ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប​អនុញ្ញាត​អ្នក​សង្កេតការណ៍​ជាតិ​ជាង​៦​ម៉ឺន​នាក់​មក​ពី​១០១​អង្គការ​សមាគម​និង​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​អនុញ្ញាត​ឲ្យ​អ្នកសង្កេតការ​ជាតិ​ជាង​៦​ម៉ឺន​នាក់​មក​ពី​១០១ អង្គការ​សមាគម និង​អង្គការ​អន្តរជាតិ​សរុប​ច​៣៧​នាក់ ចំនួន​៩​អង្គការ​ប្រទេស​ក្នុង​ចូលរួម​សង្កេត​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៦ អាណត្តិ​ទី​៦​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​អនុញ្ញាត​ឲ្យ​អ្នកសង្កេតការ​ជាតិ​ជាង​៦​ម៉ឺន​នាក់​មក​ពី​១០១ អង្គការ​សមាគម និង​អង្គការ​អន្តរជាតិ​សរុប​ច​៣៧​នាក់ ចំនួន​៩​អង្គការ​ប្រទេស​ក្នុង​ចូលរួម​សង្កេត​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៦ អាណត្តិ​ទី​៦​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នកនាំពាក្យ គ​.​ជ​.​ប ។

លោក​ឌឹ​ម សុ​វ​ណ្ណា​រុំ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រាប់​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨ ថា គិត​មក​ដល់​ថ្ងៃ​ទី​០៧ ខែកក្កដា​នេះ ចំនួន​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​នៃ​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​ទី​១- អ្នក​សង្កេតការណ៍​ជាតិ​មាន​ចំនួន​១០១​អង្គការ -​សមាគម​ដែល​មាន​អ្នក​សង្កេតការណ៍​ជាតិ​សរុប​ចំនួន ៦៥,៧៤៤​នាក់ ស្រី​៣៦,៥៤៣​នាក់ ក្នុង​នោះ​មាន​អ្នក​សង្កេតការណ៍​ចល័ត​សរុប​ចំនួន​៦៧​នាក់​ស្រី​១៥​នាក់ ។

គ​.​ជ​.​ប កំពុង​ពិនិត្យ​៩​អង្គការ​- សមាគម​ដែល​មាន​អ្នកសង្កេតការ​ជាតិ​សរុប​ចំនួន​៤,៥២៥​នាក់ ស្រី​២,១៩១​នាក់ ក្នុង​នោះ​មាន​អ្នក​សង្កេតការណ៍​ជាតិ​ចល័ត​សរុប​ចំនួន​១០​នាក់ ស្រី​ម្នាក់ ។ ទី​២- អ្នក​សង្កេតការណ៍​អន្តរជាតិ​ចំនួន​៩​អង្គការ​-​ប្រទេស​ត្រូវ​បាន​គ​.​ជ​.​ប អនុ​ញ្ញ​មាន​ចំនួន​សរុប​ចំនួន​៣៧​នាក់ ស្រី​៩​នាក់ និង​កំពុង​ពិនិត្យ​២​អង្គការ​-​ប្រទេស​ដែល​មាន​អុ្ន​ក​សង្កេតការណ៍​អន្តរជាតិ​សរុប​ចំនួន​១១​នាក់ ស្រី​៦​នាក់ ។ យ៉ាងណា​ក្តី​អ្នកនាំពាក្យ គ​.​ជ​.​ប មិន​ឲ្យ​ដឹង​ពី​អ្នក​សង្កេតការណ៍​អន្តរជាតិ​មក​ពី​ប្រទេស​ណា​នោះ​ទេ ប៉ុន្តែ​បើ​តាម គ​.​ជ​.​ប បាន​ធ្លាប់​បាន​ឲ្យ​ដឹង​ពេល​កន្លង​មក​ថា អ្នក​សង្កេតការណ៍​អន្តរជាតិ​មក​ពី​ប្រទេស​ចិន មី​យ៉ា​ន់​ម៉ា និង​សិង្ហ​បុរី​ជាដើម ។

សូម​ជម្រាប​ថា ចំនួន​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ខាងលើ​ដែល​ត្រូវ​បាន គ​.​ជ​.​ប អនុញ្ញាត និង​កំពុង​ពិនិត្យ ដើម្បី​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង​គ្នា ដើម្បី​សម្លេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត ។
គិត​មក​ត្រឹម​ថ្ងៃ​ទី​០៨ កក្កដា គឺជា​ថ្ងៃ​ទី​២​ហើយ​នៃ​ថ្ងៃ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង​២០ ខណៈ​ការ​បោះ​ឆ្នោត​មាន​ចំនួន​២១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០៧ កក្កដា ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ។ការ​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃ​ដំបូង​គេ​សង្កេត​ឃើញ​ថា មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ ធ្វើ​យុទ្ធនាការ​ដោយ​មាន​សមាជិក​សមាជិការ​គណបក្ស​ចូលរួម​មាន​ចំនួន​ច្រើន នៅ​ទូ​ទាំង​រាជធានី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ