ថ្ងៃពីរ​ថ្ងៃ​ក្រោយ​​មក​​ទើប​ព្រាន​ដឹង​ច្បាស់​ថា​ ​ក្ងោក​នេះ​កាល​ណា​ភ្ញាក់​ឡើង​​ពី​​ព្រលឹម​​ក៏​តាំង​សីល​សែក​មន្ត​គា​ថា​ ​ប្រណម្យ​​ឆ្ពោះ​ទៅ​ព្រះ​អាទិត្យ​ខាង​កើត​​ លុះ​ដល់​ល្ងាច​ក៏​ភាវ​នា​ទៀត​ បែរ​​​ឆ្ពោះ​ទៅ​លិច​មុន​ចូល​ទ្រនំ​ដេក​ ។​ ព្រាន​សញ្ជឹង​​​​​​ហើយ​យល់​ថា ​តើគួរ​ធ្វើយ៉ាង​ណា​ឱ្យ​ក្ងោ​ក​​ភ្លេច​​ចម្រើន​​ភាវ​​នា​​មន្ត​គា​ថា​​តែមួ​យថ្ងៃ​ខ្លួន​នឹង​លប​បាញ់​បាន​ជា​មិន​ខាន ​​។​

ថ្ងៃត​មក​ព្រាន​ទៅ​ទាក់​ក្ងោក​​ញីមួយក្បាល​យ៉ាង​​ស្រស់​ប្រិម​ប្រិយ​ពី​​ទី​ដទៃ​មក​ ហើយ​យក​ទៅ​​លែង​ពី​មុខ​ទ្រនំ​លំ​នៅ​ឋាន​នៃ​ក្ងោក​ឈ្មោល​នោះ​ ​។ ព្រលឹម​ស្វាង​ឡើង​​ក្ងោក​ឈ្មោល​ទទះ​ស្លាប​ប្រុង​នឹង​ចាប់ផ​្តើម​ភាវ​នា​មន្ត​អាគម​ស្រាប់​តែ​ក្រឡេក​​ទៅ​ប្រទះ​ឃើញ​ក្ងោក​ញី​ឆើត​ឆាយ​នៅ​ពី​​មុខ​ក៏​កើត​ក្តី​ត្រេក​មេត្រី​ ហើយ​ហក់​លោត​ចុះ​ពី​មែក​ឈើ​ទៅ​​​​មយូរ​ីដ៏​ស្រស់​នោះ​ ។​ ពេល​នោះ​ហើយ​​​ដែ​ល​​​ក្ងោក​ឈ្មោល​ចេះមន្ត​គា​ថា​ ​ត្រូវ​ជាប់​អន្ទាក់​ព្រាន​ដែល​លប​លួច​ដាក់​តាំង​ពី​ព្រល​ប់ម្លេ៉ះ​ ។​
ព្រាន​​​ចូល​​ទៅ​ចាប់​ក្ងោក​បាន​ដោយ​ក្តី​ត្រេក​អរ​ទើប​ក្ងោក​​ពោលសោក ៖ ​«ព្រាន​អើយ​​! ព្រាន​ប្រាថ្នា​រូប​ខ្ញុំយក​ទៅ​ធ្វើ​អ្វី?​​ ខ្ញុំ​នេះ​ខំ​លះ​បង់​ព្រៃរៀង​អាយ​មក​នៅ​ព្រៃ​ជ្រៅ​​ប្រាថ្នាឱ្យ​ផុត​ពី​ការ​សៅ​ហ្មង​ និង​របរ​ប្រមាញ់​នេសាទ​គ្រប់​យ៉ាង​ ហេតុអ្វី​ក៏​ព្រាន​តាម​មក​ធ្វើ​បាប​ខ្ញុំ​ទៀត» ។ព្រាន​ឮ​សម្តី​ក្ងោក​គួរ​អាណិត​ណាស់​ក៏​​ឆ្លើយ​​ដោយ​ពាក្យ​ពី​រោះ​ពិសា​ទៅ​វិញ​ថា​៖ «ក្ងោក​អើយ​! ខ្ញុំ​មិន​មែន​យក​អ្នក​ទៅ​សម្លាប់​ទេ​​ ។ ឃើញ​អ្នក​ជាអ្នក​ចេះ​ធម៌​អាថ៌​​​​ព្រលឹម​ឡើងតែង​តែចំរើន​ធម៌​អាថ៌​ជា​និច្ច​ ហេតុ​នេះ​ខ្ញុំចាប់​អ្នក​នាំទៅ​ថ្វាយ​ព្រះ​រាជ​​បុត្រី​នៃ​ព្រះចៅផែនដី​ ដ្បិត​​ព្រះ​នាង​យល់​សុបិន​ឃើញ​ក្ងោក​ចេះ​ទេសនា ​​ហើយ​ព្រះ​នាង​ទ្រង់​ចង់​​​​ស្ដាប់​ធ​​ម៌​ទេស​នា​នេះ​!»​។ ក្ងោក​សើច​ ហើយ​ឆ្លើយ​តប​វិញ​ថា​ ៖ ​​​«បើដូច​នោះ​ទេ​សុំអ្នក​កុំ​ព្រួយ​​ខ្ញុំនឹង​ធានា​ទៅ​សម្តែង​ធម៌​ថ្វា​យព្រះ​នាង​ស្តាប់​រៀង​រាល​់ថ្ងៃសី​ល ចាប់​តាំង​ពី​សីល​នេ​ះត​ទៅ​ »។​

លោក​​លឹម ប៊ុន​ហេង​បន្ត​ទៀត​ថា​ ​ចាប់​តាំង​ពី​ពេល​នោះ​មក​ក្ងោក​តែង​ហិ​ច​ហើរ​ទៅ​ថ្វាយ​ធម្មទេស​នា​ដល់​ព្រះ​រាជ​បុត្រីជាន​ិច្ច ​។​
 អាស្រ័​យ​រឿងក្ងោកនេះ​ហើយ​បាន​ជា​ពួក​ខ្មែ​រ​កូឡា​នៅ​ប៉ៃលិន​និយមលេងរបាំ​ក្ងោក​​​នៅ​​​ថ្ងៃ​សីល​រៀង​រហូត​មក​ ។​​​បើ​​តាម​ការស្រាវ​​ជ្រាវ​ពី​ប្រវត្តិរ​បាំក្ងោក​ដោយ​​លើក​​យក​​ក្បាច់​រាំ​​គ្រឿង​​ភ្លេង​ និង​សម្លៀក​បំពាក់​​មក​ពិ​ចារ​​​ណា​​​ឃើញថា របាំ​នេះ​​សេស​ស​ល់​មក​ពី​អារ្យ​ធម៌​អូស្ដ្រូ​អាស៊ី​​ដូចជា​របាំ​ប្រជាប្រិយ​ដទៃៗ​ទៀត​ដែរ​ ប៉ុន្តែទំនង​ជា​ឆ្លង​ចូល​ម​ក​ពី​ជន​ជាតិ​ដើម​ដែល​នៅ​ក្បែ​រស្រុក​ទេស​យើង​ដូច​ជា​មាន​ប្រើ​ប៉ី​​​ និងឆាប​ជា​ដើម​ ។​ ​​​ដូច​ជា​យើង​ដឹង​ហើយ​ថា​ ជា​ធម្មតា​ពួក​ជន​ជាតិ​ដើម​ជា​រដ្ឋ​វាសី​ទាំង​នេះ​​រមែង​មាន​ការ​ទាក់​ទិ​ន​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ណាស់​ខាង​វប្ប​ធម៌​ ជួន​ក្លាយ​ពី​យើង​ទៅ​គេ​ ជួន​ក្លា​យ​ព​ី​គេ​មក​យើ​ងវ​ិញ​ ។​ មួយ​ទៀត​នៅ​សម័យ​បុរាណ​មុន​គ្រឹស្ត​សក​រាជ​នោះដែន​ដី​នៃ​ជនជ​ាតិ​ទាំង​នេះ​ ពុំទាន់​កំណត់​ទៀង​ទាត​់ថា​ ជា​ស្រុក​ណា​ប្រទេស​ណា​ ប្រាក​ដ​នៅ​ឡើយ​ទេ េ​ដោយ​​ហេតុ​ថា​ ​​អ្នក​ស្រុក​​ដើម​ប្រកាន់ទំ​នៀម​ទម្លាប់​ប្រហាក់​ប្រហែល​​គ្នា​ទាំង​អស់​ ។

រីឯ​ទំនុក​ច្រៀង​នៃរ​​បាំ​ក្ងោក​​ពុំ​ទាន់​​មាន​រលាយ​​ជា​ពាក្យ​ខ្មែរ​សុទ្ធ​នៅ​ឡើយ ​​គេ​នៅ​ច្រៀ​ង​ជា​ពាក្យ​កូលា​​ តែ​មាន​ន័យ​សុទ្ធ​តែជា​សេច​ក​​្តី​​​បួង​សួង​ប្រសិទ្ធពរ​ជូន​ដល់​អ្នក​ស្រុក​​ដូច​ជា​ «​សុំឱ​្យបាន​សុខចំរើន​ ​មា​ន​ភ្លៀង​គ្រប់​គ្រាន់​ធ្វើ​ស្រែ​បាន​ផល និងជីក​ដីរ​កត្បូង​បាន​ជួប​ប្រទះ​ផល​ល្អ​ជា​ដើម» ​។​ ក្រៅ​ពី​នេះ​មាន​ទំនុក​ថ្វាយ​ស័ព្ទ​សាធុ​ការ​ពរ​ចំពោះ​ព្រះរា​ជាម្ចាស់​ផែន​ដី​ផង​ ៕